Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ជួបគ្នាជាថ្មី នៅថ្ងៃអង្គារនេះ ដោះស្រាយបញ្ចប់ បញ្ហានយោបាយ

  • បោះពុម្ព

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរួម របស់គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្រ្គោះជាតិ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ថ្នាក់ដឹកនាំកំពូល គណបក្សទាំងពីរ សម្តេចតេជោ ហ៊ុន សែន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និង ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ នឹងជួបចរចាដោះស្រាយ បញ្ចប់បញ្ហានយោបាយ នាថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីនាំមកនូវ ឧត្តមប្រយោជន៍ ជូនប្រទេសជាតិ និងប្រជារាស្រ្ត។

យោងតាមសេចក្តី ប្រកាសព័ត៌មាន បានបញ្ជាក់ផងដែរថា ជំនួបកំពូលរវាង សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ធ្វើឡើងក្នុងស្មារតី បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ ដោយឈរលើការគោរព ផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តម របស់ប្រទេសជាតិ និង ប្រជារាស្រ្ត។

សេចក្តីប្រកាសព័ត៌មាន ដដែលបន្តថា «គណបក្សនយោបាយ ទាំងពីរ ឯកភាពគ្នាដោះស្រាយបញ្ចប់ បញ្ហានយោបាយ ដែលកើតមាន ក្រោយការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៥ នៃរដ្ឋសភា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន ដោយផ្អែកលើមូលដ្ឋាន នៃការព្រមព្រៀងគ្នា ជាគោលការណ៍រវាង សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤»។

សូមជំរាបថា ឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៤ ក្រោយដំណើរវិលត្រឡប់ ពីក្រៅប្រទេសវិញ បានថ្លែងប្រាប់ ក្រុមអ្នកគាំទ្រ របស់ខ្លួនថា ភាពទ័លច្រក ផ្នែកនយោបាយ នៅកម្ពុជា នឹងមានពន្លឺ ក្នុងពេលឆាប់ៗនេះ ហើយក៏នឹងមាន ជំនួបចរចាជាមួយ គណបក្ស ប្រជាជនកម្ពុជា ចាប់ពីថ្ងៃចន្ទ ទី២១ ខែកក្កដា តទៅផងដែរ។

ជាមួយនឹងការប្រកាសនេះ កាលពីម្សិលមិញ ក៏មានព័ត៌មានបង្ហើប ឲ្យដឹងផងដែរថា ក្រុមការងារ បច្ចេកទេស គណបក្សនយោបាយ ទាំងពីរ បានភ្ជាប់ទូរស័ព្ទរកគ្នា ផ្លាស់ប្តូររូបមន្ត កិច្ចចរចាមួយចំនួន ដាក់ទៅថ្នាក់ដឹកនាំពិនិត្យ និងធ្វើការសម្រេចផងដែរ៕