Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋខ្មែរ-កាណាដាជាង៤០០នាក់ ជួបជុំអបអរសាទរខួបទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបរិច្ចាគថវិកាជាង២ម៉ឺនដុល្លារ ឧបត្ថម្ភជនរងគ្រោះដោយបាក់រលំអគារ និងមន្ទីរពេទ្យគន្ធបុប្ផា

  • បោះពុម្ព

(កាណាដា)៖ ក្រុមកាងាររៀបចំអង្គការចាត់តាំង យុវជនប្រចាំកាណាដា នៅថៃ្ង២៤ ខែមិថុនា ឆ្នាំ២០១៩ បានសហការជាមួយគណៈកម្មាធិការគណបក្សកាណាដា សាខាបក្ស និងយុវជនខេត្ត Quebec ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨-មិថុនា-១៩៥១-២០១៩) យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុត ដោយមានការចូលរួមប្រជាពលរដ្ឋខែ្មរជាង៤០០នាក់។

ពិធីនេះរៀបចំឡើងនៅក្រុង Montreal ក្រោមអធិតីភាពលោក កែ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រចាំកាណាដា, លោក រិន វីរះ សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង លោក ប៉េង ពោនាធិ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានក្រុមកាងារយុវជន ប្រចាំខេត្ត Quebec ។

នៅក្នុងឱកាសនោះដែរតាមការណែនាំ របស់ប្រធានគណៈកម្មាធិការ គណបក្សប្រចាំកាណាដា, ក្រុមកាងារបានអំពាវនាវ ដល់ប្រជាពលរដ្ឋខែ្មរដែលរស់នៅទីនោះ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយឧបត្ថម្ភដល់ក្រុមគ្រួសារដែលរងគ្រោះ ដោយសារបាក់រលំអគារនៅខេត្តព្រះសីហនុ និងមន្ទីរគន្ធបុប្ផាផងដែរ។

ជាលទ្ធផលទទួលបានកាចូលរួមថវិការសរុបចំនួន ២៣,៨៤០ដុល្លារ ក្នុងនោះឧបត្ថម្ភដល់អ្នករងគ្រោះ ដោយរលំអគារចំនួន ៩,២៥០ដុល្លារ និងឧបត្ថម្ភមន្ទីរគន្ធបុប្ផា ចំនួន១៤៥៩០ដុល្លារ៕

ដកស្រង់ពី៖ Fresh News