Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ បញ្ចុះក្នុងព្រះបរមចេតិយ៍ នៅម៉ោង៦ព្រឹក ថ្ងៃសៅរ៍នេះ

  • បោះពុម្ព

ភ្នំពេញ៖ ពេលវេលា នៃការបញ្ចុះ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ ក្នុងព្រះបរមចេតិយ៍ ប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ៦ព្រឹក តាមកម្មវិធីសាសនា និងតាមការសព្វ ព្រះរាជហឫទ័យ របស់ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

នៅថ្ងៃនៃការតម្កល់ ព្រះបរមអដ្ឋិនេះ ព្រឹក ថ្ងៃ យប់ មានកម្មវិធីសាសនា កម្មវិធីគោរព ព្រះវិញ្ញាណក្ខន្ធ កម្មវិធីបាញ់កាំជ្រួច និងមានកម្មវិធីបាញ់កាំ ភ្លើងធំនៅពេលដង្ហែ និងបញ្ចុះព្រះបរមអដ្ឋិ។

សូមបញ្ជាក់ថា ក្បួនដង្ហែព្រះបរមអដ្ឋិ «ព្រះបរមរតនកោដ្ឋ» បានប្រព្រឹត្តទៅ កាលពីថ្ងៃសុក្រ ១៥កើត ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ ដោយថ្មើរជើង ចំណុចចាប់ផ្តើមពីទ្វារជ័យ បត់ឆ្វេងតាម មហាវិថីសុធារស បត់ឆ្វេងតាម វិថីសម្តេចព្រះធម្មលិខិត អ៊ុក បត់ឆ្វេង តាម មហាវិថីព្រះនរោត្តម ព័ទ្ធខាងលិចវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថី សម្តេចព្រះសីហនុ បត់ឆ្វេង តាមមហាវិថី សម្តេច សុធារស និងចូលព្រះ ឧបោសថរតនារាម តាមទ្វារធំខាងកើត៕