Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុនអាមេរិកាំង៣ នឹងមកកម្ពុជាឆាប់ៗនេះ

  • បោះពុម្ព

ភ្នំពេញ៖ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសអោយដឹងថា នៅក្នុងខែក្រោយនេះ តំណាងក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិក ចំនួន៣ នឹងមកកម្ពុជា ដើម្បីស្វែងរកលទ្ធភាព បោះទុនវិនិយោគ នៅក្នុងប្រទេស កំពុងអភិវឌ្ឍន៍មួយនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល ប្រកាសយ៉ាងនេះ នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃចន្ទនេះ ដែលត្រូវបានរៀបចំ នៅក្នុងស្ថានទូត សហរដ្ឋអាមេរិក។ បើតាម ឯកឧត្តម ទេសរដ្ឋមន្ត្រី ក្រុមហ៊ុនទាំង៣នោះ រួមមាន ក្រុមហ៊ុនកាត់ដេរមួយ និងក្រុមហ៊ុនវិនិយោគ លើវិស័យថាមពល និងក្រុមហ៊ុន បច្ចេកវិទ្យាព័ត៌មាន (ICT) ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានប្រាប់អោយដឹងផងដែរថា តម្លៃនៃការផ្លាស់ប្តូរ ពាណិជ្ជកម្ម រវាងកម្ពុជា និងអាមេរិក ក្នុងឆ្នាំ២០១៣ មានចំនួន ៣០០០លានដុល្លារ។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល ដដែល តំណាងក្រុមហ៊ុនកូកាកូឡា ដែលលោក បានជួបនៅសហរដ្ឋអាមេរិកនោះ ក៏បានបង្ហាញ បំណងចង់ពង្រីក ការវិនិយោគ របស់ខ្លួននៅកម្ពុជាដែរ។

គួរបញ្ជាក់ថា សន្និសីទកាសែតរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មខ្មែរ ត្រូវបានរៀបចំធ្វើ បន្ទាប់ពីតំណើរ ទស្សនកិច្ចលើកទី២ នៃអ្នកវិនិយោគខ្មែរ ទៅសហរដ្ឋអាមេរិក កាលពីថ្មីៗនេះ ដែលត្រូវបានដឹកនាំដោយ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាមេរិក William E. Todd និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ