Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភពលករទាំង១៤នាក់ ម្នាក់ៗទទួលបាន ថវិកា១លានរៀល និងមី១កេស

  • បោះពុម្ព

 បន្ទាយមានជ័យ ៖ សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន និង សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភពលករខ្មែរ ទាំង១៤នាក់ ទើបនិងចេញពី ពន្ធនាគារ នៅខេត្ដស្រះកែវ ប្រទេសថៃ ដោយម្នាក់ៗ ទទួលបានថវិកា ចំនួន១លានរៀល និងមី១កេស ។

ពលករខ្មែរ ទាំង១៤នាក់ ដែលត្រូវអាជ្ញាធរថៃ ចាប់ខ្លួន និងត្រូវបាន តុលាការ ខេត្ដស្រះកែវ ចោទប្រកាន់ និងដាក់ពន្ធនាគារ អស់ជាច្រើនខែមកនោះ ត្រូវបានអាជ្ញាធរថៃ សម្រេចដោះលែង ក្រោយពីមាន ការជួយអន្ដរាគមន៍ របស់សម្ដេច នាយករដ្ឋមន្ដ្រី នោះបានធ្វើដំណើរ មកដល់ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ កាល ពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ ។

នៅពេលធ្វើដំណើរមកដល់ ក្រុងប៉ោយប៉ែតភ្លាម អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួញ តំណាងឯកឧត្តម អភិបាលខេត្ដ និង ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បាន ដឹកនាំមន្ដ្រីមួយចំនួន ចាំទទួលពលករទាំងនេះ និងជួបសំណេះសំណាល អស់រយៈពេល ប្រមាណ៣០នាទី មុនពេលដែលជូនពួកគាត់ ឡើងជិះរថយន្ដ ក្រុងត្រឡប់ទៅផ្ទះរៀងៗខ្លួន ស្ថិតនៅខេត្ដកំពង់ចាម ខេត្ដព្រៃវែង ខេត្ដសៀមរាប និងខេត្ដបាត់ដំបង។ ក្នុងជំនួបសំណេះសំណាល ជាមួយពលករ ខ្មែរទាំង១៤រូប អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ពលករ ទាំងនោះថា សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលជាប្រមុខ នៃរាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ យ៉ាងខ្លាំង ចំពោះបញ្ហានេះ ហើយបានអន្ដរាគន៍ ទៅមេដឹកនាំថៃ រហូតមានការដោះលែងឱ្យមាន សេរីភាពឡើងវិញ ព្រមទាំងលោកទាំងពីរ បានឧបត្ថម្ភថវិកា ក្នុងម្នាក់ៗ ទទួលបាន១លានរៀល និងមីមួយកេស សម្រាប់បន្ដដំណើរទៅកាន់ លំនៅឋានរបស់ខ្លួន ។

លោកអភិបាល ក្រុងប៉ោយប៉ែត ក៏បានអប់រំ និងប្រាប់ពលករទាំងនោះថា មិនត្រូវប្រថុយប្រថាន ឆ្លងដែនខុសច្បាប់ ទៅធ្វើការ នៅប្រទេសថៃ ទៀតនោះឡើយ ហើយអាចរកការងារធ្វើ នៅប្រទេសកម្ពុជា ដែលមានប្រាក់ខែ សមរម្យ និងមានសេរីភាព ពេញទី ក្នុងការបំពេញការងារ ព្រមទាំងបាន នៅជិតក្រុមគ្រួសារទៀតផង ។

លោកបន្ដថា រាជរដ្ឋាភិបាលកម្ពុជា តាម រយៈក្រសួងការងារ បានប្រកាសផ្ដល់កន្លែង ធ្វើការជាង១ម៉ឺនកន្លែង ដូច្នេះពិតជាត្រូវការ ចាំបាច់ ចំពោះពលករសម្រាប់ ចូលបម្រើការងារទាំងនេះ ដោយមិនមានការព្រួយបារម្ភ ពីសុវត្ថិភាពធ្វើការ ដូចនៅប្រទេសថៃ នោះឡើយ ។ សូមបញ្ជាក់ថា ពលករខ្មែរ ទាំង១៤នាក់ ស្រី១០ ប្រុស ៤នាក់ ត្រូវបានអាជ្ញាធរថៃ ដោះលែងមកវិញ ហើយបញ្ជូនតាមរថយន្ដ មកដល់ក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ៕


ប្រភព៖ ដើមអម្ពិល