បណ្តាញសង្គម

ទីបំផុត​អាមេរិកព្រម​ទទួលស្គាល់​ថា «កូរ៉េខាងជើង​ពិតជាមានចេតនា​ចង់ពិភាក្សា ដើម្បីលុប​បំបាត់​នុយក្លេអ៊ែរ...»

  (វ៉ាស៊ីនតោន)៖ នៅទីបំផុតសហរដ្ឋអាមេរិក បានទទួលស្គាល់ហើយថា កូរ៉េខាងជើងកំពុងមានបំណង  ចង់ពិភាក្សាអំពី ការបោះបង់ចោលអាវុធនុយក្លេអ៊ែរ នៅអំឡុងកិច្ចប្រជុំកំពូលទ្វេភាគី  នៅខែឧសភាខាងមុខនេះ។

អាន​បន្ត៖ ទីបំផុត​អាមេរិកព្រម​ទទួលស្គាល់​ថា «កូរ៉េខាងជើង​ពិតជាមានចេតនា​ចង់ពិភាក្សា...

មូលដ្ឋាន​ទ័ព​ស៊ីរី «រងការវាយប្រហារ​ដោយ​គ្រាប់មីស៊ីល» បង្កឲ្យ​មនុស្ស​ស្លាប់ និងរងរបួស ប៉ុន្តែមិន​ទាន់បញ្ជាក់​ចំនួន​លម្អិត...

(ស៊ីរី)៖ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា មូលដ្ឋានយោធាស៊ីរីមួយកន្លែង  បានរងការវាយប្រហារដោយគ្រាប់ មីស៊ីល ដែលបានបណ្ដាលឱ្យមនុស្ស ជាច្រើននាក់ស្លាប់ និងរងរបួស  តែមិនទាន់មានការបញ្ជាក់អ្វី លម្អិតនៅឡើយទេ។

អាន​បន្ត៖ មូលដ្ឋាន​ទ័ព​ស៊ីរី «រងការវាយប្រហារ​ដោយ​គ្រាប់មីស៊ីល» បង្កឲ្យ​មនុស្ស​ស្លាប់...

ជប៉ុន៖ គ្រោះ​​រញ្ជួយដី ៦.១រ៉ិចទ័រ វាយលុក​ភាគ​ខាងលិច បង្កឲ្យ​មនុស្ស ០៤នាក់​រងរបួស!

 (តូក្យូ)៖ គ្រោះរញ្ជួយដី កម្រិតធ្ងន់គួរសម ៦.១រ៉ិចទ័រ បានវាយប្រហារខេត្តហ្ស៊ីម៉ាណិ (Shimane) ភាគខាងលិចប្រទេសជប៉ុន នៅរំលងអធ្រាត ឈានចូលថ្ងៃចន្ទនេះតែម្តង ដោយបានបណ្តាលឲ្យមនុស្ស  ០៤នាក់រងរបួស។

អាន​បន្ត៖ ជប៉ុន៖ គ្រោះ​​រញ្ជួយដី ៦.១រ៉ិចទ័រ វាយលុក​ភាគ​ខាងលិច បង្កឲ្យ​មនុស្ស...

ប្រទេសចិន​សង្ឃឹមថា «ជំនួបរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ» អាចនឹងប្រព្រឹត្ត​ទៅដោយរលូន...

  (ប៉េកាំង)៖ ខណៈដែលផែនការ ជួបពិភាក្សាគ្នាជាប្រវត្តិសាស្ត្រ រវាងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់តែខិតជិតដល់ហើយនោះ  រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី បានអះអាងថា ប្រទេសចិនសង្ឃឹមចង់ឲ្យគំរោងជួបគ្នានោះ  ប្រព្រឹត្តទៅដោយរលូន។

អាន​បន្ត៖ ប្រទេសចិន​សង្ឃឹមថា «ជំនួបរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ»...

សារព័ត៌មាន​រដ្ឋចិន «បំផុសឲ្យ​ចាប់ខ្លួន​នាយករដ្ឋមន្ត្រី​តៃវ៉ាន់» ពាក់ព័ន្ធនឹង​ចេតនាចង់​បានឯករាជ្យ ប្រឆាំងនឹង​ទីក្រុងប៉េកាំង!

 (តៃប៉ិ)៖ ទីក្រុងប៉េកាំង និង តៃវ៉ាន់ កំពុងពាក់មុខយក្សដាក់គ្នាកាន់តែខ្លាំង ខណៈបណ្តាញសារព័ត៌មានចិន  បានជំរុញឲ្យមានការចេញដីកាចាប់ខ្លួន នាយករដ្ឋមន្រ្តីតៃវ៉ាន់ ដោយសារតែការធ្វើអត្ថាធិប្បាយ របស់លោក កាលពីចុងសប្តាហ៍មុនពាក់ព័ន្ធ នឹងពាក្យ «ឯករាជ្យ»។

អាន​បន្ត៖ សារព័ត៌មាន​រដ្ឋចិន «បំផុសឲ្យ​ចាប់ខ្លួន​នាយករដ្ឋមន្ត្រី​តៃវ៉ាន់»...

ធ្លាក់ឧទ្ធម្ភាគចក្រ​យោធាឥណ្ឌា នៅក្នុងរដ្ឋ​ភាគខាង​ជើង បង្ករបួសមនុស្សមួយចំនួន!

(ញូដេលី)៖ ឧទ្ធម្ភាគចក្រដឹកជញ្ជូនមួយគ្រឿង របស់កងកម្លាំងទ័ពអាកាសឥណ្ឌា  បានធ្លាក់នៅអំឡុងពេលចុះចត បន្ទាប់ពីមានភ្លើងឆេះ នៅឯរដ្ឋយូតតារ៉ាខាន់ (Uttarakhand) ភាគខាងជើង ប្រទេសឥណ្ឌា ដោយបណ្ដាលឱ្យមនុស្ស មនុស្សទាំងអស់ ០៤នាក់ ដែលជិះនៅលើនោះរងរបួស។

អាន​បន្ត៖ ធ្លាក់ឧទ្ធម្ភាគចក្រ​យោធាឥណ្ឌា នៅក្នុងរដ្ឋ​ភាគខាង​ជើង បង្ករបួសមនុស្សមួយចំនួន!

លោក ដូណាល់ ត្រាំ នឹង​ធ្វើដំណើរ​ទៅប្រទេស​ប៉ាពួញូហ្គីណេ ដើម្បីចូល​រួមកិច្ចប្រជុំ​កំពូល APEC

(ស៊ីដនី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល  នៃអង្គការកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី -ប៉ាហ្វិក ឬហៅកាត់ថា (APEC) នៅក្នុងឆ្នាំ២០១៨នេះ រៀបចំឡើងនៅក្នុងទីក្រុង ផតម៉រែសបាយ (Port Moresby) ប្រទេសដែនកោះប៉ាពួញូហ្គីណេ (Papua New Guinea ឬ PNG)។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ នឹង​ធ្វើដំណើរ​ទៅប្រទេស​ប៉ាពួញូហ្គីណេ...

ប្រធានាធិបតី​វៀតណាម៖ «វៀតណាម និងឡាវ គួរតែបង្កើន​ទំនាក់ទំនង​នយោបាយ ឲ្យកាន់តែ​ស៊ីជម្រៅ...»

 (ហាណូយ)៖ ប្រទេសវៀតណាម និងប្រទេសឡាវ គួរតែបន្តបង្កើនទំនាក់ទំនង នយោបាយឱ្យកាន់តែស៊ីជម្រៅ ក្នុងបរិបទដែលប្រទេសទាំងពីរ កំពុងពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងផ្នែកការទូត សន្តិសុខ និងការពារជាតិ។

អាន​បន្ត៖ ប្រធានាធិបតី​វៀតណាម៖ «វៀតណាម និងឡាវ គួរតែបង្កើន​ទំនាក់ទំនង​នយោបាយ...

ខណៈកំពុងតានតឹង «កងទ័ព​រុស្ស៊ីធ្វើតេស្ត​មីស៊ីលថ្មី ICBM ដែល​អាចផ្ទុក​នុយក្លេអ៊ែរ​​ច្រើនគ្រាប់» ដោយ​ជោគជ័យ!

 (ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសុក្រនេះបានឱ្យដឹងថា យោធារបស់ខ្លួនបានដឹកនាំការធ្វើតេស្ដ បាញ់សាកល្បងជាលើក ទី ២ នូវមីស៊ីលផ្លោងឆ្លងទ្វីប ICBM Sarmat ប្រកបដោយជោគជ័យ។

អាន​បន្ត៖ ខណៈកំពុងតានតឹង «កងទ័ព​រុស្ស៊ីធ្វើតេស្ត​មីស៊ីលថ្មី ICBM...

ទូរទស្សន៍ដ៏ល្បីរបស់តួកគី បង្ហាញវិធីសំងាត់ ៥យ៉ាងដែលទីភ្នាក់ងារ CIA របស់អាមេរិក បានប្រើប្រាស់ផ្តួលរំលំរដ្ឋាភិបាលបរទេសជាច្រើន

 (តួកគី)៖ ស្ថានីយ៏ទូរទស្សន៍ដ៏ល្បីមួយ TRT World របស់ប្រទេសតួកគី បានចេញផ្សាយនូវវិដេអូ ឯកសារសំខាន់មួយ ដោយបង្ហាញពីវិធីសាស្រ្តសំងាត់៥យ៉ាង ដែលអង្គភាពស៊ើបការណ៍របស់អាមេរិក CIA បានផ្តួលរំលំ រដ្ឋាភិបាលបរទេសជាច្រើន។

អាន​បន្ត៖ ទូរទស្សន៍ដ៏ល្បីរបស់តួកគី បង្ហាញវិធីសំងាត់ ៥យ៉ាងដែលទីភ្នាក់ងារ CIA របស់អាមេរិក...

មហាយក្ស​យោធា​លេខ ២ លើលោក​គឺរុស្ស៊ី «បញ្ចប់ការ​បំពាក់ ប្រព័ន្ធ​បាញ់​មីស៊ីលផ្លោង​ឆ្លងទ្វីប» ដែល​ជាផ្នែក​ដ៏សំខាន់​មួយ...

(ម៉ូស្គូ)៖ កងកម្លាំងយុទ្ធសាស្ត្រមីស៊ីលរុស្ស៊ី (RSMF) បានបញ្ចប់ទាំងស្រុងហើយ នូវផ្នែកមួយនៃការបំពាក់អាវុធឡើងវិញ ជាមួយប្រព័ន្ធចល័តមីស៊ីលឆ្លងទ្វីប ICBM ឈ្មោះថា Yars។

អាន​បន្ត៖ មហាយក្ស​យោធា​លេខ ២ លើលោក​គឺរុស្ស៊ី «បញ្ចប់ការ​បំពាក់...

សំឡេងឆ្នោត​ពីប្រជាពលរដ្ឋ​អេហ្ស៊ីប «៩២ភាគរយ» ធ្វើឲ្យ​លោក ស៊ីស៊ី អាចបន្តកាន់​តំណែង​ប្រធានាធិបតី ទៅអាណត្តិទី ២

  (គែរ)៖ លទ្ធផលបឋមបានបង្ហាញថា មេដឹកនាំអេហ្ស៊ីបបច្ចុប្បន្ន លោក អាប់ឌែល ហ្វាតតាហ៍ អាល់ ស៊ីស៊ី (Abdel-Fattah al-Sisi) បានឈ្នះសំឡេងដល់ទៅ ៩២ភាគរយ នៅក្នុងការបោះឆ្នោតជ្រើស ប្រធានាធិបតីឆ្នាំ២០១៨  ដោយប្រជាជនអេហ្ស៊ីបចំនួន ២៣លាននាក់ បានបោះឆ្នោតគាំទ្រឲ្យលោក បន្តកាន់អំណាចរយៈពេល ០៤ឆ្នាំ ទៅមុខទៀត ។

អាន​បន្ត៖ សំឡេងឆ្នោត​ពីប្រជាពលរដ្ឋ​អេហ្ស៊ីប «៩២ភាគរយ» ធ្វើឲ្យ​លោក ស៊ីស៊ី...

ជប៉ុនកំពុង​ពិចារណា «ចង់បើកកិច្ចប្រជុំ​កំពូល ជាមួយ​កូរ៉េខាងជើង​ដែរ» ខណៈភាព​វិជ្ជមាន​កំពុង​លេចចេញជាបណ្តើរៗ...

  (តូក្យូ)៖ សារព័ត៌មានជប៉ុន Asahi បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា  រដ្ឋាភិបាលជប៉ុនបាននិងកំពុងសម្លឹងមើល ឱកាសក្នុងការរៀបចំជំនួបកំពូលទ្វេភាគី ជាមួយកូរ៉េខាងជើង  ខណៈទីក្រុងព្យុងយ៉ាង ក៏កំពុងពិចារណាពីជំនួបនេះដែរ។

អាន​បន្ត៖ ជប៉ុនកំពុង​ពិចារណា «ចង់បើកកិច្ចប្រជុំ​កំពូល ជាមួយ​កូរ៉េខាងជើង​ដែរ»...

ប្រធាន​​ក្រុមប្រឹក្សា​​រដ្ឋចិន Yang Jiechi ត្រៀម​ទៅ​ទស្សនកិច្ច​​​កូរ៉េខាងត្បូង ក្រោយ​លោក គីម ជុងអ៊ុន ទើបបញ្ចប់​ទស្សនកិច្ច​នៅ​​ប៉េកាំង!

  (ប៉េកាំង)៖ ប្រធានក្រុមប្រឹក្សារដ្ឋចិន លោក យ៉ាង ជាឈី (Yang Jiechi) ត្រូវបានសារព័ត៌មាននានាចេញផ្សាយថា  លោកនឹងបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២៩ ដល់ ៣០ ខែមីនា ខាងមុខនេះ។

អាន​បន្ត៖ ប្រធាន​​ក្រុមប្រឹក្សា​​រដ្ឋចិន Yang Jiechi...

តួកគី៖ «កិច្ចព្រមព្រៀង​ទិញប្រព័ន្ធ​មីស៊ីល S-400 ពីរុស្ស៊ី និង​យន្តហោះ​ចម្បាំង F-35 ពីអាមេរិក គឺជារឿងពីរ​ផ្សេងគ្នា...»

  (អង់ការ៉ា)៖ កិច្ចព្រមព្រៀងទិញប្រព័ន្ធខែល ការពារមីស៊ីល S-400 ពីរុស្ស៊ី នឹងមិនធ្វើឱ្យប៉ះពាល់ ដល់គំរោងទិញ យន្ដហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិកឡើយ។

អាន​បន្ត៖ តួកគី៖ «កិច្ចព្រមព្រៀង​ទិញប្រព័ន្ធ​មីស៊ីល S-400 ពីរុស្ស៊ី និង​យន្តហោះ​ចម្បាំង...

សភាមីយ៉ាន់ម៉ា បោះឆ្នោត​គាំទ្រ លោក U Win Myint ឡើងកាន់តំណែង​ជាប្រធានាធិបតីថ្មី!

(ណៃពិដោ)៖ នៅទីបំផុតសភានៃសហភាពមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ បានបោះឆ្នោតផ្ដល់ទំនុកចិត្តឱ្យលោក យូ វីន ម្យីនត៍ (U Win Myint) កាន់តំណែងជា ប្រធានាធិបតីមីយ៉ាម៉ាថ្មី បន្ទាប់ពីលោក យូ ហាធីន ក្យរ (U Htin Kyaw) ប្រកាសលាលែងពីមុខតំណែង កាលពីសប្ដាហ៍មុន។

អាន​បន្ត៖ សភាមីយ៉ាន់ម៉ា បោះឆ្នោត​គាំទ្រ លោក U Win Myint ឡើងកាន់តំណែង​ជាប្រធានាធិបតីថ្មី!

តើអ្វីខ្លះ​ដែលស្ថិតនៅពីក្រោយ​ទស្សនកិច្ច លោក គីម ជុងអ៊ុន យ៉ាងសម្ងាត់​បំផុត​នៅមហាយក្សចិន?

 (ប៉េកាំង)៖ នៅក្នុងអំឡុងនៃការអញ្ជើញ បំពេញទស្សនកិច្ចរយៈពេល ០៣បីថ្ងៃ នៅឯទីក្រុងប៉េកាំង ក្រោមការអញ្ជើញ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង បានជួបពិភាក្សាជាមួយ លោក ស៊ី អំពីទំនាក់ទំនងដ៏យូរអង្វែង នៃសម្ព័ន្ធមិត្តទាំងពីរនេះ ហើយលោក គីម ក៏បានបញ្ជាក់ជាថ្មីផងដែរ អំពីការប្តេជ្ញារបស់លោក ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។

អាន​បន្ត៖ តើអ្វីខ្លះ​ដែលស្ថិតនៅពីក្រោយ​ទស្សនកិច្ច លោក គីម ជុងអ៊ុន...

អារ៉ាប៊ីសាអូឌីត៖ មីស៊ីល ០៧គ្រាប់ ផ្លោងមករដ្ឋធានី​រីយ៉ាដ ខណៈមួយ​គ្រាប់​ប៉ុណ្ណោះ​ដែល​ធ្លាក់​​ និងផ្តាច់ជីវិតមនុស្សម្នាក់, របួស ០២នាក់!

 (រីយ៉ាដ)៖ អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងពីរនាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារ  ដោយគ្រាប់មីស៊ីលផ្លោងមួយគ្រាប់ បាញ់ចេញពីប្រទេសយ៉េមែន ដោយក្រុមឧទ្ទាមហ៊ូទី មកលើរដ្ឋធានីរីយ៉ាដ កាលពីល្ងាច ថ្ងៃអាទិត្យ ប៉ុន្តែកងកម្លាំងសន្តិសុខ អះអាងថា មីស៊ីលរហូតដល់ទៅ ០៧គ្រាប់ឯណោះ បានហោះសំដៅមកទីក្រុងនេះ តែត្រូវបានកម្ទេចទាន់ពេល។

អាន​បន្ត៖ អារ៉ាប៊ីសាអូឌីត៖ មីស៊ីល ០៧គ្រាប់ ផ្លោងមករដ្ឋធានី​រីយ៉ាដ...

របាយការណ៍ UN ឲ្យដឹងថា «បីឆ្នាំចុងក្រោយនេះ ជាឆ្នាំដែលក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ» ហើយ​ឆ្នាំ២០១៨នេះ​ ប្រាកដ​ជាមិន​ធម្មតា...

(យូអិន)៖ អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា អាកាសធាតុក្ដៅជាប់កំណត់ត្រា កាលពីបីឆ្នាំមុន និងរលក កម្ដៅ នៅក្នុងប្រទេសអូស្ត្រាលី រួមទាំងការរលាយផ្ទាំងទឹកកកអាក់ទិច និងកង្វះខាតទឹកនៅអាហ្វ្រិកខាងត្បូង បាននិងកំពុងធ្វើឱ្យ អាកាសធាតុក្នុងឆ្នាំ២០១៨ នេះកាន់តែអាក្រក់ឡើង។

អាន​បន្ត៖ របាយការណ៍ UN ឲ្យដឹងថា «បីឆ្នាំចុងក្រោយនេះ...

កូរ៉េខាងជើង៖ «ដោយសារតែការស្រឡាញ់សន្តិភាពរបស់យើង ទើបកូរ៉េទាំងពីរឈានដល់ការផ្សះផ្សាគ្នា»

 (សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA បាននិយាយថា សញ្ញានៃការផ្លាស់ប្ដូរ ហាក់ដូចជាបានកើតឡើង នៅក្នុងទំនាក់ទំនង រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ខណៈដោយសារតែការស្រឡាញ់សន្តិភាព របស់ទីក្រុងព្យុងយ៉ាង ទើបកូរ៉េ ទាំងពីរអាចឈានដល់ការផ្សះផ្សាគ្នា បន្ធូរបន្ថយភាពតានតឹង។

អាន​បន្ត៖ កូរ៉េខាងជើង៖ «ដោយសារតែការស្រឡាញ់សន្តិភាពរបស់យើង...

ស្ថាបនិក Facebook «រីករាយ​ផ្តល់សក្ខីកម្ម ចំពោះមុខ​សភា​អាមេរិក» និងទទួលស្គាល់ការបែក​ធ្លាយ ទិន្នន័យ​​អ្នក​ប្រើប្រាស់ ៥០លាន​នាក់!

 (វ៉ាស៊ីនតោន)៖ ស្ថាបនិក Facebook លោក ម៉ាក ហ្សាក់កឺប៊ឺក (Mark Zuckerberg) បានទទួលស្គាល់ថា បណ្ដាញសង្គមរបស់លោក បានបង្កើត កំហុសដោយបណ្ដោយឱ្យទិន្នន័យ អ្នកប្រើប្រាស់រាប់លាននាក់ ត្រូវបានក្រុមហ៊ុនប្រឹក្សានយោបាយមួយ យកទៅប្រើប្រាស់ក្នុងចេតនានយោបាយ។

អាន​បន្ត៖ ស្ថាបនិក Facebook «រីករាយ​ផ្តល់សក្ខីកម្ម ចំពោះមុខ​សភា​អាមេរិក»...