Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បទបញ្ជាណែនាំ ស្តីពី កិច្ចដំណើរការផ្សព្វផ្សាយ ក្នុងឱកាស ព្រះរាជពិធីដង្ហែរ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ

  • បោះពុម្ព

ភ្នំពេញ៖ ក្រសួងព័ត៉មាន បានចេញ បទបញ្ជាណែនាំ ស្តីពី កិច្ចដំណើរការផ្សព្វផ្សាយ ក្នុងឱកាស ព្រះរាជពិធីដង្ហែរ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ដែលត្រូវបានចុះហត្ថលេខា ដោយ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ កាលពីថ្ងៃទី៣ ខែកក្តដានេះ។

ការរៀបចំព្រះរាជពិធីនេះ មានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៤នេះ ដែលមានខ្លឹមសារ ដូចខាងក្រោម។ គួរបញ្ជាក់ដែលថា រាជរដ្ឋាភិបាលកម្ពុជា ក៍បានអនុញ្ញាតិឲ្យ មានការឈប់សម្រាក ចំនួន១ថ្ងៃ សម្រាប់មន្ត្រីរាជការ និងបុគ្គលិក ស្ថាប័នឯកជននានា គឺថ្ងៃទី១១ ខែកក្តដានេះ។