បណ្តាញសង្គម

ទីក្រុងហុងកុងកំពុងភ័យខ្លាចផ្ទុះការឆ្លង COVID-19 នៅក្នុងសហគមន៍ ក្រោយកើតមានករណីឆ្លងជាចង្កោម

  (ហុងកុង)៖ ការរកឃើញករណីឆ្លងជាចង្កោមចំនួន ០៩នាក់ថ្មីនៃ COVID-19 នៅហុងកុង បានបង្កឲ្យមានក្តីបារម្ភថា ការឆ្លងក្នុងសហគមន៍អាចបានកើតឡើងនៅក្នុងទីក្រុងនេះ បន្ទាប់ពីហុងកុងត្រូវគេកោតសរសើរពីភាពជោគជ័យ ក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺ COVID-19។

អាន​បន្ត៖ ទីក្រុងហុងកុងកំពុងភ័យខ្លាចផ្ទុះការឆ្លង COVID-19 នៅក្នុងសហគមន៍...

ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗសរុប​៥នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ! (Video inside)

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៥ករណីបន្ថែមទៀត ដែលសុទ្ធតែជាប្រភេទនាំចូលពីក្រៅប្រទេស។

អាន​បន្ត៖ ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗសរុប​៥នាក់បន្ថែមទៀត...

កាណាដាចេញមុខជំទាស់ក្រោយលឺថាលោក ដូណាល់ ត្រាំ ចង់អញ្ជើញលោក ពូទីន ចូលរួមកិច្ចប្រជុំ G7 នៅលើទឹកដីអាមេរិក

(កាណាដា)៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយថាទីក្រុង អូតតាវ៉ា ជំទាស់ជាដាច់ខាតចំពោះសំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឱ្យរុស្ស៊ីត្រឡប់មកកាន់ G7 សាជាថ្មី ដោយសារតែទីក្រុងម៉ូស្គូ នៅតែបន្តបំពាន និងមិនគោរពច្បាប់អន្តរជាតិ។

អាន​បន្ត៖ កាណាដាចេញមុខជំទាស់ក្រោយលឺថាលោក ដូណាល់ ត្រាំ ចង់អញ្ជើញលោក ពូទីន...

តៃវ៉ាន់ មិនមានករណីឆ្លង COVID-19 ក្នុងតំបន់ អស់រយៈពេល ៤៩ ថ្ងៃ

ទីភ្នាក់ងារត្រួតពិនិត្យជំងឺរាតត្បាតរបស់កោះតៃវ៉ាន់ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា តៃវ៉ាន់ មិនមានករណីឆ្លង COVID-19 ក្នុងតំបន់ អស់រយៈពេល ៤៩ ថ្ងៃមកហើយ។

អាន​បន្ត៖ តៃវ៉ាន់ មិនមានករណីឆ្លង COVID-19 ក្នុងតំបន់ អស់រយៈពេល ៤៩ ថ្ងៃ

តួលេខអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅអ៊ីតាលី កើនថែម ៧៥ នាក់

អ្នកជំងឺ COVID-១៩ សរុប ៧៥ នាក់បន្ថែមទៀត បានស្លាប់ក្នុងរយះពេល ២៤ ម៉ោងចុងក្រោយនេះ នៅប្រទេសអ៊ីតាលី ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៣៣.៤១៥ នាក់ ក្នុងចំណោមករណីឆ្លងសរុប ២៣៣.០១៩ នាក់ នេះបើយោងតាមតួលេខថ្មីៗ ចេញកាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ តួលេខអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅអ៊ីតាលី កើនថែម ៧៥ នាក់

បំរាមគោចរ ត្រូវបានប្រកាសឡើងនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានការតវ៉ានៅជិតសេតវិមាន

អភិបាលក្រុង Washington, D.C. បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា លោកស្រីគ្រោងដាក់ចេញបម្រាមគោចរនៅទូទាំងទីក្រុង ចំពេលមានភាពតានតឹងកើនឡើងរវាងក្រុមអ្នកតវ៉ា និងប៉ូលីស នៅខាងក្រៅសេតវិមាន ជុំវិញការស្លាប់របស់លោក George Floyd ដែលជាបុរសអ្នកទោសស្បែកខ្មៅគ្មានអាវុធ និងត្រូវបានសម្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលីស Minneapolis ។

អាន​បន្ត៖ បំរាមគោចរ ត្រូវបានប្រកាសឡើងនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានការតវ៉ានៅជិតសេតវិមាន

នាយករដ្ឋមន្ត្រីអាមេនី និងគ្រួសារលោកទាំងមូលឆ្លងជំងឺ COVID-19

 (អាមេនី)៖ នាយករដ្ឋមន្ត្រីអាមេនីលោក នីខូល ផាស៊ីនយ៉ាន (Nikol Pashinyan) នៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ នេះបានប្រកាសនៅក្នុងវីដេអូ ផ្សាយផ្ទាល់នៅលើគណនី Facebook ថា លោកបានធ្វើតេស្ដវិជ្ជមាន ចំពោះជំងឺ COVID-19 ហើយ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីអាមេនី និងគ្រួសារលោកទាំងមូលឆ្លងជំងឺ COVID-19

ឥណ្ឌាកាន់តែធ្ងន់ធ្ងរ! អាជ្ញាធររកឃើញអ្នកឆ្លង COVID-19 ច្រើនបំផុតមិនធ្លាប់មានរហូតដល់​៨,៣៩២នាក់ក្នុង១ថ្ងៃ

(ញូដេលី)៖ ក្រសួងសុខាភិបាលសហព័ន្ធឥណ្ ឌាបានប្រកាសនៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០នេះថា អ្នកជំងឺ COVID-19 រហូតដល់ទៅ ៨,៣៩២នាក់ទៀតត្រូវបានរកឃើញ នៅក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់ជួបប្រទះនោះឡើយ នាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ១៩០,៥៣៥ករណី។

អាន​បន្ត៖ ឥណ្ឌាកាន់តែធ្ងន់ធ្ងរ! អាជ្ញាធររកឃើញអ្នកឆ្លង COVID-19...

អាមេរិកបញ្ជូនថ្នាំប្រឆាំងគ្រុនចាញ់​២លានកញ្ចប់ទៅកាន់ប្រេស៊ីល ទោះបីអង្គការ WHO ព្រមានអំពីផលប៉ះពាល់

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបញ្ជូនថ្នាំ ប្រឆាំងជំងឺគ្រុនចាញ់ អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) ចំនួន ០២លានកញ្ចប់ទៅកាន់ប្រទេសប្រេស៊ីល តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយអង្គការសុខភាពពិភពលោក (WHO) ប្រកាសបញ្ឈប់ការធ្វើតេស្ដលើថ្នាំប្រភេទនេះ ដោយសារបារម្ភពីសុវត្ថិភាព។

អាន​បន្ត៖ អាមេរិកបញ្ជូនថ្នាំប្រឆាំងគ្រុនចាញ់​២លានកញ្ចប់ទៅកាន់ប្រេស៊ីល ទោះបីអង្គការ WHO...

វីរុសកូរ៉ូណាថ្មី (COVID-19) បាត់បង់ឥទ្ធិពល និងលែងមានភាពកាចសាហាវដូចមុន, នេះបើតាមវេជ្ជបណ្ឌិតជាន់ខ្ពស់អ៉ីតាលី

  (រ៉ូម)៖ វេជ្ជបណ្ឌិតជាន់ខ្ពស់អ៉ីតាលី លោក Alberto Zangrillo បាននិយាយថា វីរុសកូរ៉ូណាថ្មី (COVID-19) កំពុងបាត់បង់ឥទ្ធិពល និងលែងមានភាពកាចសាហាវ ដូចមុន ខណៈតំបន់អាមេរិកឡាទីន ជាពិសេសប្រទេសប្រេស៊ីល បានក្លាយជាចំណុចកណ្ដាលថ្មីនៃការឆ្លងរាតត្បាត។

អាន​បន្ត៖ វីរុសកូរ៉ូណាថ្មី (COVID-19) បាត់បង់ឥទ្ធិពល និងលែងមានភាពកាចសាហាវដូចមុន,...

ឥណ្ឌាទើបបំបែកកំណត់ត្រាថ្មីទៀត​ដោយមានអ្នកឆ្លង COVID-19 «៧,៤៦៦នាក់ក្នុងមួយថ្ងៃ» និងមនុស្ស​១៧៥នាក់ទៀតស្លាប់!

  (ញូដេលី)៖ តួលេខករណីឆ្លងប្រចាំថ្ងៃនៃជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា សម្រាប់រយៈពេល ២៤ម៉ោងកន្លងទៅនេះបានហក់ឡើងខ្ពស់បំផុតពុំធ្លាប់មាន ដោយនៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង អាជ្ញាធរសុខាភិបាលនៃប្រទេសអាស៊ីខាងត្បូងមួយនេះបានអះអាងថា មានរហូតដល់ ៧,៤៦៦ករណីឆ្លងថ្មី និងស្លាប់ ១៧៥នាក់តែក្នុងរយៈពេល ០១ថ្ងៃប៉ុណ្ណោះ។

អាន​បន្ត៖ ឥណ្ឌាទើបបំបែកកំណត់ត្រាថ្មីទៀត​ដោយមានអ្នកឆ្លង COVID-19 «៧,៤៦៦នាក់ក្នុងមួយថ្ងៃ»...

ផ្ទុះបាតុកម្មនៅញូយ៉ក និងទីក្រុងធំៗផ្សេងទៀត​ជុំវិញរឿងប៉ូលិសអាមេរិក​សង្កត់កជនជាតិស្បែកខ្មៅដល់ស្លាប់នៅរដ្ឋ Minnesota

(ញូយ៉ក)៖ មនុស្សប្រមាណ ៤០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ  (ម៉ោងក្នុងតំបន់) កំឡុងបាតុកម្មតវ៉ាដ៏កក្រើកមួយ ដើម្បីទាមទាររកយុត្តិធម៌ ឱ្យបុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ (George Floyd) ដែលបានបាត់បង់ជីវិតនៅក្នុងទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋមីនណេសូតា (Minnesota)។

អាន​បន្ត៖ ផ្ទុះបាតុកម្មនៅញូយ៉ក...

ប៉ាគីស្ថានឈានទៅប្រើបច្ចេកវិទ្យាសម្ងាត់យោធា ដើម្បីតាមដានរកអ្នកឆ្លងវីរុសកូរ៉ូណា (COVID-19)

  (អ៊ីស្លាម៉ាបាដ)៖ សេវាកម្មស៊ើបការណ៍ សម្ងាត់នៃប្រទេសប៉ាគីស្ថាន បានសម្រេចប្រើប្រាស់ឧបករណ៍ ឃ្លាំមើលសម្ងាត់ ដែលកន្លងមកត្រូវបានប្រើប្រាស់ ដើម្បីអង្កេតរកក្រុមសកម្មប្រយុទ្ធនោះ  មកធ្វើការតាមដាន រកអ្នកឆ្លងវីរុសកូរ៉ូណា និងអ្នកដែលធ្លាប់ប្រាស្រ័យ ទាក់ទងជាមួយអ្នកជំងឺ COVID-19។

អាន​បន្ត៖ ប៉ាគីស្ថានឈានទៅប្រើបច្ចេកវិទ្យាសម្ងាត់យោធា ដើម្បីតាមដានរកអ្នកឆ្លងវីរុសកូរ៉ូណា...

រដ្ឋាភិបាលអង់គ្លេសណែនាំឲ្យមហាជន បំភ្លេចរឿងទីប្រឹក្សាលោក បូរីស ចនសុន ល្មើសបំរាម COVID-19 ហើយងាកទៅផ្តោតសំខាន់លើរឿងផ្សេងវិញ

  (ឡុងដ៍)៖ ព័ត៌មានដែលថាទីប្រឹក្សាដ៏ជំនិត របស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស  និងគ្រួសារបានល្មើសបំរាម ធ្វើដំណើរទាក់ទងនឹង COVID-19 បាននិងកំពុងបង្កការមិនពេញចិត្តជាខ្លាំង  ក្នុងចំណោមសាធារណជន នៅចក្រភពអង់គ្លេស ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសបានលើកថា វាដល់ពេលដែលត្រូវបំភ្លេចរឿងនេះចោលហើយ ព្រោះនៅមានរឿងជាច្រើនទៀត ដែលយើងទាំងអស់គ្នាយកចិត្តទុកដាក់ខ្លាំងវិញ។

អាន​បន្ត៖ រដ្ឋាភិបាលអង់គ្លេសណែនាំឲ្យមហាជន បំភ្លេចរឿងទីប្រឹក្សាលោក បូរីស ចនសុន...

ចំនួនករណីឆ្លង COVID-19 នៅឥណ្ឌាកើនលើស ១៥០,០០០នាក់ ក្នុងនោះស្លាប់ជាង ៤,៣០០នាក់ នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ (Video inside)

(ញូដេលី)៖ ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌា នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ នេះបានប្រកាសថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនឡើងរហូតដល់ ១៥១,៧៦៧ករណីហើយ បន្ទាប់ពីបានរកឃើញអ្នកឆ្លងសរុប ៦,៣៨៧នាក់ថ្មីទៀត ក្នុងកំឡុងពេល ២៤ម៉ោង កន្លងទៅ។

អាន​បន្ត៖ ចំនួនករណីឆ្លង COVID-19 នៅឥណ្ឌាកើនលើស ១៥០,០០០នាក់ ក្នុងនោះស្លាប់ជាង ៤,៣០០នាក់...

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ ៤០នាក់ ដែលជាតួលេខខ្ពស់មិនធ្លាប់មាន ៤៩ថ្ងៃមកនេះ!

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានរាយការណ៍ពីចំនួនអ្នកឆ្លង COVID-19 ថ្មីៗដែលត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ រហូតដល់ទៅ ៤០នាក់ឯណោះ ដោយវាជាតួលេខខ្ពស់ មិនធ្លាប់ដែលបានជួបប្រទះ ៤៩ថ្ងៃមកហើយ។

អាន​បន្ត៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ ៤០នាក់...

មួយ​ជើង​របស់​ ប៊ុន​ សុធា​ ល្អ​ហួស​ផ្ដួល​ គួន​ ប៊ុនហ៊ីម​ សន្លប់​ទឹក​២​ ម្សិលមិញ​

អ្នកប្រដាល់កំពុងឡើងកូដខ្លាំង ប៊ុន សុធា បង្ហាញមុខជាថ្មីលើកទី១ នាអំឡុងជំងឺ COVID-19 ម្សិលមិញនៅលើសង្វៀនបាយ័ន ផ្ដួលរៀមច្បង គួន ប៊ុនហ៊ីម ដោយស្នៀតទាត់ផ្កាប់ចានទឹកទី២។

អាន​បន្ត៖ មួយ​ជើង​របស់​ ប៊ុន​ សុធា​ ល្អ​ហួស​ផ្ដួល​ គួន​ ប៊ុនហ៊ីម​ សន្លប់​ទឹក​២​ ម្សិលមិញ​

ប៉ាឡេស្ទីន ប្រកាសបញ្ចប់ការចាក់សោរ ដោយសារការធ្លាក់ចុះនៃជំងឺរាតត្បាត COVID-19

ប៉ាឡេស្ទីន កាលពីថ្ងៃច័ន្ទ បានប្រកាសពីការបញ្ចប់ការចាក់សោរ និងកញ្ចប់នៃវិធានការណ៍ថ្មីៗ ទាក់ទងនឹងជំងឺ COVID-១៩ ។

អាន​បន្ត៖ ប៉ាឡេស្ទីន ប្រកាសបញ្ចប់ការចាក់សោរ ដោយសារការធ្លាក់ចុះនៃជំងឺរាតត្បាត COVID-19

សាធារណរដ្ឋឆែក ដកការរឹតបន្តឹងបន្ថែមទៀតនិងបើកព្រំដែនជាមួយអូទ្រីស និងអាល្លឺម៉ង់

សាធារណរដ្ឋឆែក កាលពីថ្ងៃច័ន្ទ បានដកការរឹតបន្តឹងបន្ថែមទៀត ដែលរួមមានសាលារៀន សណ្ឋាគារ អាងហែលទឹក ប្រាសាទ និងវិមាន និងសកម្មភាពខាងក្នុងភោជនីយដ្ឋាន ក្នុងបំណងដើម្បីបើកបន្ថែមសេដ្ឋកិច្ចឡើងវិញ។

អាន​បន្ត៖ សាធារណរដ្ឋឆែក ដកការរឹតបន្តឹងបន្ថែមទៀតនិងបើកព្រំដែនជាមួយអូទ្រីស និងអាល្លឺម៉ង់

ករណីឆ្លងថ្មីនៃជំងឺ COVID-19 នៅប្រទេសបង់ក្លាដែស បានកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត

មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់ បានប្រាប់សន្និសីទសារព័ត៌មានតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃចន្ទថា ចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសបង់ក្លាដែស បានកើនឡើងដល់ ៣៥.៥៨៥ នាក់ ក្នុងនោះមានករណីថ្មីចំនួន ១.៩៧៥ ករណី ដែលត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែលជាចំនួនកើនឡើងខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ៨ ខែមីនា។

អាន​បន្ត៖ ករណីឆ្លងថ្មីនៃជំងឺ COVID-19 នៅប្រទេសបង់ក្លាដែស បានកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត

ចំនួនអ្នកឆ្លង COVID-19 លើពិភពលោក កើនដល់លើស ៥.៦លាននាក់ហើយ!

(បរទេស)៖ គិតត្រឹមម៉ោង៣៖០០នាទីរសៀល ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងភពផែនដីយើងនេះ បានកើនឡើងរហូតដល់៥,៦០១,៥២១ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមាន៣៤៨,១៣២នាក់ និងជាសះស្បើយឡើងវិញ ២,៣៨១,២៨០នាក់ ខណៈអ្នកជំងឺ២,៨៧,១០៩នាក់កំពុងសម្រាកព្យាបាល (៥៣,១៦៦នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ)។

អាន​បន្ត៖ ចំនួនអ្នកឆ្លង COVID-19 លើពិភពលោក កើនដល់លើស ៥.៦លាននាក់ហើយ!