បណ្តាញសង្គម

បេឡារុស ផ្ដើមធ្វើសមយុទ្ធយោធា ក្បែរតំបន់ព្រំដែនជាប់ប៉ូឡូញ និងលីទុយអានី ខណៈភាពតានតឹងកើនឡើង

 យោធាបេឡារុស កាលពីថ្ងៃចន្ទ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា នៅក្បែរតំបន់ព្រំដែនរបស់ខ្លួនជាប់ជាមួយប៉ូឡូញ និងលីទុយអានី នៅចំពោះមុខភាពតានតឹងជាមួយប្រទេសជាសមាជិក NATO ទាំង២នេះ ជុំវិញការទទួលឱ្យទាហានស៊ីឈ្នួលរុស្ស៉ី Wagner ឈរជើងនៅលើទឹកដីបេឡារុស។

អាន​បន្ត៖ បេឡារុស ផ្ដើមធ្វើសមយុទ្ធយោធា ក្បែរតំបន់ព្រំដែនជាប់ប៉ូឡូញ និងលីទុយអានី...

ជប៉ុន ត្រៀមខ្លួនរួចជាស្រេចរង់ចាំការមកដល់នៃខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងរបស់ព្យុះទីហ្វុង Khanun

 តំបន់ជាច្រើនរបស់ជប៉ុន ក្នុងនោះរួមមានទាំងតំបន់ភាគកណ្ដាល កំពុងត្រៀមខ្លួនរួចជាស្រេចរង់ចាំការមក ដល់នៃព្យុះទីហ្វុង Khanun ដែលនឹងបក់បោកទៅក្បែរតំបន់ភាគនិរតីនៃប្រទេស កាលពីថ្ងៃអង្គារ ខណៈមន្ត្រីឧតុនិយមព្រមានពីការខូចខាតបង្កឡើងដោយសារខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង។

អាន​បន្ត៖ ជប៉ុន ត្រៀមខ្លួនរួចជាស្រេចរង់ចាំការមកដល់នៃខ្យល់បក់...

ហ្វីលីពីន កោះហៅឯកអគ្គរដ្ឋទូតចិន ជុំវិញឧប្បត្តិហេតុប្រើកាណុងបាញ់ទឹកមក លើទូករបស់ខ្លួន នៅសមុទ្រចិនខាងត្បូង

 ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ បានប្រាប់ឱ្យដឹងកាលពីថ្ងៃចន្ទថា ទីក្រុងម៉ានីល បានកោះហៅឯកអគ្គរដ្ឋទូតចិន ដើម្បីផ្តល់ការបកស្រាយ បន្ទាប់ពីនាវាឆ្មាំសមុទ្រចិន បានពាំងផ្លូវ ហើយប្រើ កាណុងបាញ់ទឹកដាក់មកលើទូករបស់ហ្វីលីពីន នៅឯតំបន់សមុទ្រចិនខាងត្បូង ដែលជាដែនទឹកមានបញ្ហា វិវាទ។

អាន​បន្ត៖ ហ្វីលីពីន កោះហៅឯកអគ្គរដ្ឋទូតចិន ជុំវិញឧប្បត្តិហេតុប្រើកាណុងបាញ់ទឹកមក...

រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ ធ្វើទស្សនកិច្ចនៅជប៉ុន ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩

រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ កាលពីថ្ងៃចន្ទ បានបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩មក ដើម្បីជួបពិភាក្សាជាមួយ ក្រុមមន្ត្រីជាន់ខ្ពស់ជប៉ុន ខណៈជំនួបជាមួយនាយករដ្ឋមន្ត្រី លោក ហ្វូមីអុ គីស៉ីដា ក៏ត្រូវបានរាយការណ៍ផងដែរ។

គោលបំណងនៃការបំពេញទស្សនកិច្ចដ៏កម្ររបស់រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀ អាប់ឌុលឡាហ៉ីយ៉ាន ទៅកាន់ប្រទេសជាសមាជិក G7 ដូចជាជប៉ុន មិនត្រូវបានប្រកាសឱ្យដឹងនោះទេ ប៉ុន្តែមានសេចក្ដីរាយការណ៍ថា ជប៉ុន នឹងដាក់សម្ពាធឱ្យអ៉ីរ៉ង់បញ្ឈប់ការផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី។

បន្ថែមពីលើនេះ ក្រសួងការបរទេសជប៉ុន បានឱ្យដឹងដែរថាលោក អាមៀ អាប់ឌុលឡាហ៉ីយ៉ាន នឹងត្រូវជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៉ិ ព្រមទាំងចូលជួបសម្ដែងការគួរសមដល់លោក គីស៊ីដា ផងដែរ។

សូមបញ្ជាក់ថា ជប៉ុន និងអ៉ីរ៉ង់ បានរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី បើទោះជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងតូក្យូ គឺសហរដ្ឋអាមេរិក កំពុងមានភាពតានតឹង ជាមួយទីក្រុងតេហេរ៉ង់ក៏ដោយ នេះបើតាមការផ្សាយរបស់ AFP ។

រុស្ស៉ី ត្រៀមចេញបេសកកម្មបញ្ជូនយានទៅស្រាវជ្រាវឋានព្រះចន្ទ ជាលើកដំបូងក្នុងរយៈពេលជិតកន្លះសតវត្សរ៍

 អាជ្ញាធរប្រចាំមូលដ្ឋាននៅប្រទេសរុស្ស៉ី បានឱ្យដឹងកាលពីថ្ងៃចន្ទថា នឹងមានការជម្លៀសប្រជាជនចេញពីភូមិមួយកន្លែង នៅតំបន់ចុងបូព៌ាប្រទេស នាថ្ងៃទី១១ ខែសីហាខាងមុខ ដែលជាផ្នែកនៃវិធានការសម្រាប់សកម្មភាពចេញបេសកកម្មឋានព្រះចន្ទ ជាលើកដំបូងបំផុតរបស់រុស្ស៉ី ក្នុងរយៈពេលជិតកន្លះសតវត្សរ៍។

អាន​បន្ត៖ រុស្ស៉ី ត្រៀមចេញបេសកកម្មបញ្ជូនយានទៅស្រាវជ្រាវឋានព្រះចន្ទ...

អ៊ុយក្រែន ថាស្រ្តីម្នាក់ស្លាប់ ក្នុងការវាយប្រហាររបស់រុស្ស៉ីលើទីក្រុង Kherson

 (កៀវ)៖ មន្ត្រីក្នុងតំបន់ បានឲ្យដឹងថា មានស្ត្រីម្នាក់ស្លាប់ ក្នុងពេលដែលកងកម្លាំងរុស្ស៉ីបាញ់ផ្លោងទៅលើទីក្រុងខឺសុន (Kherson) ដែលស្ថិតនៅឯភាគខាងត្បូងអ៊ុយក្រែន នាថ្ងៃចន្ទនេះ។

អាន​បន្ត៖ អ៊ុយក្រែន ថាស្រ្តីម្នាក់ស្លាប់ ក្នុងការវាយប្រហាររបស់រុស្ស៉ីលើទីក្រុង Kherson

ហ្វីលីពីនកោះហៅឯកអគ្គរដ្ឋទូតចិន ជុំវិញឧប្បត្តិហេតុប្រើកាណុងបាញ់ទឹកមកលើទូករបស់ខ្លួន នៅសមុទ្រចិនខាងត្បូង

  (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr.) បានប្រាប់ឱ្យដឹងនៅថ្ងៃចន្ទនេះថា ទីក្រុងម៉ានីលបានកោះហៅ ឯកអគ្គរដ្ឋទូតចិនដើម្បីផ្តល់ការបកស្រាយ បន្ទាប់ពីនាវាឆ្មាំសមុទ្រចិន បានពាំងផ្លូវហើយប្រើកាណុងបាញ់ទឹកដាក់មកលើទូករបស់ហ្វីលីពីន នៅឯតំបន់សមុទ្រចិនខាងត្បូង ដែលជាដែនទឹកមានបញ្ហាវិវាទ។

អាន​បន្ត៖ ហ្វីលីពីនកោះហៅឯកអគ្គរដ្ឋទូតចិន...

រុស្ស៊ី នឹងកាត់បន្ថយការនាំចេញប្រេងឆៅចំនួន ៣សែនបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ខែកញ្ញា

 ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានថ្លែងថា ប្រទេសរុស្ស៊ី នឹងបន្តកាត់បន្ថយការនាំចេញប្រេងឆៅរបស់ខ្លួន រហូតដល់ខែកញ្ញា ខណៈពេលដែលកាត់បន្ថយទំហំផ្គត់ផ្គង់ប្រេងសន្សឹមៗ។

អាន​បន្ត៖ រុស្ស៊ី នឹងកាត់បន្ថយការនាំចេញប្រេងឆៅចំនួន ៣សែនបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ខែកញ្ញា

អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៉ីន ប្រកាសលើកពេលត្រឡប់ចូលស្រុក

កាលពីថ្ងៃសៅរ៍ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ បាននិយាយថា រូបលោកសម្រេចលើក ពេលវេលាត្រឡប់ពីការនិរទេសខ្លួន ដើម្បីចូលមកកាន់ប្រទេសថៃវិញ។

អាន​បន្ត៖ អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៉ីន ប្រកាសលើកពេលត្រឡប់ចូលស្រុក

មេដឹកនាំកូរ៉េខាងជើង ចុះធ្វើអធិការកិច្ចរោងចក្រផលិតអាវុធ

 មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធធំៗជាច្រើននៅក្នុងប្រទេស នាសប្ដាហ៍នេះ ក្នុងនោះរួមមានទាំងរោងចក្រផលិតគ្រឿងម៉ាស៊ីន សម្រាប់មីស៊ីលគ្រូស ព្រមទាំងបានអំពាវនាវផងដែរឱ្យបង្កើនការផលិតអាវុធ។

អាន​បន្ត៖ មេដឹកនាំកូរ៉េខាងជើង ចុះធ្វើអធិការកិច្ចរោងចក្រផលិតអាវុធ

ចិន៖ មនុស្ស១១នាក់ស្លាប់ និង២៧នាក់បាត់ខ្លួន ក្រោយព្យុះភ្លៀងវាយប្រហារទីក្រុងប៉េកាំង (Video inside)

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោច១១នាក់បានស្លាប់ និង២៧នាក់បានបាត់ខ្លួន បន្ទាប់ពីព្យុះភ្លៀងយ៉ាងខ្លាំងក្លា បានវាយប្រហារលើរដ្ឋធានីប៉េកាំងនៃប្រទេសចិន។

អាន​បន្ត៖ ចិន៖ មនុស្ស១១នាក់ស្លាប់ និង២៧នាក់បាត់ខ្លួន...

បួគីណាហ្វាសូនិងម៉ាលីដែលសុទ្ធតែស្ថិតក្រោមរបបសឹក ព្រមានប្រឆាំងការធ្វើអន្តរាគមន៍យោធានៅប្រទេសនីហ្សេ ដែលកើតមានរដ្ឋប្រហារ

 (អាហ្រ្វិក)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសបួគីណាហ្វសូនិងម៉ាលី ដែលសុទ្ធតែស្ថិតក្រោមរបបដឹកនាំយោធាដូចគ្នា បានព្រមានថា សកម្មភាពអន្តរាគមន៍ណាមួយដោយប្រើកម្លាំងយោធានៅប្រទេសនីហ្សេ ដើម្បីស្តារអំណាចប្រធានាធិបតី លោក ម៉ូហាម៉ាត់ បាហ៊្សូម (Mohamed Bazoum) ដែលត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងនោះ នឹងត្រូវចាត់ទុកជា ការប្រកាសសង្រ្គាមប្រឆាំងនឹងប្រទេសអាហ្រ្វិកទាំង២។

អាន​បន្ត៖ បួគីណាហ្វាសូនិងម៉ាលីដែលសុទ្ធតែស្ថិតក្រោមរបបសឹក...

លោកស្រី អោងសាន ស៊ូជី ត្រូវបានរបបយោធាមីយ៉ាន់ម៉ាលើកលែងទោស សម្រាប់បទល្មើសចំនួន៥

  (ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា អតីតមេដឹកនាំរដ្ឋាភិបាលស៉ីវិល លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ត្រូវបានលើកលែងទោសក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ៥ ប៉ុន្តែលោកស្រីនៅតែបន្តជាប់បទចោទចំនួន១៤ផ្សេងទៀត។

អាន​បន្ត៖ លោកស្រី អោងសាន ស៊ូជី ត្រូវបានរបបយោធាមីយ៉ាន់ម៉ាលើកលែងទោស សម្រាប់បទល្មើសចំនួន៥

រដ្ឋាភិបាលអូស្រ្តាលី៖ គ្មានសង្ឃឹមថាមានអ្នកនៅរស់រានមានជីវិត ពីហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធា នោះទេ

 (កង់បេរ៉ា)៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles នៅថ្ងៃចន្ទនេះបាននិយាយថាអាជ្ញាធរមិនមានក្ដីសង្ឃឹមទៀតនោះទេ ក្នុងការស្វែងរកអ្នករស់រានមាន ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់ចូលសមុទ្រ អំឡុងការធ្វើសមយុទ្ធយោធាកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

អាន​បន្ត៖ រដ្ឋាភិបាលអូស្រ្តាលី៖ គ្មានសង្ឃឹមថាមានអ្នកនៅរស់រានមានជីវិត...

រដ្ឋប្រហារនៅនីហ្សេ៖ ក្រុមមេដឹកនាំអាហ្រ្វិកខាងលិច គំរាមធ្វើអន្តរាគមន៍យោធា

 (នីញ៉ាមេ)៖ បណ្តាប្រទេសនៅអាហ្រ្វិកខាងលិច កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ទណ្ឌកម្ម និងគំរាមប្រើកម្លាំងយោធា ប្រសិនបើមេដឹកនាំ ធ្វើរដ្ឋប្រហារនៅប្រទេសនីហ្សេ មិនព្រមឲ្យប្រធានាធិបតី លោក មហំាម៉ាត់ បាហ្សូម (Mohammed Bazoum) ត្រឡប់មកកាន់តំណែងវិញ ក្នុងរយៈពេលមួយសប្តាហ៍ ទេនោះ ខណៈអ្នកគាំទ្ររបបយោធាបានវាយប្រហារស្ថានទូតបារាំងប្រចាំនៅទីក្រុងនីញ៉ាមេ (Niamey)។

អាន​បន្ត៖ រដ្ឋប្រហារនៅនីហ្សេ៖ ក្រុមមេដឹកនាំអាហ្រ្វិកខាងលិច គំរាមធ្វើអន្តរាគមន៍យោធា

អ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងពិធីជួបជុំគណបក្សនយោបាយនៅប៉ាគីស្ថាន កើនដល់៤៤នាក់

 (អ៉ីស្លាម៉ាបាដ)៖ ប៉ូលិស និងក្រុមជួយសង្គ្រោះ បានឲ្យដឹងថា យ៉ាងហោចមនុស្ស ៤៤នាក់បានស្លាប់ និងរងរបួសជិត ២០០នាក់ ដោយការបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុង ពិធីជួបជុំរបស់គណបក្សនយោបាយមួយ ក្នុងខេត្តខាយបឺ ប៉ាកទុនវ៉ា (Khyber Pakhtunkhwa) ស្ថិតនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងទៅនេះ។

អាន​បន្ត៖ អ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត...

យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៣គ្រឿង ត្រូវបានបាញ់ទម្លាក់ពីអាកាសនៅរដ្ឋធានីម៉ូស្គូ

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៣គ្រឿង ត្រូវបានបាញ់ទម្លាក់ពីលើអាកាសនៅទីក្រុងមូស្គូ កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារមួយ ដែលបានបំផ្លាញអគារការិយាល័យចំនួនពីរ និងបានបិទអាកាសយានដ្ឋានអន្តរជាតិមួយកន្លែង ជាបណ្តោះ អាសន្ន។

អាន​បន្ត៖ យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៣គ្រឿង...

នាយករដ្ឋមន្រ្តីប៉ូឡូញ អះអាងថា សមាជិកច្រើនថែមទៀតនៃក្រុមទាហានស៉ីឈ្នួល រុស្ស៉ី Wagner ផ្លាស់ទីមកកាន់តែកៀកព្រំប្រទល់ប៉ូឡូញ

 នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាតេអ៊ូស ម៉ូរ៉ាវៀស្គី បានអះអាងកាលពីថ្ងៃសៅរ៍ថា យុទ្ធជនមួយក្រុម មានគ្នា ប្រហែលជា១០០នាក់ មកពីក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner បានផ្លាស់ទីមកក្បែរទីក្រុង ហ្គ្រោដណូ នៃប្រទេសបេឡារុស ដែលនៅកៀកនឹងព្រំប្រទល់ជាមួយប៉ូឡូញ។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីប៉ូឡូញ អះអាងថា សមាជិកច្រើនថែមទៀតនៃក្រុមទាហានស៉ីឈ្នួល រុស្ស៉ី...

ចិន ព្រមានពីការវាយប្រហារនៃព្យុះទីហ្វុងទី៣ ក្នុងរយៈពេលត្រឹមតែ៣សប្តាហ៍

 អាជ្ញាធរឧតុនិយមចិន កាលពីថ្ងៃសៅរ៍ បានព្រមានពីការលេចរូបរាងឡើងនៃព្យុះត្រូពិច ឈ្មោះ ខានូន Khanun ដែលត្រូវបានរំពឹងថា នឹងប្រមូលផ្តុំកម្លាំងយ៉ាងឆាប់រហ័ស រហូតក្លាយជាព្យុះទីហ្វុង រួចហើយវាយ ប្រហារមកលើតំបន់ឆ្នេររបស់ប្រទេសចិន នៅសប្តាហ៍ខាងមុខនេះ។

អាន​បន្ត៖ ចិន ព្រមានពីការវាយប្រហារនៃព្យុះទីហ្វុងទី៣ ក្នុងរយៈពេលត្រឹមតែ៣សប្តាហ៍

លោក បៃដិន ថាមេដឹកនាំវៀតណាមចង់ជួបរូបលោក នៅឯកិច្ចប្រជុំកំពូល G20 ដើម្បីលើកកម្ពស់ទំនាក់ទំនង (Video inside)

វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាមេដឹកនាំវៀតណាម ចង់ជួបរូបលោកនៅឯកិច្ចពិភាក្សាមួយ នៅក្រៅកិច្ចប្រជុំកំពូល G20 ដែលគ្រោងប្រព្រឹត្តទៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅខែកញ្ញាខាងមុខនេះ ដើម្បីជជែកគ្នាពីការលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម។

អាន​បន្ត៖ លោក បៃដិន ថាមេដឹកនាំវៀតណាមចង់ជួបរូបលោក នៅឯកិច្ចប្រជុំកំពូល G20...

មនុស្ស៩នាក់ស្លាប់ និងជាង១០០នាក់របួស ក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកកាំជ្រួច នៅភាគខាងត្បូងប្រទេសថៃ

  (បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ មានហេតុការណ៍ផ្ទុះបានកើតឡើង នៅឃ្លាំងស្តុកកាំជ្រួចមួយកន្លែង ស្ថិតក្នុងក្រុងស៊ូនហ្កៃ កូឡូក (Sungai Kolok) នៃខេត្តណារ៉ាធីវ៉ាត់ (Narathiwat) ហើយបានផ្តាច់ជីវិតមនុស្ស៩នាក់ និងបង្កឱ្យជាង១០០នាក់ផ្សេងទៀត ទទួលរងរបួស។

អាន​បន្ត៖ មនុស្ស៩នាក់ស្លាប់ និងជាង១០០នាក់របួស ក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកកាំជ្រួច...