Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាចូលរួមសន្និសីទអាស៊ានលើកទី៧ស្តីពី ការថៃទាំសុខភាពមានលក្ខណៈទូលំទូលាយ ក្នុងការព្យាបាលអ្នកញៀនគ្រឿងញៀន នៅទីក្រុងបាងកក

  • បោះពុម្ព

(បាងកក, ថៃ)៖ ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានចាត់មន្រ្តីចំនួន ៤រូប ទៅចូលរួមសន្និសីទអាស៊ានលើកទី៧ ឆ្នាំ២០១៩ ស្តីពីការថែទាំសុខភាពមានលក្ខណៈទូលំទូលាយ ក្នុងការព្យាបាលអ្នកញៀនគ្រឿងញៀន ( Seamless Comprehensive Health Care in addiction Treatment ) ដែលបានប្រារព្ធធ្វើនៅទីក្រុងបាងកក ប្រទេសថៃ។

សន្និសីទអាស៊ានលើកទី៧នេះ ប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមមកពីបណ្តាប្រទេស ជាសមាជិកអាស៊ានសរុបជាង ១០០នាក់។

លោកវរសេនីយ៍ យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា និងជាអ្នកសម្របសម្រួល បានប្រាប់ឲ្យដឹងពីគោលបំណង នៃសន្និសីទ គឺដើម្បីផ្លាស់ប្តូរព័ត៌មាន ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ក្នុងបណ្ដាប្រទេសអាស៊ាន ទាក់ទងនឹងការផ្តល់សេវាព្យាបាលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត នៅក្នុងសហគមន៍ និងនៅតាមមណ្ឌលស្តារនីតិសម្បទា សាធារណៈរបស់រដ្ឋ-ឯកជន។

ជាមួយគ្នានេះ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានបាប់ឲ្យដឹងពីលទ្ធផល ដែលទទួលបានពីសន្និសីទនោះថា ទទួលបានចំណេះដឹងថ្មីៗ តាមរយ:ការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ តាមបណ្ដាប្រទេសជាសមាជិកអាស៊ាននីមួយៗ លើការងារព្យាបាលអ្នកញៀនគ្រឿងញៀន និងការស្ដារនីតិសម្បទា ក្រោយពេលព្យាបាលរួចដែលជាគន្លឹះ ទប់ស្កាត់ ការលាប់ឡើងវិញ នៃអ្នកប្រើប្រាស់គ្រឿងញៀន។

តាមកម្មវិធីដែលបានគ្រោងទុក មន្រ្តីទាំង៤រូប នឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃស្អែក គឺថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩៕

ដកស្រង់ពី៖ Fresh News