បណ្តាញសង្គម

សាកល្បង​ ព្រះរាជពិធីដង្ហែ ​ព្រះ​បរម​អដ្ឋិ​ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាលើក​ទី២ នៅ​ព្រឹក​នេះ

ភ្នំពេញ៖ ការហាត់សាកល្បង ព្រះរាជពិធីបុណ្យដង្ហែ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាលើកទី២ ត្រូវបានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃអង្គារនេះ  នៅខាងមុខ ព្រះបរមរាជវាំង ដោយមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ និងកងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ជាច្រើនរយនាក់ផងដែរ ។

សូមបញ្ជាក់ថា៖ ព្រះរាជពិធីបុណ្យដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នឹងប្រព្រឹត្តទៅនៅ ថ្ងៃព្រហស្បតិ៍ ១៤ កើត ថ្ងៃសុក្រ ១៥ កើត ពេញបរមី និងថ្ងៃសៅរ៍ ១ រោច ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ ត្រូវនឹង ថ្ងៃទី ១០ ថ្ងៃទី ១១ និង ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៤ ៕