Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា-វៀតណាម កិច្ចពិគ្រោះយោបល់នយោបាយលើកទី៦ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់វិស័យ

  • បោះពុម្ព

(ភ្នំពេញ)៖ កម្ពុជា-វៀតណាម «កិច្ចពិគ្រោះយោបល់នយោបាយកម្ពុជា-វៀតណាម» លើកទី៦ ម្តងទៀត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅរាជធាំនីភ្នំពេញ។

កិច្ចពិគ្រោះយោបល់នេះ ដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ង្វៀន ពួកយុង (Nguyen Quoc Dung) អនុរដ្ឋមន្ត្រីការបរទេសវៀតណាម។ កិច្ចពិគ្រោះយោបល់នយោបាយនេះរៀបចំឡើងផ្អែកលើ អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសវៀតណាម ដែលបានចុះហត្ថលេខា នៅឆ្នាំ២០០១ ក្នុងគោលបំណងពិនិត្យឡើងវិញ វាយតម្លៃ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់វិស័យ។

ក្រសួងការបរទេស បានប្រកាសថា កម្ពុជា-វៀតណាម មានទំនាក់ទំនងមិត្តភាព សាមគ្គីភាពដ៏យូរអង្វែង និងជាប្រវត្តិសាស្ត្រដែលបច្ចុប្បន្នកំពុងត្រូវបានបន្តពូនជ្រុំដោយឈរលើមូលដ្ឋានបាវចនា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង»។

ជាមួយនឹងការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៅគ្រប់កំរិត និងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងសកម្ម កិច្ចពិគ្រោះយោបល់នយោបាយកម្ពុជាវៀតណាម លើកទី៦ នាពេលនេះ នឹងលើកកម្ពស់ថែមទៀតទំនាក់ទំនងមិត្តភាព ស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

របៀបវារៈកិច្ចប្រជុំខាងលើ រួមមានការពិភាក្សា និងវាយតម្លៃរួមគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុង វិស័យសំខាន់ៗ ដូចជា នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្មនិងវិនិយោគ ការអប់រំ និងអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ការងារ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរចនាសម្ព័ន្ធ ស្ថាប័ន និងវិស័យសុខាភិបាល និងដាក់ចេញនូវវិធានការចាំបាច់នានា សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ឲ្យឈានឆ្ពោះឡើងកម្រិតថ្មីមួយទៀត។

ព្រមជាមួយគ្នានេះដែរ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរយោបល់គ្នា លើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់រួម។ កិច្ចប្រជុំពិគ្រោះយោបល់នេះ បានពិភាក្សាផងដែរ អំពីការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី ១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅកម្ពុជា ក្នុងខែសីហា ឆ្នាំ២០១៩ ខាងមុខ។

នៅរសៀលថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអនុញ្ញាតឲ្យគណៈប្រតិភូវៀតណាម ចូលជួបសម្តែងការគួរសមផងដែរ៕

ដកស្រង់ពី៖ Fresh News