Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា -ជប៉ុន បើកកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្ស លើកទី១០

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំកិច្ចសន្ទនាស្តីពី សិទ្ធិមនុស្សកម្ពុជា-ជប៉ុន លើកទី១០ ជាមួយភាគីពាក់ព័ន្ធ នៅទីស្ដីការគណៈកម្មាធិការសិទ្ធិមនុស្ស រាជធានីភ្នំពេញ។ កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្ស កម្ពុជា-ជប៉ុន លើកទី១០ បានធ្វើឡើងក្រោមអធិបតីភាព លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមទាំងតំណាងក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ចំណែកភាគីជប៉ុន ដឹកនាំដោយ លោក ម៉ាសាតុ អូតាកា អគ្គនាយករង នៃការិយាល័យគោលនយោបាយការបរទេស និងជាឯកអគ្គរាជទូត ទទួលបន្ទុកកិច្ចការសហប្រជាជាតិ នៃក្រសួងការបរទេសជប៉ុន។

ក្រោយបញ្ចប់កិច្ចសន្ទនាស្តីពី សិទ្ធិមនុស្ស កម្ពុជា-ជប៉ុន លើកទី១០ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនពីលទ្ធផលនៃកិច្ចសន្ទនានេះផងដែរ៕

ដកស្រង់ពី៖ Fresh News