Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យចៅក្រម យិន វិសិដ្ឋ និង សាន ប៊ុនធឿន ធ្វើរបាយការណ៍បំភ្លឺបន្ទាន់រឿងមិនអនុវត្តន៍ដីកា

  • បោះពុម្ព

(ភ្នំពេញ)៖ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើទៅកាន់ប្រធានសាលាដំបូងខេត្តរតនគិរី ឱ្យចៅក្រមសាលាដំបូងខេត្តចំនួនពីររូប គឺលោក យិន វិសិដ្ឋ និងលោក សាន ប៊ុនធឿន ឱ្យធ្វើរបាយការណ៍ជាប្រញ៉ាប់បំផុតបំភ្លឺទៅលើការមិនអនុវត្តន៍ដីការក្សាការពារចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ពាក់ព័ន្ធដើរយកភាស៊ី និងការចាក់សំរាមនៅផ្សារបានលុង ក្នុងក្រុងបានលុង ខេត្តរតនគិរី។

ក្នុងលិខិតរបស់លោករដ្ឋមន្ត្រី អង្គ វង្ស វឌ្ឍនា ផ្ញើទៅកាន់ប្រធានសាលាដំបូងខេត្តរតនគិរី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា ការស្នើឱ្យលោកចៅក្រម យិន វិសិដ្ឋ និង សាន ប៊ុនធឿន ធ្វើរបាយការណ៍បំភ្លឺបន្ទាន់រឿងមិនអនុវត្តន៍ដីកានេះ ធ្វើឡើងតាមបណ្តឹងរបស់លោក ជា គួង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨កន្លងទៅ។

បើតាមលិខិតរបស់លោក អង្គ វង្ស វឌ្ឍានា បានឱ្យដឹងថា លោក ជា គួង បានប្តឹងលោកចៅក្រម សាន ប៊ុនធឿន រឿងមិនព្រមអនុវត្តន៍តួនាទីរបស់ខ្លួនជាតុលាការអនុវត្តន៍លើដីកាសម្រេចរក្សាការពារដែលចេញដោយចៅក្រម យិន វិសិដ្ឋ។

ដីការក្សាការពារចេញដោយលោកចៅក្រម យិន វិសិដ្ឋ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ គឺបានហាមឃាតកូនបំណុលឈ្មោះ សា លាង ជានាយកក្រុមហ៊ុន ហេង តារា អ្នកវិនិយោគផ្សារបានលុង ខេត្តរតនគិរី មិនឱ្យបុគ្គលិកឈ្មោះ ជាម សុផាត, ឌី និងអ្នកដទៃទៀត ធ្វើសកម្មភាពយកភាស៊ីនៅតំបន់៤ និងហាមឃាត់កូនបំណុលយកសំរាមចាក់នៅលើដីតំបន់៤ នៃប្លង់ផ្សារបានលុង។

ប៉ុន្តែដីការក្សាការពារនេះ លោកចៅក្រម សាន ប៊ុនធឿន មិនបានអនុវត្តន៍នោះឡើយ។ នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានសាលាដំបូងខេត្តរតនគិរីនោះ លោក អង្គ វង្ស វឌ្ឍានា បានសង្កត់ធ្ងន់ថា ឱ្យលោកចៅក្រម យិន វិសិដ្ឋ និងលោកចៅក្រម សាន ប៊ុនធឿន ធ្វើរបាយការណ៍បំភ្លឺលើសំណុំរឿងរក្សាការពារនេះឱ្យបានឆាប់រហ័ស និងថតចម្លងសំណុំរឿងពាក់ព័ន្ធនានាមកជាមួយផងដែរ ដើម្បីក្រសួងមានមូលដ្ឋានគ្រប់គ្រាន់ចាត់ការបន្តជូនម្ចាស់បណ្តឹងតាមនីតិវិធីច្បាប់។

ក្នុងពាក្យបណ្តឹងដាក់ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ លោក ជា គួង ប្រធានក្រុមហ៊ុនគឹមជ្រា បានលើកឡើងថា ការដែលលោកចៅក្រម សាន ប៊ុនធឿន មិនព្រមអនុវត្តតាមដីការក្សាការពារនោះ ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់លោកជាម្ចាស់បំណុលយ៉ាងធ្ងន់ធ្ងរ។

លោក ជា គួង បានអះអាងក្នុងបណ្តឹងនោះទៀតថា មិនត្រឹមតែមិនអនុវត្តន៍តាមដីការក្សាការពារនោះទេ លោកចៅក្រម សាន ប៊ុនធឿន បានចេញដីកាមួយផ្សេងទៀតអនុញ្ញាតឱ្យលោក សា លាង ប្រធានក្រុមហ៊ុន ហេង តារា ធ្វើអាជីវកម្មដឹកសំរាមចោលលើដីរបស់លោកថែមទៀតផង៕

ដកស្រង់ពី៖ Fresh News