Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងព័ត៌មាន គ្រោងបង្កើត បណ្ឌិតសភាភាពយន្ត នៅកម្ពុជា

  • បោះពុម្ព

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រកាសពីបំណងរបស់ខ្លួន ដោយចង់បង្កើត បណ្ឌិតសភា ភាពយន្តមួយឡើង នៅក្នុងប្រទេសកម្ពុជា ។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅ ក្នុងពិធីសម្ពោធ ទេសកាលភាពយន្តខ្មែរ ដែលជាកម្មវិធីចាក់ បញ្ចាំងឡើងវិញ នូវខ្សែ ភាពយន្ត ចាស់ៗពី ទសវត្សរ៍ ឆ្នាំ៦០ ដល់ទសវត្សរ៍ឆ្នាំ៩០ កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ។ នេះបើយោងតាមការ ចុះផ្សាយរបស់ ទីភ្នាក់ងារ សារព័ត៌មានជាតិ AKP។

បើតាម AKP ដដែល គម្រោងបង្កើត បណ្ឌិតសភាភាពយន្ត របស់ ឯកឧត្តមរដ្ឋមន្ត្រី ពេលនេះ ធ្វើឡើងក្នុងគោលដៅ ដើម្បីបណ្តុះបណ្តាល ផ្នែកថត ភាពយន្ត ផ្នែកសម្តែងជាតួ និងផ្នែកផ្សេងៗ ទៀតនោះ ។ ឯកឧត្តម ខៀវ កាញារីទ្ធ បន្ថែមថា កន្លងមកនេះ នៅកម្ពុជា មានការបង្កើត ជាបណ្ឌិតសភាចុងភៅ រួចហើយ ដែលអាចបង្ហាត់ បង្រៀនអំពីវិធីធ្វើម្ហូបខ្មែរ និងម្ហូបផ្សេងជាច្រើនទៀត ។

ដូច្នេះការបង្កើតជា បណ្ឌិតសភាភាពយន្តនេះ គឺដើម្បី ធ្វើឲ្យភាពយន្តរបស់ខ្មែរយើង មានគុណភាព និងកាន់តែល្បី ល្បាញនៅឆាក អន្តរជាតិ ថែមទៀតនោះ៕