(វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលឡាវ បានធ្វើតេស្តរកជំងឺ COVID-19 លើជនសង្ស័យចំនួន ២៣នាក់បន្ថែមទៀត កាលពីថ្ងៃពុធម្សិលមិញនេះ ហើយលទ្ធផលបានបង្ហាញថា «អវិជ្ជមាន» ទាំងអស់គ្នាដែលធ្វើឲ្យប្រទេសអាស៊ានមួយនេះ នៅតែមានចំនួនអ្នកឆ្លងជំងឺនេះសរុបត្រឹម ១៩ករណីដដែល។
អានបន្ត៖ អត្រាឆ្លង COVID-19 នៅប្រទេសឡាវ បន្តស្ថិតក្នុងកម្រិតទាបបំផុត...
(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួន បានកើនដល់ ៤១៤ នាក់ ខណៈករណីឆ្លងវិញ បានកើនឡើងដល់ ១២,៣៨០ នាក់នៅទូទាំងប្រទេស។
អានបន្ត៖ ចំនួនអ្នកឆ្លង COVID-19 នៅឥណ្ឌា កើនដល់១២,៣៨០នាក់ ក្នុងនោះស្លាប់៤១៤នាក់
(វ៉ាស៊ីនតោន)៖ វាពិតជារឿងគួរឲ្យសោកសង្រែងមួយ ពេលបានឃើញ រូបភាពពីរសន្លឹក បង្ហាញឲ្យឃើញសាកសពអ្នកជំងឺ COVID-19 ដែលត្រូវបានគេថតបាន ចេញពីមន្ទីរពេទ្យក្នុងទីក្រុង Detroit របស់សហរដ្ឋអាមេរិក ដែលកំពុងរងរងគ្រោះ យ៉ាងធ្ងន់ធ្ងរបំផុតដោយសារ ជំងឺដ៏សាហាវនេះ។
អានបន្ត៖ សាកសពអ្នកជំងឺ COVID-19 នៅអាមេរិក ត្រូវដាក់នៅតាមកន្លែងផ្សេងៗក្នុងមន្ទីរពេទ្យ...
(បរទេស)៖ យោងតាមទិន្នន័យពីគេហទំព័រ worldometer គិតត្រឹមម៉ោង ១២៖០០នាទីថ្ងៃត្រង់ នាថ្ងៃពុធ ទី១៥ខែមេសា ឆ្នាំ២០២០ នេះតែម្តងចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២លានករណីហើយ ក្នុងនោះស្លាប់ ១២៦,៧៥៣នាក់ និងជាសះស្បើយឡើងវិញជិត ៤៨៣,៥៧៣នាក់ នៅតាមប្រទេស-ដែនដីសរុបចំនួន ២១០ ទូទាំងភពផែនដី។
អានបន្ត៖ ចំនួនករណីឆ្លង COVID-19 លើលោកកើនលើស២លាននាក់ ក្នុងនោះស្លាប់ច្រើនជាង ១២ម៉ឺននាក់!
(បាងកក)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចចិត្តបន្តហាមឃាត់ អ្នកដំណើរតាមជើងហោះហើរ ចូលមកក្នុង ប្រទេសរបស់ខ្លួន រហូតដល់ចុងខែមេសា ដើម្បីទប់ស្កាត់ COVID-19 ។
អានបន្ត៖ ថៃ បន្តហាមអ្នកដំណើរតាមជើងហោះហើរ ចូលក្នុងប្រទេស ដើម្បីទប់ស្កាត់ COVID-19
(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៣៤ ករណីបន្ថែមទៀត ខណៈស្ត្រីជនជាតិថៃម្នាក់ អាយុ៥២ ឆ្នាំបានស្លាប់បាត់បង់ជិវិត។
អានបន្ត៖ ថៃរកឃើញអ្នកឆ្លង COVID-19 ៣៤នាក់ថ្មី និងម្នាក់ទៀតស្លាប់, ករណីឆ្លងសរុប២,៦១៣នាក់...
(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសសុន (Scott Morrison) បានប្រកាសថា ប្រទេសអូស្ត្រាលី អាចនឹងនៅតែបន្តអនុវត្តវិធានការរឹតត្បិត ជាច្រើនសប្តាហ៍ ទៅមុខទៀត បើទោះជាចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអភិវឌ្ឈន៍មួយនេះ មានការធ្លាក់ចុះបន្តិចទៅវិញក៏ដោយ។
អានបន្ត៖ អូស្ត្រាលី អាចនឹងបន្តអនុវត្តវិធានការរឹតត្បិត ជាច្រើនសប្តាហ៍ទៀត...
(អ៊ុយក្រែន)៖ ភ្លើងឆេះព្រៃដែលបានបន្តឆេះ ប៉ុន្មានថ្ងៃមកហើយ នៅភាគខាងជើង ប្រទេសអ៊ុយក្រែន នាពេលនេះ កំពុងតែបង្កជាក្តីព្រួយបារម្ភ ព្រោះវាកំពុងខិតកាន់តែកៀក ទីតាំងសោកនាដកម្មនៃរោងចក្រ ថាមពលនុយក្លេអ៊ែរ Chernobyl។
អានបន្ត៖ ភ្លើងឆេះព្រៃនៅភាគខាងជើងអ៊ុយក្រែន កំពុងបង្កក្តីបារម្ភ...
(សេអ៊ូល)៖ កូរ៉េខាងត្បូងនាថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ត្រឹម ២៥នាក់ថ្មីប៉ុណ្ណោះ ដែលជាអត្រាទាប ថែមមួយកម្រិតទៀត ប៉ុន្តែជាមួយគ្នានេះអ្នកជំងឺ ០៣នាក់ក៏ទើបតែបាត់បង់ជីវិត បន្ថែមផងដែរ។
អានបន្ត៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីៗតែ ២៥នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ...
(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៩,១៥២នាក់ បន្ទាប់ពីករណីឆ្លង ថ្មី ៧៩៦ ត្រូវបានរាយការណ៍ ក្នុងរយះពេល២៤ម៉ោងចុងក្រោយ។
អានបន្ត៖ ត្រឹមមួយថ្ងៃ! ឥណ្ឌា រកឃើញ COVID-19 ៧៩៦ករណីថ្មី, អ្នកឆ្លងទូទាំងប្រទេសកើនដល់...
(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ២៨ករណីថ្មី និងស្លាប់២នាក់ ដែល ជាតួលេខទាបបំផុតមួយ បើធៀបទៅនឹងសប្ដាហ៍មុន។
អានបន្ត៖ ថៃ រកឃើញ COVID-19 ២៨ករណីថ្មី, ឆ្លងសរុបកើនដល់ ២,៥៧៩នាក់
(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសឲ្យដឹង ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មី ចំនួន៥៤នាក់ ខណៈអ្នកជំងឺ២នាក់ទៀត ដែលបានស្លាប់។
អានបន្ត៖ ករណីឆ្លង COVID-19 នៅថៃ កើនដល់២,៤២៣នាក់ ក្នុងនោះស្លាប់៣២នាក់...
(ប៊ែរឡាំង)៖ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ៤,៩៧៤នាក់ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ១០៨,២០២នាក់។
អានបន្ត៖ អាល្លឺម៉ង់ រកឃើញអ្នកឆ្លង COVID-19 ក្នុងមួយថ្ងៃ ៤,៩៧៤នាក់, ស្លាប់២៤៦នាក់
(វ៉ាស៊ីនតោន)៖ មន្ត្រីពន្ធនាគារអាមេរិក បានឱ្យដឹងថា មនុស្សសរុប ៤០១នាក់ នៅក្នុងពន្ធនាគារ Cook County នៃទីក្រុង Chicago ត្រូវបានគេធ្វើតេស្ដវិជ្ជមាន COVID-19 ។
អានបន្ត៖ សហរដ្ឋអាមេរិក៖ មនុស្ស ៤០១នាក់ ក្នុងពន្ធនាគារទីក្រុង Chicago ឆ្លង COVID-19
(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានលើកឡើងនៅថ្ងៃពុធនេះថា ប្រទេសថៃនឹងមិនដាក់បំរាមគោចររយៈពេល ២៤/២៤ម៉ោង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដូចអ្វីដែលពាក្យចចាមអារ៉ាមនៅលើបណ្តាញទំនាក់ទំនងសង្គម បានបំផុសនោះឡើយ។
អានបន្ត៖ ថៃទាត់ចោលពាក្យចចាមអារ៉ាមថា ខ្លួននឹងដាក់ចេញនូវបំរាមគោចររយៈពេល ២៤ម៉ោងលើ២៤ម៉ោង
(ញូដេលី)៖ អាជ្ញាធរឥណ្ឌា បានដាក់មនុស្សរាប់សែននាក់ ឱ្យស្ថិតនៅដាច់ដោយឡែក នៅក្នុងផ្ទះរបស់ពួកគេ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ប៉ុន្តែ វិធានការមួយចំនួន ក្នុងនោះរួមមានទាំងការសរសេរស្លាកសញ្ញាបញ្ចេញអត្តសញ្ញាផ្ទាល់ខ្លួន បិទនៅខាងក្រៅផ្ទះ កំពុងរងការរិះគន់ថាបានបង្កឱ្យមានការរើសអើង។
អានបន្ត៖ COVID-19: ក្រុមគ្រួសារនៅឥណ្ឌា ដែលត្រូវដាក់ឱ្យ «នៅក្នុងផ្ទះដាច់ដោយឡែកពីគេ»...
(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នាថ្ងៃពុធនេះ បានប្រកាសឲ្យដឹងពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ថ្មី ចំនួន១១១នាក់ រួមជាមួយនិង អ្នកជំងឺ៣នាក់ទៀតដែលបានស្លាប់។
អានបន្ត៖ ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មី១១១នាក់ ហើយអ្នកជំងឺ៣នាក់ទៀតស្លាប់...
(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ប្រទេសចិន មានករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៦២ករណីបន្ថែមទៀត នៅទូទាំងប្រទេសចិន។
អានបន្ត៖ ចិនរកឃើញករណីនាំចូលនៃ COVID-19 កើនឡើងទ្វេដង កាលពីថ្ងៃអង្គារម្សិលមិញ
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានយល់ព្រមពង្រីក ថេរវេលានៃការអនុវត្តវិធានការ «បិទកោះលូសុន (Luzon)» ដែលគ្របដណ្ដប់លើចំនួន ប្រជាជនច្រើនជាងពាក់កណ្ដាល នៅទូទំាងប្រទេស និងតម្រូវឲ្យប្រជាជន បន្តស្ថិតនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។
អានបន្ត៖ ទីបំផុតហ្វីលីពីនសម្រេច «បិទកោះធំ Luzon រហូតដល់ថ្ងៃទី៣០ ខែមេសា»...
(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍ឲ្យដឹងថា នៅថ្ងៃអង្គារនេះប្រទេសថៃ បានរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន៣៨ករណីបន្ថែមទៀត និងបុរសជាអ្នកជំងឺអាយុ៥៤ឆ្នាំមា្នក់ ក៏ត្រូវបានបញ្ជាក់ថាស្លាប់ នៅថ្ងៃដដែលនេះផងដែរ។
អានបន្ត៖ អត្រាអ្នកឆ្លង COVID-19 ប្រចាំថ្ងៃនៅប្រទេសថៃ បន្តធ្លាក់ចុះប៉ុន្មានថ្ងៃជាប់គ្នា...
(នូវែសេឡង់)៖ រដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់ លោក David Clark បានហៅខ្លួនឯងថា «មនុស្សឆ្កួត» បន្ទាប់ពីលោកបំពាន លើវិធានការបិទប្រទេសប្រឆាំង COVID-19 ដោយបើករថយន្ដ នាំគ្រួសារទៅកាន់ឆ្នេរសមុទ្រមួយកន្លែង។
អានបន្ត៖ COVID-19: រដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់ ហៅខ្លួនឯងថា...