បណ្តាញសង្គម

អ៊ុយក្រែនអះអាងថា មនុស្ស៣នាក់ស្លាប់ និង១៣នាក់របួស ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី នៅភាគខាងកើតប្រទេស

(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារមីស៉ីលមកលើក្រុង Selydove នៅតំបន់ Donetsk ភាគខាងកើតប្រទេស កាលពីចន្លោះវេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ ហើយបានបណ្តាលឱ្យមនុស្ស៣នាក់បាត់បង់ជីវិត បង្កឱ្យរបួសជាង១០នាក់ និងធ្វើឱ្យខូចខាតមន្ទីរពេទ្យមួយខ្នង ព្រមទាំងអគារស្នាក់នៅប៉ុន្មានខ្នងទៀត។

អាន​បន្ត៖ អ៊ុយក្រែនអះអាងថា មនុស្ស៣នាក់ស្លាប់ និង១៣នាក់របួស...

តៃវ៉ាន់រាយការណ៍ពីសកម្មភាពល្បាតរួមគ្នា រវាងកងយន្តហោះនិងនាវាយោធាចិន នៅក្បែរដែនកោះនេះ

 (តៃប៉ិ)៖ នៅថ្ងៃពុធនេះ ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិន១៤គ្រឿង ធ្វើប្រតិបត្តិការនៅក្បែរកោះតៃវ៉ាន់ ហើយពួកវាបានចូលរួម ធ្វើសកម្មភាពល្បាតពង្រឹងការត្រៀមលក្ខណៈប្រយុទ្ធ ជាមួយកងនាវាចម្បាំងចិនថែមទៀត។

អាន​បន្ត៖ តៃវ៉ាន់រាយការណ៍ពីសកម្មភាពល្បាតរួមគ្នា រវាងកងយន្តហោះនិងនាវាយោធាចិន...

ប្រធានាធិបតីកូរ៉េខាងត្បូង ពន្យារពេលគម្រោងទស្សនកិច្ចទៅកាន់អាល្លឺម៉ង់និងដាណឺម៉ាក មុនការបោះឆ្នោតសភា

(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសឱ្យដឹងនៅថ្ងៃពុធនេះថា លោក Yoon Suk Yeol បានសម្រេចចិត្តពន្យារពេលដំណើរបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអាល្លឺម៉ង់និងដាណឺម៉ាក ដែលគ្រោងធ្វើឡើងនាសប្តាហ៍ក្រោយ។

អាន​បន្ត៖ ប្រធានាធិបតីកូរ៉េខាងត្បូង...

កូរ៉េខាងជើង លុបចោលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងអស់ ជាមួយកូរ៉េខាងត្បូង

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា សភាប្រជាជនកូរ៉េខាងជើង បានបោះឆ្នោតដើម្បីលុបចោលនូវរាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច។

អាន​បន្ត៖ កូរ៉េខាងជើង លុបចោលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងអស់ ជាមួយកូរ៉េខាងត្បូង

ប្រមុខ UN ព្រមានថា ពិភពលោក កំពុងធ្លាក់ចូលក្នុងយុគសម័យនៃភាពចលាចល

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ បានព្រមានថា ពិភព លោក កំពុងធ្លាក់ចូលក្នុង «យុគសម័យនៃភាពចលាចល» ខណៈក្រុមប្រឹក្សាសន្តិសុខ ដែលពោរពេញដោយ ការបែកបាក់ មិនអាចដោះស្រាយបញ្ហាសំខាន់ដូចជាសង្រ្គាមរវាង អ៉ីស្រាអែល និងក្រុមហាម៉ាសជាដើម។

អាន​បន្ត៖ ប្រមុខ UN ព្រមានថា ពិភពលោក កំពុងធ្លាក់ចូលក្នុងយុគសម័យនៃភាពចលាចល

កាតា ដោះលែងជនជាតិឥណ្ឌា ៨នាក់ ដែលចាប់ខ្លួនកាលពីឆ្នាំ ២០២២

 ក្រសួងការបរទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសកាតា បានដោះលែងអតីតទាហានជើងទឹក ឥណ្ឌាចំនួន ៨នាក់ ក្រោយទម្លាក់ការកាត់ទោសប្រហារជីវិតដែលដាក់លើពួកគេ កាលពីឆ្នាំ ២០២៣។

អាន​បន្ត៖ កាតា ដោះលែងជនជាតិឥណ្ឌា ៨នាក់ ដែលចាប់ខ្លួនកាលពីឆ្នាំ ២០២២

និស្សិតឥណ្ឌូណេស៊ី តវ៉ាដោយចោទថា មានការជ្រៀតជ្រែកការបោះឆ្នោត

 និស្សិត និងសកម្មជនឥណ្ឌូនេស៊ីរាប់រយនាក់ បានធ្វើបាតុកម្មកាលពីថ្ងៃចន្ទ ជុំវិញអ្វីដែលពួកគេមើលឃើញថា ជាការបំពានអំណាចរបស់លោកប្រធានាធិបតី Joko Widodo ដើម្បីបំបាក់ទឹកចិត្តអ្នកបោះឆ្នោតក្នុងការបោះឆ្នោតសប្តាហ៍នេះ ។

អាន​បន្ត៖ និស្សិតឥណ្ឌូណេស៊ី តវ៉ាដោយចោទថា មានការជ្រៀតជ្រែកការបោះឆ្នោត

ប្រមុខការពារជាតិអាមេរិកចូលមន្ទីរពេទ្យជាថ្មី ហើយផ្ទេរការងារទៅឱ្យអនុរដ្ឋមន្រ្តីការពារជាតិ

 អ្នកនាំពាក្យនៃមន្ទីរបញ្ចកោណ បានឱ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដើម្បីព្យាបាលបញ្ហា តម្រង់នោម។

អាន​បន្ត៖ ប្រមុខការពារជាតិអាមេរិកចូលមន្ទីរពេទ្យជាថ្មី...

ប៉េកាំង អំពាវនាវឲ្យកូរ៉េខាងត្បូង បន្តគោលនយោបាយវិជ្ជមានរបស់ខ្លួន ចំពោះចិន

 ក្នុងជំនួបតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាន និយាយថា ចិន សង្ឃឹមថា កូរ៉េខាងត្បូង នឹងបន្តគោលនយោបាយ «វិជ្ជមាន មានវត្ថុបំណង និងមិត្ត ភាព» ចំពោះទីក្រុងប៉េកាំង។

អាន​បន្ត៖ ប៉េកាំង អំពាវនាវឲ្យកូរ៉េខាងត្បូង បន្តគោលនយោបាយវិជ្ជមានរបស់ខ្លួន ចំពោះចិន

ហ្វីលីពីន នឹងបង្កើនវត្តមានយោធា នៅតាមដែនកោះទល់មុខតៃវ៉ាន់ ស្របពេលមានភាពតានតឹងជាមួយចិន

រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន បានបញ្ជាឱ្យយោធាបង្កើនចំនួនកងទ័ព ដែលឈរជើងតាមដែនកោះនៅចុង ភាគខាងជើងប្រទេស ពោលគឺ នៅទល់មុខកោះតៃវ៉ាន់ ដើម្បីពង្រឹងសមត្ថភាពការពារទឹកដីរបស់ប្រទេស អាស៊ានមួយនេះ។

អាន​បន្ត៖ ហ្វីលីពីន នឹងបង្កើនវត្តមានយោធា នៅតាមដែនកោះទល់មុខតៃវ៉ាន់...

កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីតចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

 កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយរដ្ឋបាលនៃកម្មវិធីអាវុធរបស់ទីក្រុងសេអ៊ូល (DAPA) និយាយថាវាបានកើតឡើងនៅពេលដែលទីក្រុងសេអ៊ូលកំពុងសម្លឹងរកការលក់អាវុធបន្ថែមទៀតក្នុងតំបន់។

អាន​បន្ត៖ កូរ៉េខាងត្បូង...

សហរដ្ឋអាមេរិក និងរុស្ស៉ីទាស់គ្នានៅឯ UN ជុំវិញបញ្ហាកូរ៉េខាងជើង និងការប្រើប្រព័ន្ធមីស៉ីល Patriot នៅអ៊ុយក្រែន

 សហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៉ីថា បានបាញ់មីស៉ីលផ្គត់ផ្គង់ពីកូរ៉េខាងជើងយ៉ាងហោចណាស់ ៩ គ្រាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន ខណៈដែលរុស្ស៉ីចោទអាមេរិកវិញថា ជា «អ្នកសមគំនិតដោយផ្ទាល់» ក្នុង ការបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនរបស់យោធារុស្ស៉ី កាលពីខែមករា។

អាន​បន្ត៖ សហរដ្ឋអាមេរិក និងរុស្ស៉ីទាស់គ្នានៅឯ UN ជុំវិញបញ្ហាកូរ៉េខាងជើង...

ប្រមុខការពារជាតិហ្វីលីពីន ប្តេជ្ញាការពារអធិបតេយ្យជាតិ ក្រោយអតីតប្រធានាធិបតី លោក ឌូតឺតេ ប្រកូកប្រកាសចង់បានឯករាជ្យសម្រាប់កោះ Mindanao

 រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន កាលពីថ្ងៃចន្ទ បានសម្តែងការប្តេជ្ញាចិត្ត ដើម្បីការពារអធិបតេយ្យជាតិ ក្រោយការគំរាមចង់ធ្វើអបគមន៍ពីសំណាក់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។

អាន​បន្ត៖ ប្រមុខការពារជាតិហ្វីលីពីន ប្តេជ្ញាការពារអធិបតេយ្យជាតិ ក្រោយអតីតប្រធានាធិបតី...

បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ សន្យាដំឡើងពន្ធលើចិន បើជាប់ឆ្នោតជាថ្មី

 បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក នឹងដំឡើងពន្ធលើចិនសាជាថ្មី ប្រសិនបើជាប់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ហើយពន្ធទាំងនោះ អាចនឹងត្រូវដំឡើងខ្ពស់ជាង ៦០ភាគរយទៀតផង។

អាន​បន្ត៖ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ សន្យាដំឡើងពន្ធលើចិន...

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ត្រូវបានចោទប្រកាន់់ពីបទប្រមាថព្រះមហាក្សត្រ ប៉ុន្តែមិនទាន់ច្បាស់ថា សំណុំរឿងនេះនឹងឡើងដល់តុលាការដែរឬអត់ទេ

 មន្រ្តីថៃ បានឱ្យដឹងកាលពីថ្ងៃអង្គារថា ប៉ូលិសថៃ បានដាក់ពាក្យចោទប្រកាន់លើអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ពីបទប្រមាថអង្គព្រះមហាក្សត្រ ជុំវិញពាក្យសម្តីដែលរូបលោកធ្លាប់និយាយ កាលពីជិត១ទសវត្សរ៍មុន ប៉ុន្តែភ្លាមៗបែបនេះ វាមិនទាន់ច្បាស់នៅឡើយទេ ថាតើសំណុំរឿងនឹងត្រូវឡើងដល់តុលាការ ដែរឬយ៉ាងណា។

អាន​បន្ត៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ត្រូវបានចោទប្រកាន់់ពីបទប្រមាថព្រះមហាក្សត្រ...

ចិន ប្រកាសប្រឆាំងនិងបង្រ្កាបការវាយប្រហារតាមអ៉ីនធឺណេតគ្រប់ទម្រង់

 ស្ថានទូតចិនប្រចាំនៅហ្វីលីពីន បានប្រកាសថា រដ្ឋាភិបាលចិន មិនអត់ឱនឡើយ ចំពោះការវាយប្រហារ តាមអ៉ីនធឺណេតគ្រប់ទម្រង់ ហើយនឹងមិនអនុញ្ញាតឱ្យប្រទេស ឬបុគ្គលណាមួយធ្វើសកម្មភាពខុសច្បាប់ ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់ចិន។

អាន​បន្ត៖ ចិន ប្រកាសប្រឆាំងនិងបង្រ្កាបការវាយប្រហារតាមអ៉ីនធឺណេតគ្រប់ទម្រង់

រដ្ឋមន្រ្តីការបរទេសអាមេរិក បន្តដំណើរទៅកាន់អេហ្ស៉ីប ដើម្បីស្វែងរកការបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា

 រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសអេហ្ស៉ីប កាលពីថ្ងៃអង្គារ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចតំបន់មជ្ឈិមបូព៌ា ដើម្បីស្វែងរកបទឈប់បាញ់ថ្មី និងការបញ្ចប់សង្រ្គាម អ៉ីស្រាអែល-ហាម៉ាស។

អាន​បន្ត៖ រដ្ឋមន្រ្តីការបរទេសអាមេរិក បន្តដំណើរទៅកាន់អេហ្ស៉ីប...

កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីតចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ (Video inside)

(ឌូបៃ)៖ កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយរដ្ឋបាលនៃកម្មវិធីអាវុធរបស់ទីក្រុងសេអ៊ូល (DAPA) និយាយថាវាបានកើតឡើងនៅពេលដែលទីក្រុងសេអ៊ូលកំពុងសម្លឹងរកការលក់អាវុធបន្ថែមទៀតក្នុងតំបន់។

អាន​បន្ត៖ កូរ៉េខាងត្បូង...

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ៤១នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីរត់ចេញពីមណ្ឌលឃុំឃាំងម៉ាឡេស៊ី

 មន្ត្រីប៉ូលិសជាន់ខ្ពស់ម៉ាឡេស៊ីមួយរូប បាននិយាយកាលពីថ្ងៃអាទិត្យថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលហត់នឿយ និងស្រេកឃ្លានជាង 40 នាក់ ត្រូវបានប៉ូលីសម៉ាឡេស៊ី ចាប់បានមកវិញ បន្ទាប់ពីការបំបែកមជ្ឈមណ្ឌលឃុំឃាំងដោយជនចំណាកស្រុកចំនួន 131 នាក់មកពីប្រទេសមីយ៉ាន់ម៉ា។

អាន​បន្ត៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ៤១នាក់ ត្រូវបានចាប់ខ្លួន...

អវកាសយានិករុស្ស៉ី នឹងបំបែកកំណត់ត្រា សម្រាប់ការចំណាយពេលសរុបច្រើនបំផុត នៅទីអវកាស

 ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានផ្សាយថា កាលពីថ្ងៃអាទិត្យ អវកាសយានិករុស្ស៉ី លោក Oleg Kononenko ត្រូវបានរំពឹងថា នឹងបំបែកកំណត់ត្រាពិភពលោក សម្រាប់រយៈពេលស្នាក់នៅសរុបក្នុងទីអវកាសយូរជាងគេបង្អស់ គឺរហូតដល់ជិត២ឆ្នាំកន្លះ។

អាន​បន្ត៖ អវកាសយានិករុស្ស៉ី នឹងបំបែកកំណត់ត្រា សម្រាប់ការចំណាយពេលសរុបច្រើនបំផុត នៅទីអវកាស

ក្រុមប្រឹក្សាសន្តិសុខ UN នឹងកោះប្រជុំនាដើមសប្តាហ៍ក្រោយ តាមសំណើរុស្ស៉ី ពាក់ព័ន្ធការវាយប្រហាររបស់អាមេរិក នៅមជ្ឈិមបូព៌ា

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នារសៀលថ្ងៃចន្ទដើម សប្តាហ៍នេះ ពាក់ព័ន្ធការវាយប្រហាររបស់ទីក្រុងវ៉ាស៉ីនតោន នៅប្រទេសអ៉ីរ៉ាក់និងស៉ីរី ដែលជាសកម្មភាព សងសឹក សម្រាប់ការស្លាប់នៃទាហានអាមេរិក ៣នាក់។

អាន​បន្ត៖ ក្រុមប្រឹក្សាសន្តិសុខ UN នឹងកោះប្រជុំនាដើមសប្តាហ៍ក្រោយ តាមសំណើរុស្ស៉ី...