Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមការងារបច្ចេកទេស ក្រសួងសាធារណការ និងអាជ្ញាធររាជធានី ពិភាក្សាការងារ កែសម្រួលរង្វង់មូល ស្ពានជ្រោយចង្វារ

  • បោះពុម្ព

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំមួយ រវាងអាជ្ញាធរ រាជធានីភ្នំពេញ ជាមួយតំណាង ក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាង ក្រុមហ៊ុនចិន ស្ថាបនាស្ពាន ជ្រោយចង្វារថ្មី ដើម្បីពិភាក្សាលើ ការកែសម្រួល រង្វង់មូល ស្ពានជ្រោយចង្វារ ត្រើយខាងលិច និងប្រព័ន្ធផ្លូវមួយ ចំនួនជុំវិញ គល់ស្ពាននេះ ។

យោងតាមគេហទំព័រ របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា កិច្ចប្រជុំនេះ បានប្រពឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និង ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅរាជធានីភ្នំពេញ កំពុងប្រឈមទៅនឹង ការកកស្ទះចរាចរណ៍ ជារៀងរាល់រាល់ថ្ងៃ ក៏ដោយសារតែ កំណើនប្រជាជន យ៉ាងកំហុគ ក្នុងរយៈពេល ចុងក្រោយនេះ ជាមួយគ្នានោះ មធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនគ្រប់ប្រភេទ ក៏មានការកើនឡើង យ៉ាងខ្លាំងផងដែរ ដូចនេះ ទើបរាជរដ្ឋាភិបាល ស្ថាបនា ស្ពានជ្រោយចង្វារ មួយខ្សែទៀត ធ្វើយ៉ាងណាដើម្បី កាត់បន្ថយ ការកកស្ទះចរាចរ នៅតំបន់នោះ ឲ្យមានភាពប្រសើរឡើង។

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ដែរថា ស្ពានជ្រោយចង្វារថ្មី នឹងស្ថាបនា ចប់សព្វគ្រប់ នៅក្នុងខែកញ្ញា ឆ្នាំ២០១៤នេះ ។ តែនៅមានបញ្ហា មួយចំនួនទៀត ត្រូវកែសម្រួលបន្ថែម ដូចជា ការកែសម្រួល រង្វង់មូល ត្រើយខាងលិច និងការស្ថាបនា រង្វង់មូល ត្រោយខាងកើត ជាដើម។

បន្ទាប់ពីពិភាក្សា អស់រយៈពេលជិត ២ម៉ោង រួចមក ក្រុមការងារបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរ រាជធានីភ្នំពេញ បានសម្រេចកែសម្រួល ពង្រីកផ្លូវសងខាង គល់ស្ពានបន្ថែម និងធ្វើការបង្វែរទិសធ្វើ ចរាចរណ៍ ចំពោះផ្នែកខ្លះៗ រីឯការងារនៅ សេសសល់ ក្រុមការងារបច្ចេកទេស និងសិក្សាបន្ថែមទៀត ៕