Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុទ្ធនាការជំរុញការពាក់មួកសុវត្ថិភាព! រយៈពេល១០ថ្ងៃ ចាប់បង្ខំឲ្យអ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាព បានជាង៣ម៉ឺននាក់

  • បោះពុម្ព

(ភ្នំពេញ)៖ ក្នុងការចាប់ផ្ដើមយុទ្ធនាការជំរុញការពាក់មួកសុវត្ថិភាព ដែលដាក់ចេញដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រយៈពេល១០ថ្ងៃមកនេះ នគរបាលចរាចរណ៍នៅទូទាំងប្រទេស បានចាប់បង្ខំឲ្យអ្នកបើកបរម៉ូតូ ពាក់មួកសុវត្ថិភាពបានជាង៣ម៉ឺននាក់។

តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា រយៈពេល១០ថ្ងៃនៃយុទ្ធនាការនេះ គឺគិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចបានត្រួតពិនិត្យអ្នកជិះម៉ូតូសរុបចំនួន ៦៧,៦៥៧នាក់ ក្នុងនោះបង្ខំឲ្យពាក់មួកសុវត្ថិភាព ចំនួន៣១,០៥៣នាក់ (៤៦%)។

សូមជម្រាបថា ក្រោយទទួលបានការណែនាំពី សម្ដេចក្រឡាហោម ស ខេង, នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាឲ្យនគរបាលចរាចរណ៍ទូទាំងប្រទេស ចាប់ផ្តើមចាត់វិធានការជំរុញការពាក់មួកសុវត្ថិភាពដល់អ្នកជិះទោចក្រយានយន្ត និងអ្នកបើកបរត្រីចក្រយានយន្តគ្រប់រូប។

វិធានការនេះអនុវត្តនៅទូទាំងប្រទេស ដោយធ្វើការឃាត់តម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់រួចទើបអនុញ្ញាតឲ្យបន្តដំណើរ ដោយមិនពិន័យរយៈ ពេល១ខែ គិតពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩តទៅ៕

ដកស្រង់ពី៖ Fresh News