បណ្តាញសង្គម

ព្រះកោដ្ឋ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បានរំកិលចេញពី ព្រះបរមរាជវាំង នៅម៉ោង ៧ព្រឹក

ភ្នំពេញ៖ នៅព្រឹកម៉ោង ៧ព្រឹក ថ្ងៃសុក្រ ទី១១ ខែកក្កដានេះ ព្រះកោដ្ឋ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ ត្រូវបានរំកិលចេញពី ព្រះមហាប្រាសាទ ក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជវត្តមាន ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រមទាំងព្រះរាជរង្សានុវង្ស សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជា រាប់ម៉ីននាក់ ។

ប្រជារាស្រ្ត ប្រមុខរាជរដ្ឋាភិបាល និង មន្រ្តីរាជការ ទូទាំងប្រទេស សូមថ្វាយ ព្រះរាជកុសលដ៏ថ្លៃថ្លា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត។