Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារយកថវិការបស់សមាគមអតីតយុទ្ធជន ជូនគ្រួសារសមាជិកអតីតយុទ្ធ ដែលទទួលមរណភាព

  • បោះពុម្ព

(ភ្នំពេញ)៖ និវត្តន៍ជន ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ លោក ហែម សំអុល រស់នៅក្នុងក្រុម០៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ បានទទួលកញ្ចប់ថវិកា ចំនួន៤លានរៀល ក្នុងការចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ពីលោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌ និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខណ្ឌ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ ស.អ.ក ថ្នាក់រាជធានី នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩។

ពិធីនេះដែរមានការរួមដំណើរដោយលោកអធិការរងខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសខណ្ឌ នាយនគរបាលប៉ុស្ដិ៍ និងប្រធានការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខណ្ឌ។

តំណាងប្រធានគណៈកម្មាធិការ ស.អ.ក រាជធានីរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺលោកវរសេនីយ៍ទោ គល់ យី ប្រធានគណៈកម្មាធិការ ស.អ.ក ថ្នាក់ខណ្ឌ បានលើកឡើងថា ការនាំយកថវិកាមកចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោក ហែម សំអុល (និវត្តជន) និងជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់មួយ ក្នុងការយកចិត្តទុកដាក់ដោះស្រាយ នូវរាល់បញ្ហារបស់អតីតយុទ្ធជនរួមចំណែកយ៉ាងអង់អាចក្លាហាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងជាគំរូវីរភាព កត់ត្រាទុកនូវស្នាដៃ ដែលជាការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

ដកស្រង់ពី៖ Fresh News