Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន តែងតាំងឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ជាអគ្គនាយករងអន្ដោប្រវេសន៍ និងតែងតាំងឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ជាប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ពីប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ទៅជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានតែងតាំងលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ជាប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ផងដែរ៕

ដកស្រង់ពី៖ Fresh News