បណ្តាញសង្គម

ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មានស្តីពី «សមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោត»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ផៃ ស៊ីផាន នឹងរៀបចំសន្និសីទព័ត៌មានស្តីពីអំពី «សមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោត»។

សន្និសីទនេះ នឹងធ្វើឡើងនៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពី លោក ផៃ ស៊ីផាន និង លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ សន្និសីទនេះ គឺមានទិសដៅបង្ហាញជូនសាធារណជននូវសមិទ្ធផល ដែលរាជរដ្ឋាភិបាលអាណត្តិទី៦ សម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ៕

ដកស្រង់ពី៖ Fresh News