Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាកបាទក្រហមកម្ពុជា បំពាក់កន្សែងយុវជន ចំនួន៤៣៨នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៧ ក្នុងរាជធានីភ្នំពេញ

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ពិត ចំណាន សមាកជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងលោក សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន៤៣៨នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សា ចំនួន៧ ក្នុងរាជធានីភ្នំពេញ។

ពិធីនេះ បានប្រារព្ធធ្វើឡើង នៅថ្ងៃពុធ ១រោច ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ មានការអញ្ជើញចូលរួមពី មន្ត្រីទីស្នាក់កណ្ដាល សាកលវិទ្យាធិការ ប្រធានកិត្តិយសក្លឹប ទីប្រឹក្សាយុវជន តំណាងសាកលវិទ្យាល័យមួយចំនួន សាស្ត្រាចារ្យ យុវជន និងនិស្សិតសរុបចំនួន ៤៥០នាក់។

ក្នុងឱកាសនោះ លោក ពិត ចំណាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនជូនដល់យុវជនដែលមានវត្តមានក្នុងពិធីនោះរួមមាន៖

១៖ សូមបន្ដខិតខំប្រឹងប្រែងរៀន សូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។

២៖ បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជនកាកបាទក្រហមកម្ពុជា ពីក្នុងចំណោមនិស្សិតនៅសាកលវិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។

៣៖ សូមយកចិត្តទុកដាក់ចំពោះសិស្ស និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។

៤៖ បន្តលើកទឹកចិត្តដល់សមាជិកយុវជនកាកបាទក្រហមកម្ពុជា ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។

៥៖ បន្ដលើកកម្ពស់នូវវប្បធម៌ចែករំលែក មិត្តអប់រំមិត្ត យកចិត្តទុកចំពោះនិស្សិត បុគ្គលិកសិក្សា នៅក្នុងគ្រឹះស្ថានឧត្តមសិក្សាខ្លួនជាមុន ស៊ឹមគិតសិស្ស និស្សិត និងប្រជាពលរដ្ឋងាយរងគ្រោះក្នុងសហគមន៍ជាក្រោយ។

៦៖ សូមបន្ដធ្វើសកម្មភាពទាំងឡាយណាដែលផ្ដល់ប្រយោជន៍ដល់សង្គមជាតិ ដោយធ្វើខ្លួនជាកូនល្អ និស្សិតល្អ និងពលរដ្ឋល្អ ចៀសវាងចាញ់បោកការឃោសនារបស់ជនអគតិមួយក្ដាប់ តូចដែលតែងតែបំពុលសង្គមតាមគ្រប់រូបភាព។

ស្ថិតនៅចំពោះមុខគណៈអធិបតី យុវជនកាកបាទក្រហមកម្ពុជា ៣នាក់ តំណាងសមាជិកថ្មីទាំងអស់ ឡើងមានចំណាប់អារម្មណ៍ ប្ដេជ្ញាគាំទ្រ ដោយគោរព អនុវត្តតាមមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លើគ្រប់សកម្មភាពមនុស្សធម៌នានាក្នុងសង្គម និងធ្វើយ៉ាងណាឱ្យក្លាយជាកូនល្អ សិស្ស យុវជន និងពលរដ្ឋល្អ ជាគំរូគេក្នុងសាលា គ្រួសារ និងសង្គមជាតិ៕

ដកស្រង់ពី៖ Fresh News