Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងមហាផ្ទៃ បញ្ចប់ការទទួលពាក្យស្នើសុំជាជនបរទេសអន្ដោប្រវេសន្ដ និងប័ណ្ណស្នាក់នៅអចិន្ដ្រៃយ៍

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស ស្ដីពីការបញ្ចប់ការទទួលពាក្យស្នើសុំជា ជនបរទេសអន្ដោប្រវេសន្ដ និងប័ណ្ណស្នាក់នៅអចិន្ដ្រៃយ៍។

នេះបើតាមសេចក្ដីប្រកាស របស់សម្ដេចក្រឡាហោម ស ខេង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩។

គួរជម្រាបថា យុទ្ធនាការដកហូតឯកសារមិនប្រក្រតី ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជានេះ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។

របាយការណ៍បានបង្ហាញថា លទ្ធផលសរុបពីដំបូង ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីសរុបចំនួន ៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេសអន្តោប្រវេសន្តសរុបចំនួន១៩,៣៩៥គ្រួសារ គិតជាមនុស្សរួម ចំនួន៦៨,៨០១នាក់ (ស្រី៣២,៨៣៧នាក់) មានអ្នកអាយុ១៨ឆ្នាំឡើង ចំនួន៤៩,៦៣៨នាក់ (ស្រី២៣,៩២១នាក់) មាន៩សញ្ជាតិ។

ដោយឡែក ជនបរទេសបែបអន្តោប្រវេសន្ត បានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត អ្នកអាយុ១៨ឆ្នាំឡើង ចំនួន៧៦,៤៩៨នាក់ (ស្រី៣៦,៥៨៥នាក់) គិតជាមនុស្សរួមចំនួន១១១,៤២១នាក់ (ស្រី៥៣,៥៦៧នាក់) ក្នុង៣៦,៤៨៥គ្រួសារ។

លើសពីនេះ បានផ្តល់ប្រកាសទទួលស្គាល់ជាជនបរទេស អន្តោប្រវេសន្តឲ្យប្រើប្រាស់អ្នកអាយុ១៨ឆ្នាំឡើង សរុបចំនួន៣៣,៩៣៩ប្រកាស (ស្រី ១៦,២៥៤នាក់) គិតជាមនុស្សរួមចំនួន ៥២,៧១០នាក់ (ស្រី២៥,៣១៦នាក់) ក្នុងចំនួន ១៧,០៥៧គ្រួសារ នៃអ្នកដែលបានដាក់ពាក្យសុំ ប្រកាសទទួលស្គាល់ជាជន បរទេសអន្តោ ប្រវេសន្តទាំងអស់៕

ដកស្រង់ពី៖ Fresh News