Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ជំរុញដល់បុគ្គលសុខាភិបាលទាំងអស់ ត្រូវរួមគ្នាប្រឹងប្រែងធ្វើ ប្រសើរជាងនិយាយ ទើបផ្ដល់ផលប្រយោជន៍ និងសេវាល្អជូនប្រជាពលរដ្ឋ

  • បោះពុម្ព

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងជំរុញដល់បុគ្គលិកពេទ្យទូទាំងប្រទេស ត្រូវខិតខំប្រឹងប្រែងរួមគ្នាធ្វើការងារឱ្យបានកាន់តែច្រើន ប្រកបដោយគុណភាពខ្ពស់ ទើបអាចផ្ដល់ប្រយោជន៍ និងសេវាព្យាបាល ជូនដល់ប្រជាពលរដ្ឋយើងបានកាន់តែប្រសើរ។

ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសបើកសិក្ខាសាលាពិនិត្យវឌ្ឍនភាពវិស័យសុខាភិបាល ក្នុងឆមាសទី១ ឆ្នាំ២០១៩ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅទន្លេបាសាក់២ ដែលសិក្ខាសាលានេះ ប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃទី១៥-១៦ខែសីហានេះ។

ក្នុងឱកាសរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «ជាក់ស្ដែង ដូចក្នុងករណីជំងឺគ្រុនឈាម រហូតមកដល់ពេលនេះ មានការធា្លក់ចុះច្រើន បន្ទាប់ពីមន្ដ្រីពាក់ព័ន្ធរួមគ្នាធ្វើដោយមិនថយដៃឡើយ លទ្ធផលក៏យើងទទួលបានទៅតាមនោះផងដែរ ព្រោះជំងឺទាំងអស់នេះ មិនមែនចុះដោយឯងៗនោះទេ បើយើងទាំងអស់គ្នាមិនប្រឹងប្រែងរួមគ្នាធ្វើ ទាំងការបណ្ដុះបណ្ដាល បច្ចេកទេសពិនិត្យព្យាបាល ចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ដល់គ្រប់ភូមិឋាន ស្រុកភូមិ របស់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង ។

ដូច្នេះ ការរួមគ្នាធ្វើ និងទទួលខុសត្រូ វ គឺប្រសើរជាងការនិយាយ»។ សម្រាប់ការជួបជុំគ្នា នៅថ្ងៃនេះ ក៏នឹងផ្ដល់ឱកាសដ៏មានសារៈសំខាន់ ដល់មន្ដ្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងដៃគូអភិវឌ្ឍសុខាភិបាល ធ្វើការពិនិត្យមើលរួមគ្នាអំពីវឌ្ឍនភាព និងលទ្ធផលដែលវិស័យសុខាភិបាល សម្រេចបាន ជាពិសេសលទ្ធផលនៃការផ្ដល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋយើង នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ។

ដូចនេះហើយមន្ដ្រីសុខាភិបាល ត្រូវរួមសាមគ្គីគ្នា ឆ្លើយតបឱ្យទាន់សភាពការណ៍ដែលប្រជាពលរដ្ឋយើងចង់បាន។នេះបើតាមការលើកឡើងរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង។ សូមជម្រាបថា ចាប់តាំងពីសប្ដាហ៍ទី២៨ ដល់សប្ដាហ៍ទី៣២ (ដើមខែកក្កដា ដល់ខែសីហានេះ) ករណីជំងឺគ្រុនឈាម បានថយចុះប្រហែលជា៥០% គឺចុះពី៥ពាន់ករណី មកនៅត្រឹមជាង២ពាន់ករណី ក្នុងមួយសប្ដាហ៍ ។

គិតមកដល់ពេលនេះ ក្រសួងបានប្រើប្រាស់ថ្នាំអាបែតអស់ជិត២០០តោន, ថ្នាំបាញ់ជិត១ម៉ឺនលីត្រ ប្រើប្រាស់អស់ ជាង៣០%ប៉ុណ្ណោះ, សម្រាប់សេរ៉ូម ជិត១០ម៉ឺនកំប្លោក គឺមានគ្រប់គ្រាន់នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព៕

ដកស្រង់ពី៖ Fresh News