បណ្តាញសង្គម

ទាហានជ្រើសរើសជាង ១៤០០ នាក់ ចូលរួមក្នុងកងទ័ពអាហ្វហ្គានីស្ថានបន្ទាប់ពីការបណ្តុះបណ្តាលយោធា

សេចក្តីថ្លែងការណ៍មួយរបស់កងទ័ព បានចេញផ្សាយនៅថ្ងៃអាទិត្យនេះថា យុវជនសរុបចំនួន ១.៤១០ នាក់ បន្ទាប់ពីបានបញ្ចប់វគ្គសិក្សាយោធារយៈពេល ៦ ខែ និងទទួលបានវិញ្ញាបនប័ត្រ នៅទីក្រុង Mazar-i-Sharif ភាគខាងជើង ត្រូវបានប្រគល់ទៅឱ្យកងទ័ព។

អាន​បន្ត៖ ទាហានជ្រើសរើសជាង ១៤០០ នាក់...

ការរញ្ជួយដី បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន

ការរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារកោះ Mindanao របស់ប្រទេសហ្វីលីពីនភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់កុមារម្នាក់ និងអគារជាច្រើន នៅក្នុងតំបន់មួយដែលកំពុងងើបឡើងវិញពីការរញ្ជួយដីដ៏គ្រោះថ្នាក់មួយ កាលពីខែតុលាកន្លងមក។

អាន​បន្ត៖ ការរញ្ជួយដី បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន

ការជម្លៀសទីក្រុងរបស់អ៊ីតាលី ដើម្បីដោះគ្រាប់បែកសង្រ្គាមលោកលើកទី២

ប្រជាជនប្រមាណ ៥៣.០០០ នាក់នៅភាគខាងត្បូងនៃទីក្រុង Brindisi នៃប្រទេសអ៊ីតាលី ត្រូវបានជម្លៀសចេញកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមអ្នកជំនាញផ្ទុះ បានដោះគ្រាប់បែកមួយក្នុងសង្គ្រាមលោកលើកទី ២ ដែលមានទម្ងន់ជាង ១០០ គីឡូក្រាមនៅក្នុងទីក្រុង។

អាន​បន្ត៖ ការជម្លៀសទីក្រុងរបស់អ៊ីតាលី ដើម្បីដោះគ្រាប់បែកសង្រ្គាមលោកលើកទី២

ភ្នំភ្លើងនៅនូវែលសេឡង់អាចនឹងផ្ទុះម្តងទៀត ខណៈមនុស្សស្លាប់កើនដល់៨នាក់

(វ៉ាលីងតោន)៖ ចំនួនមនុស្សស្លាប់ជាផ្លូវការ បន្ទាប់ពីមានករណីផ្ទុះភ្នំភ្លើង នៅនូវែលសេឡង់ បានកើនឡើងដល់ ០៨នាក់ហើយនៅថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកសង្គ្រោះនៅតែមិនអាច ទៅស្វែងរកមនុស្ស ដែលកំពុងបាត់ខ្លួនលើកោះភ្នំភ្លើង នោះនៅឡើយទេ ព្រោះក្រុមអ្នកជំនាញបានព្រមានថា ភ្នំភ្លើងនេះអាចផ្ទុះម្តងទៀតនៅគ្រប់ពេលវេលា។

អាន​បន្ត៖ ភ្នំភ្លើងនៅនូវែលសេឡង់អាចនឹងផ្ទុះម្តងទៀត ខណៈមនុស្សស្លាប់កើនដល់៨នាក់

ទីបំផុតរកឃើញបំណែកយន្តហោះឈីលី C-130 ក្រោយបាត់ដំណឹង៣ថ្ងៃនោះហើយ!

 (ឈីលី)៖ ក្រុមមន្ត្រីឈីលី បាននិយាយថា ពួកគេបានរកឃើញបំណែកមួយចំនួន ដែលត្រូវបានជឿជាក់ថា ជារបស់យន្ដហោះយោធា C-130 ដែលបាត់ខ្លួនជាមួយមនុស្ស ៣៨នាក់កាលពីថ្ងៃចន្ទ កន្លងទៅនោះហើយ។

អាន​បន្ត៖ ទីបំផុតរកឃើញបំណែកយន្តហោះឈីលី C-130 ក្រោយបាត់ដំណឹង៣ថ្ងៃនោះហើយ!

ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ៖ «ពលរដ្ឋអាចប្រគល់អាវុធដើម្បីប្តូរយកលុយ ជាការចូលរួមកាត់បន្ថយអំពើហិង្សាប្រដាប់អាវុធ»

(សាន់ហ្វ្រាន់ស៊ីស្កូ)៖ អភិបាលទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក លោកស្រី ឡុនដុន ប្រ៊ីដ (London Breed) បានអំពាវនាវឲ្ យប្រជាពលរដ្ឋទាំងឡាយ ដែលកំពុងរស់នៅទីក្រុង ដ៏ស៊ីវីល័យមួយនេះ ប្រគល់កាំភ្លើងឲ្យមកអាជ្ញាធរវិញ ជាថ្នូរនឹងការសងប្រាក់។

អាន​បន្ត៖ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ៖ «ពលរដ្ឋអាចប្រគល់អាវុធដើម្បីប្តូរយកលុយ...

ភ្លើងឆេះព្រៃក្នុងឆ្នាំ២០១៩ «លេបត្របាក់សេដ្ឋកិច្ចឥណ្ឌូណេស៊ី ៥.២ពាន់លានដុល្លារ» និងបំពុលប្រទេសជិតខាងយ៉ាងដំណំ

 (ហ្សាការតា)៖ ធនាគារពិភពលោក បានវាយតម្លៃរួចហើយថា គ្រោះមហន្តរាយភ្លើងឆេះព្រៃ ដែលវាយឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០១៩ បានធ្វើឲ្យប្រទេស អាស៊ានមួយនេះ ខាតបង់សេដ្ឋកិច្ចទំហំប្រមាណ ៥.២ពាន់លានដុល្លារ។

អាន​បន្ត៖ ភ្លើងឆេះព្រៃក្នុងឆ្នាំ២០១៩ «លេបត្របាក់សេដ្ឋកិច្ចឥណ្ឌូណេស៊ី ៥.២ពាន់លានដុល្លារ»...

ប៉ូលិសហុងកុងទើបដោះយកគ្រាប់បែកពីរគ្រាប់ ចេញពីបរិវេណសាលារៀនមួយនៅសង្កាត់ Wanchai

 (ហុងកុង)៖ ប៉ូលិសនៃទីក្រុងហុងកុង បានឲ្យដឹងថា ពួកគេបានដោះគ្រាប់បែកច្នៃ ចំនួន ០២គ្រាប់ ដែលរកឃើញ នៅក្នុងបរិវេណ សាលារៀនមួយកន្លែង និងកំពុងតែធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកជនសង្ស័យ។

អាន​បន្ត៖ ប៉ូលិសហុងកុងទើបដោះយកគ្រាប់បែកពីរគ្រាប់ ចេញពីបរិវេណសាលារៀនមួយនៅសង្កាត់ Wanchai

មនុស្ស៥នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់

 (វែលីងតោន)៖ ប៉ូលិសនូវែលសេឡង់ បានបញ្ជាក់ឲ្យដឹងថា មនុស្សយ៉ាងតិច៥នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងលើកោះមួយ កន្លែង នៅភាគខាងជើងប្រទេស។

អាន​បន្ត៖ មនុស្ស៥នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់

មនុស្សចាស់វង្វេង Vs បុរសគ្រាប់រ៉ុក្កែត, នេះជាសង្រ្គាមពាក្យសម្ដីរវាង លោក ត្រាំ និងលោក គីម

 (សេអ៊ូល)៖ កូរ៉េខាងជើង បានព្រមានថា នឹងធ្វើសង្រ្គាមពាក្យសម្ដីឡើងវិញ ប្រឆាំងនឹងលោក ដូណាល់ ត្រាំ ហើយនឹងចាត់ទុក  ប្រធានាធិបតីអាមេរិក រូបនេះជា «មនុស្សចាស់វង្វេង» បើសិនជាលោកនៅតែបន្ត ប្រើប្រាស់ភាសាបង្ករឿង ហៅលោក គីម ជុងអ៊ុន ថា «បុរសគ្រាប់រ៉ុក្កែត»។

អាន​បន្ត៖ មនុស្សចាស់វង្វេង Vs បុរសគ្រាប់រ៉ុក្កែត, នេះជាសង្រ្គាមពាក្យសម្ដីរវាង លោក ត្រាំ...

ធ្លាក់ឧទ្ធម្ភាគចក្រ Black Hawk នៅរដ្ឋ Minnesota ផ្តាច់ជីវិតទាហានអាមេរិក៣នាក់

 (វ៉ាស៊ីនតោន)៖ ឧទ្ធម្ភាគចក្រអាមេរិក មួយគ្រឿងប្រភេទ Black Hawk បានធ្លាក់នៅកណ្តាលរដ្ឋ Minnesota ដែលជាលទ្ធផលទាហានអាមេរិក ៣នាក់បានបាត់បង់ជីវិត។

អាន​បន្ត៖ ធ្លាក់ឧទ្ធម្ភាគចក្រ Black Hawk នៅរដ្ឋ Minnesota ផ្តាច់ជីវិតទាហានអាមេរិក៣នាក់

ផ្ទុះគ្រាប់បែកនៅក្បែរឧទ្យានជាតិទីក្រុងហ្សាការតា, មន្ត្រីយោធាឥណ្ឌូណេស៊ីមួយចំនួនរងរបួស

 (ហ្សាការតា)៖ មន្ត្រីយោធាពីរនាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះមួយ នៅថ្ងៃអង្គារនេះ ស្ថិតនៅក្បែរឧទ្យានជាតិមួយកន្លែង នៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

អាន​បន្ត៖ ផ្ទុះគ្រាប់បែកនៅក្បែរឧទ្យានជាតិទីក្រុងហ្សាការតា,...

អេហ្ស៊ីបព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ចំពោះទំនប់វារីអគ្គិសនីអេត្យូពី ដែលនឹងធ្វើឲ្យកម្រិតទឹកតាមដងទន្លេនីលធ្លាក់ចុះ...

(គែរ)៖ ប្រទេសអេហ្ស៊ីប បន្តប្រឈមបញ្ហាខ្វះខាតទឹក កាន់តែខ្លាំងឡើងៗ ស្របពេលដែលប្រទេសអេត្យូពី កំពុងព្យាយាមដំណើរការទំនប់វារីអគ្គិសនី នៅទន្លេនីល (Nile) ដែលប្រទេសនៅតំបន់អាហ្វ្រិកខាងជើង បាននិងកំពុងព្រួយបារម្ភកាន់តែខ្លាំង។

អាន​បន្ត៖ អេហ្ស៊ីបព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ចំពោះទំនប់វារីអគ្គិសនីអេត្យូពី...

ព្យុះទីហ្វុង Kammuri ដែលកំពុងវាយប្រហារភាគកណ្តាលហ្វីលីពីន ផ្តាច់ជីវិតមនុស្សម្នាក់

 (ម៉ានីល)៖ មនុស្សយ៉ា់ងហោចម្នាក់ បានបាត់បង់ជីវិត ខណៈជាង៣សែននាក់ ត្រូវបានជម្លៀសខ្លួន ទៅកាន់កន្លែងសុវត្ថិភាព  ស្របពេល ដែលព្យុះទីហ្វុងកំណាច Kammuri កំពុងវាយប្រហារ ភាគកណ្តាលប្រទេសហ្វីលីពីន។

អាន​បន្ត៖ ព្យុះទីហ្វុង Kammuri ដែលកំពុងវាយប្រហារភាគកណ្តាលហ្វីលីពីន ផ្តាច់ជីវិតមនុស្សម្នាក់

ប៉ូលិសហុងកុង បាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើហ្វូងបាតុករ ក្រោយលើកគ្នាទៅអរគុណ លោក ដូណាល់ ត្រាំ

 (ហុងកុង)៖ ប៉ូលិសហុងកុង បានសម្រេចចិត្ តបាញ់បង្ហូរទឹកភ្នែក លើហ្វូងបាតុករ នៅក្នុងសង្កាត់ Tsim Sha Tsui នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីបាតុកររាប់ពាន់នាក់ លើកគ្នាទៅស្ថានកុងស៊ុលអាមេរិក ដើម្បីសម្ដែងការអរគុណដល់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

អាន​បន្ត៖ ប៉ូលិសហុងកុង បាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើហ្វូងបាតុករ ក្រោយលើកគ្នាទៅអរគុណ លោក...

ផ្ទុះករណីបាញ់រះនៅក្នុងតំបន់ French Quarter នៃទីក្រុង New Orleans សហរដ្ឋអាមេរិក

(អាមេរិក)៖ មនុស្សយ៉ាងហោចណាស់ ១០នាក់បានទទួលរងរបួស នៅក្នុងករណីបាញ់ប្រហារមួយ នៅតំបន់ ហ្វ្រែនស៍ខ្វាធើ (French Quarter) នៃទីក្រុងញូអូលីន (New Olreans) រដ្ឋល្វីស្យាណា (Lousiana) សហរដ្ឋអាមេរិក នៅព្រឹកព្រហាមថ្ងៃទី០១ ខែធ្នូ តែម្តង (ពេលវេលានៅអាមេរិក)។

អាន​បន្ត៖ ផ្ទុះករណីបាញ់រះនៅក្នុងតំបន់ French Quarter នៃទីក្រុង New Orleans សហរដ្ឋអាមេរិក

អតីតប្រធានាធិបតីម៉ាល់ឌីវ Abdulla Yameen ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទលាងលុយកខ្វក់

(ម៉ាល់ឌីវ)៖ លោក Abdulla Yameen ដែលជាអតីតប្រធានាធិបតីម៉ាល់ឌីវ ត្រូវបានតុលាការ នៃប្រទេសដីកោះនៅមហាសមុទ្រឥណ្ឌានេះ សម្រេចកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ដោយសារបទល្មើសលាងលុយកខ្វក់។

អាន​បន្ត៖ អតីតប្រធានាធិបតីម៉ាល់ឌីវ Abdulla Yameen ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ...

យោធាស៊ីរី បាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍តួកគី នៅខេត្ត Al-Hasakah

 (ស៊ីរី)៖ ប្រព័ន្ធផ្សព្វផ្សាយ SANA បានឱ្យដឹងថា យោធាស៊ីរី បានបាញ់ទម្លាក់យន្ដហោះដ្រូន ស៊ើបការណ៍មួយគ្រឿងរបស់ តួកគី នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ កំឡុងពេលហោះចូលក្នុង ដែនអាកាសនៃខេត្ត al-Hasakah។

អាន​បន្ត៖ យោធាស៊ីរី បាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍តួកគី នៅខេត្ត Al-Hasakah

ទីបំផុត! ចិនវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចការទូតធំជាងគេបំផុត នៅលើពិភពលោក

 (អូស្ត្រាលី)៖ វិទ្យាស្ថាន Lowy Institute របស់ប្រទេសអូស្ត្រាលី បានឱ្យដឹងថា ចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ជាលើកដំបូង ដោយឡើង ទៅឈរលេខរៀងទី១ ក្នុងនាមជាប្រទេស មានបេសកកម្មការទូតច្រើនជាងគេ និងជាមហាអំណាច ការទូតធំជាងគេ បំផុតលើពិភពលោក ប្រចាំឆ្នាំ២០១៩។

អាន​បន្ត៖ ទីបំផុត! ចិនវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចការទូតធំជាងគេបំផុត នៅលើពិភពលោក

ប្រធានាធិបតីជាប់ឆ្នោតអាហ្សង់ទីន ប្រកាសមិនទទួលលុយ១២ពាន់លានដុល្លារ ដែលនៅសល់ក្នុងកញ្ចប់ជំនួយពីអង្គការ IMF

(អាហ្សង់ទីន)៖ ប្រធានាធិបតីជាប់ឆ្នោត របស់អាហ្សង់ទីន លោក Alberto Fernandez បាននិយាយថា លោកមិនមានបំណង ប្រើប្រាស់ថវិកា ចំនួន១២ពាន់លានដុល្លារ ដែលនៅសល់ ក្នុងកញ្ចប់ជំនួយដែលអង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានផ្តល់ឲ្យប្រទេស អាមេរិកឡាទីននេះខ្ចី កាលពីឆ្នាំមុនឡើយ។

អាន​បន្ត៖ ប្រធានាធិបតីជាប់ឆ្នោតអាហ្សង់ទីន ប្រកាសមិនទទួលលុយ១២ពាន់លានដុល្លារ...

តវ៉ាប្រឆាំងនឹងអន្តរាគមន៍របស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការរបស់ប្រទេសលីបង់

ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក Al Jadeed បានរាយការណ៍ថា ប្រជាជនលីបង់រាប់រយនាក់ បានធ្វើបាតុកម្មនៅក្បែរស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងអន្តរាគមន៍របស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការរបស់ប្រទេសលីបង់។

អាន​បន្ត៖ តវ៉ាប្រឆាំងនឹងអន្តរាគមន៍របស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការរបស់ប្រទេសលីបង់