Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន ស្នើសុំឲ្យភាគីចិនជួយកម្ពុជា លើការបណ្ដុះបណ្ដាលធនធានមនុស្ស ពាក់ព័ន្ធវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានជួបជាមួយលោក វ៉ាន កាង អនុប្រធានសភាប្រឹក្សាប្រជាជនចិន និងជាអតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរបស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាន កាន់ ថា ក្នុងជំនួបនោះលោក វ៉ាន់ កាង មានប្រសាសន៍ថា នេះជាលើកទី១ហើយ ដែលលោកបានមកកាន់កម្ពុជា ហើយបានឃើញការអភិវឌ្ឍរបស់កម្ពុជា។

លោក វ៉ាន់ កាង បានគោរពជម្រាបជូនសម្តេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺមានទិសដៅពីរ,

ទី១ គឺដើម្បីសំដែងការគោរព ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និង

ទី២៖ គឺដើម្បីពង្រឹងនូវ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ក្នុងឱកាសនោះ លោក វ៉ាន កាង បានគោរពស្នើសុំទស្សនរបស់សម្ដេចតេជោ លើកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺចាំបាច់ត្រូវការធនធានមនុស្សការស្រាវជ្រាវ និងជំរុញការអភិវឌ្ឍ, ក្នុងយុគសម័យឌីជីថល ឬក៏ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤នេះ គឺចាំបាច់ណាស់ត្រូវមានការសិក្សា ការស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាព័តមានវិទ្យា និងវិទ្យាសាស្ត្រដទៃទៀត។

ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនលោក វ៉ាន់ កាង ថា កម្ពុជាកំពុងតែតម្រង់ទិសរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យសម្របស្របទៅតាមចរន្តនៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤នេះ។

សម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា កម្ពុជាមានសាលាសម្រាប់បណ្ដុះបណ្ដាលលើវិស័យនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នៅតែត្រូវការការអភិវឌ្ឍលើវិស័យនេះថែមទៀត។

ក្នុងឱកាសនោះ សម្ដេចតេជោស្នើសុំឲ្យភាគីចិន ជួយសហការជាមួយកម្ពុជា លើបណ្ដុះបណ្ដាលធនធានមនុស្ស វិស័យស្រាវជ្រាវ ក៏ដូចជាវិស័យដទៃទៀត ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រនេះ។

សម្ដេចក៏ឆ្លៀតឱកាសនេះដែរបានស្នើសុំឲ្យលោក វ៉ាន់ កាង ធ្វើការសហការជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា, ក្រសួងអប់រំ ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាផងដែរ៕







ដកស្រង់ពី៖ Fresh News