(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង កំពុងធ្វើប្រតិបត្តិការស៊ើបការណ៍ ទៅលើអង្គភាពយោធាសំខាន់ៗ ដោយសារការអង្កេតឃើញឥរិយាបទមិនស្មោះត្រង់ ព្រមទាំងបានដាក់ទណ្ឌកម្ម ទៅលើមន្ត្រីយោធាជាន់ខ្ពស់ពីររូបផងដែរ។
អានបន្ត៖ បោសសម្អាតផ្ទៃក្នុង? កូរ៉េខាងជើង «ធ្វើការអង្កេតដ៏កម្រ ទៅលើអង្គភាពយោធាសំខាន់ៗ»...
(នីហ្សេរីយ៉ា)៖ ករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានផ្តាច់ជីវិតមនុស្ស ៥០នាក់ នៅព្រះវិហារមួយកន្លែងក្នុងក្រុង Mubi ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។
អានបន្ត៖ បំផ្ទុះគ្រាប់បែកក្នុងព្រះវិហារ «ផ្តាច់ជីវិតមនុស្ស ៥០នាក់» នៅភាគឦសាននីហ្សេរីយ៉ា!
(ប៊ែរឡាំង)៖ ប្រទេសអាឡឺម៉ង់ កំពុងតែធ្លាក់ក្នុងស្ថានភាពនយោបាយមិនច្បាស់លាស់ ក្រោយពីកិច្ចពិភាក្សាដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ ត្រូវទទួលបរាជ័យ ដែលប្រការនេះបានបំផ្លាញក្តីសង្ឃឹមរបស់ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងបង្កឱ្យមានការលើកឡើងជាសំណួរអំពី អនាគតនៃការកាន់អំណាច ក្នុងរយៈពេលយូររបស់លោកស្រី។
(ម៉ារ៉ុក)៖ អាជ្ញាធរម៉ារ៉ុកបានរាយការណ៍ថា មនុស្ស ១៥នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយ នៅអំឡុងពេលពួកគេកំពុងទទួលជំនួយពី អង្គការមនុស្សធម៌មួយនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
អានបន្ត៖ ការរត់ជាន់គ្នា «សម្លាប់មនុស្ស ១៥នាក់ នៅប្រទេសម៉ារ៉ុក»...
(បាងកក)៖ ទីភ្នាក់ងារបច្ចេកវិទ្យាការពារជាតិរបស់ថៃ គ្រោងនឹងបង្កើតរោងចក្រមួយរួមគ្នាជាមួយនឹងចិន ដើម្បីផលិត និងថែទាំបរិក្ខាយោធា ហើយដែលនេះគឺជាសញ្ញានៃការពង្រឹង ទំនាក់ទំនងសន្តិសុខកាន់តែខ្លាំងរវាងទីក្រុងបាងកក និងទីក្រុងប៉េកាំង គិតចាប់តាំងពីមានរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤មក។
អានបន្ត៖ ប្រទេសថៃសហការជាមួយចិន «កសាងរោងចក្រផលិតអាវុធ» ដែលមិនធ្លាប់មាន!
(ហ្ស៊ីមបាវេ)៖ ប្រធានាធិបតីហ្ស៊ីមបាវេ លោក Robert Mugabe ជាមេដឹកនាំកាន់អំណាចយូរជាងគេម្នាក់ក្នុងពិភពលោក បានបដិសេធលាលែងពីមុខតំណែង នៅអំឡុងពេលលោក ជួបជាមួយមេបញ្ជាការយោធា លោក Constantino Chiwenga ដែលបានដណ្ដើមអំណាចគ្រប់គ្រងប្រទេសទាំងស្រុង កាលពីប៉ុន្មានថ្ងៃមុននេះ។
អានបន្ត៖ មេដឹកនាំហ្ស៊ីមបាវេ «លោក Mugabe បដិសេធលាលែងពីតំណែង» ទោះបីពេលនេះ...
(ប៉េកាំង)៖ ជាថ្មីម្តងទៀតប្រទេសចិន និងហ្វីលីពីន ដែលចាប់ផ្តើមមានទំនាក់ទំនងប្រសើរឡើងវិញនោះបានប្តេជ្ញាថា បញ្ហាសមុទ្រចិនខាងត្បូង នឹងត្រូវធ្វើការដោះស្រាយតាមរយៈកិច្ចចរចា និងមិនឲ្យមានសង្គ្រាម ឬជម្លោះកើតមានឡើងនោះឡើយ។
អានបន្ត៖ ប្រទេសចិន និងហ្វីលីពីន «ប្តេជ្ញាប្រើសម្តីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង»...
វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា មហាអំណាចសហរដ្ឋអាមេរិក និងចិន បានយល់ស្របគ្នាថា ការបង្កកអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង មិនទាន់គ្រប់គ្រាន់នោះទេ ដើម្បីឲ្យមានការផ្លាស់ប្តូរ ហើយថាខ្លួនត្រូវតែលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អានបន្ត៖ លោកត្រាំ ថាអាមេរិក-ចិន យល់ស្របគ្នាថា ការបង្កកអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង...
(សិង្ហបុរី)៖ បណ្ដាមេដឹកនាំដែលបានចូលរួម កិច្ចប្រជុំកំពូលអាស៊ីខាងកើត ឬ East Asia Summit (EAS) បានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍នេះ ស្ដីពីអាវុធគីមី បន្ទាប់ពីពួកគេបានជួបប្រជុំគ្នាប្រចាំឆ្នាំ ក្នុងទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ។
អានបន្ត៖ ហ្វីលីពីន៖ បណ្តាមេដឹកនាំក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)...
(ឌូបៃ)៖ ក្រុមហ៊ុនផលិតយន្តហោះលំដាប់ថ្នាក់អន្តរជាតិ Airbus SE បានឈានដល់កិច្ចព្រមព្រៀងដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដែលជាកិច្ចព្រមព្រៀង ស្តីពីការលក់យន្តហោះដឹកអ្នកដំណើរប្រភេទ A320neo និង A321neo សរុបចំនួន ៤៣០គ្រឿង ក្នុងតម្លៃជិត ៥០ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនវិនិយោគទុនរបស់អាមេរិក Indigo Partners។
អានបន្ត៖ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការ «លក់យន្តហោះ Airbus ៤៣០គ្រឿង»...
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងតែរំលោភលើសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាតិ (UNSC) ស្តីពីការចេញសិទ្ធិអនុញ្ញាតឲ្យមានសកម្មភាពយោធា ប្រឆាំងនឹងក្រុមភេរវករ ISIS បន្ថែមពីលើបំពានដែនអធិបតេយ្យភាព របស់ប្រទេសស៊ីរី។
អានបន្ត៖ អតីតមន្ត្រីទូត៖ «សកម្មភាពយោធាអាមេរិក នៅលើទឹកដីស៊ីរី គឺជាការរំលោភច្បាប់អន្តរជាតិ»
(សេអ៊ូល)៖ សិង្ហបុរីនាពេលថ្មីៗនេះ បានបញ្ឈប់រាល់ការធ្វើពាណិជ្ជកម្មនានា ជាមួយកូរ៉េខាងជើង អនុឡោមតាមដំណោះស្រាយដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលនៃរបបដឹកនាំទីក្រុងព្យុងយ៉ាង។
កាលពីឆ្នាំមុនសិង្ហបុរី គឺជាដៃគូរពាណិជ្ជកម្មដ៏ធំទី០៧ របស់កូរ៉េខាងជើងដោយពាណិជ្ជកម្មទ្វេភាគីរវាង ប្រទេសទាំងពីរមានទំហំ ១២.៩៩លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅក្នុងសារាចរមួយចុះថ្ងៃទី០៧ ខែវិច្ឆិកា ផ្ញើជូនក្រុមពាណិជ្ជករអាជ្ញាធរគយសិង្ហបុរី ប្រកាសពីការហាមឃាត់ រាល់ការជួញដូរមុខទំនិញនាំចូល និងនាំចេញទៅកាន់ប្រទេសកូរ៉េខាងជើង កាត់តាមទឹកដីសិង្ហបុរី។ បន្ថែមពីលើនេះ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង មិនមែនពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ការហាមឃាត់នេះនឹងត្រូវអនុវត្ដន៍ ទៅលើមុខទំនិញដែលត្រូវបានដាក់ ទណ្ឌកម្មក្រោមដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខ ហើយការដាក់ពិន័យផ្សេងៗ នឹងត្រូវចូលជាធរមានរាប់ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកាតទៅ។
តែទោះជាយ៉ាងនេះក្ដី ក្រុមពាណិជ្ជករក៏ត្រូវបានគេតម្រូវផងដែរឱ្យដាក់ពាក្យស្នើសុំ ការអនុញ្ញាតពីអាជ្ញាធរគយសិង្ហបុរី យ៉ាងតិចបីថ្ងៃមុននាវាដឹកទំនិញ មិនមែនជាពាណិជ្ជកម្ម មកដល់ ឬមានគោលដៅទៅកាន់កូរ៉េខាងជើង កាត់តាមសិង្ហបុរី។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរគយសិង្ហបុរី អ្នកដែលរំលោភលើការហាមឃាត់នេះ នឹងត្រូវពិន័យជាប្រាក់ ១០០,០០០ដុល្លារសិង្ហបុរី (៧៣,៦៦០ដុល្លារអាមេរិក) ឬស្មើបីដងនៃតម្លៃមុខទំនិញ ឬក៏អាចជាប់ពន្ធនាគារ ០២ឆ្នាំ។ ចំណែកឯការពិន័យជាអតិបរាមា អាចមានរហូតដល់ទៅ ២០០,០០០ដុល្លារសិង្ហបុរី ឬស្មើ ៤ដងនៃតម្លៃមុខទំនិញ ឬក៏អាចជាប់ពន្ធនាគារ ០៣ឆ្នាំ៕
ដកស្រង់ពី៖ Fresh News
(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Malcolm Turnbull បានចាត់ទុកថា ការស្លាប់របស់មន្ត្រីទូតអូស្ត្រាលីម្នាក់ គឺលោក Julian Simpson ក្នុងទីក្រុងញូយ៉ក ជាសោកនាដកម្មមួយ ហើយលោកថ្លែងបានបែបនេះ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍អូស្រ្តាលី។
អានបន្ត៖ មន្ត្រីទូតអូស្ត្រាលីនៅញូយ៉ក «ស្រវឹងស្រាហើយធ្លាក់ពីលើអគារជាន់ទី ៧...
(យូអិន)៖ ចំនួនប្រជាជនសរុបនៃប្រទេសឥណ្ឌា អាចកើនឡើងហួសចំនួនប្រជាជនរបស់ចិន ប្រហែលនៅខ្ទង់ឆ្នាំ២០២៤ ពោលគឺ០២ឆ្នាំ យូរជាងការប៉ាន់ស្មានកាលពីលើកមុន ហើយត្រូវគេព្យាករណ៍ថា នឹងដល់ ១.៥ពាន់លាននាក់ នៅឆ្នាំ២០៣០។
អានបន្ត៖ ចំនួនប្រជាជនឥណ្ឌា «នឹងកើនលើសចំនួនប្រជាជនចិន» នៅឆ្នាំ២០២៤!
(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅថ្ងៃពុធនេះ បានតំឡើងសសៃកជាថ្មីដាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការប្រើពាក្យអសុរសលើ លោក គីម ជុងអ៊ុន។
អានបន្ត៖ សារព័ត៌មានកូរ៉េខាងជើង៖ «ដូណាល់ ត្រាំ សមតែទទួលទោសប្រហារជីវិត ដោយសារហ៊ានមើលងាយ...
អ៊ីរ៉ង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ពលរដ្ឋអ៊ីរ៉ង់ រាប់ពាន់នាក់ បានចំណាយពេលអស់២យប់ មកហើយរស់នៅក្រៅលំនៅដ្ឋាន ដោយរងនូវសម្ពាធ សីតុណ្ហភាពត្រជាក់ បន្ទាប់ពីរងគ្រោះដោយសារគ្រោះរញ្ជួយដីវាយប្រហារនៅភាគខាងលិចប្រទេស ។
អានបន្ត៖ ពលរដ្ឋរាប់ពាន់នាក់ នៅរស់រានមានជីវិត ស្វែងរកជម្រក ក្រោយរងគ្រោះ...
(លីបង់)៖ អតីតនាយករដ្ឋមន្ត្រីលីបង់ លោក Saad Hariri ដែលបានបង្កភាពចម្រូងចម្រាសផ្នែកការទូត ក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈប្រកាសលាលែងពីតំណែង ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី០៤ ខែវិច្ឆិកា បាននិយាយថា លោកមានសុវត្ថិភាព ហើយនឹងត្រឡប់ទៅប្រទេសលីបង់វិញ នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈលេច លឺពាក្យចចាមអារ៉ាប់ និងការចោទប្រកាន់ថា ទីក្រុងរីយ៉ាដបានចាប់រូបលោកជាចំណាប់ខ្មាំង។
អានបន្ត៖ គួរឲ្យចាប់អារម្មណ៍! នាយករដ្ឋមន្ត្រីលីបង់ «ទៅទស្សនកិច្ចអារ៉ាប៊ីសាអូឌីត...
(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ នៅប្រទេសហ្វីលីពីន បានបញ្ចប់ហើយនៅយប់មិញនេះ ដោយទទួលបាននូវលទ្ឋផលជាទីពេញចិត្ត នៃបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់។ លទ្ធផលដែលសម្រេចបានទាំងនេះ គឺបានមកពីការជជែកពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ដើម្បីរកផលប្រយោជន៍រួមទាំងក្នុងកម្រិតតំបន់ និងក្នុងកម្រិតពិភពលោកទាំងមូលផងដែរ។
អានបន្ត៖ ប្រមុខដឹកនាំអាស៊ាន ចុះកិច្ចព្រមព្រៀងការពារសិទ្ធិពលករចំណាកស្រុកអាស៊ាន...
(តេហេរ៉ង់)៖ គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ ដ៏កក្រើកមួយបានវាយប្រហារចំតំបន់ព្រំដែនរវាងអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដែលជាហេតុបានបង្កឲ្យមនុស្សស្លាប់មកទល់នឹងពេលនេះគឺកើនដល់ ៥៤០នាក់ហើយ ខណៈមនុស្សជាង ៨,០០០នាក់ទៀតរងរបួស ហើយនេះគឺគ្រោះរញ្ជួយដីសម្លាប់មនុស្សច្រើនជាងគេបំផុតក្នុងឆ្នាំ២០១៧នេះ បន្ទាប់ពីគ្រោះរញ្ជួយដីនៅម៉ិចស៊ីកូ ផ្ដាច់យកអាយុជីវិតមនុស្ស៣៦៩នាក់ កាលពីខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
អានបន្ត៖ Update: មនុស្សស្លាប់កើនដល់ ៥៤០នាក់ និងរបួសជាង៨,០០០នាក់ ក្រោយគ្រោះរញ្ជួយដី...
(ម៉ូស្គូ)៖ ខណៈកំពុងប្រឈមមុខនឹងសម្ពាធនៅក្នុងស្រុក ដោយសាររឿង Brexit នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឆ្លៀតនិយាយដៀមដាម និងចោទប្រកាន់រុស្ស៊ីត្រង់ៗតែម្ដងថា ជាមេគំរាមកំហែងដល់សន្តិសុខពិភពលោក ក៏ដូចជានៅពីក្រោយការលូកដៃ ចូលក្នុងកិច្ចការបោះឆ្នោតនៃបណ្ដាប្រទេសដទៃ ការវាយប្រហារព័ត៌មានវិទ្យា និងផ្សព្វផ្សាយព័ត៌មានមិនពិត។
អានបន្ត៖ នាយករដ្ឋមន្ត្រីអង់គ្លេសចោទរុស្ស៊ីថា «ជាប្រទេសគំរាមកំហែង សន្តិសុខពិភពលោក,...
(តៃប៉ិ)៖ រដ្ឋមន្រ្តីបរិស្ថានតៃវ៉ាន់ ត្រូវបានរារាំងមិនឲ្យចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយ ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុរបស់ UN ឡើយ សូម្បីក្នុងនាមជាអ្នកចូលរួមមិនមែនតំណាងរដ្ឋាភិបាលក៏ដោយ ពីព្រោះតែសម្ពាធពីសំណាក់ប្រទេសចិន។
អានបន្ត៖ រដ្ឋមន្ត្រីបរិស្ថានកោះតៃវ៉ាន់ «ត្រូវបានរារាំងមិនឲ្យចូលប្រជុំនៅ UN»...