បណ្តាញសង្គម

ពិធីរាប់បាត្រព្រះសង្ឃ ៣៦០០អង្គ នៅមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃ១០ ខែកក្កដានេះ

ភ្នំពេញ៖ ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យដង្ហៃ ព្រះកោដ្ឋព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ មានពិធីរាប់បាត្រ ព្រះសង្ឃ ៣៦០០អង្គ នៅមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៤។ ពិធីនេះ ប្រារព្ធធ្វើឡើង ដើម្បីថ្វាយ ព្រះរាជកុសលផលបុណ្យ ចំពោះដួង ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមឲ្យទ្រង់ បានយាងទៅកាន់ ឋានព្រះបរមសុគតិភព។