បណ្តាញសង្គម

ពិព័រណ៍ពាណិជ្ជកម្មថៃ «Thailand Products Expo ២០១៩» លើកទី២ នឹងត្រូវរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់០៨ ខែកញ្ញា!

(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌខាងមុខនេះ ពិព័រណ៍ពាណិជ្ជកម្មថៃ «Thailand Products Expo ២០១៩» លើកទី២ នឹងរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៥ ដល់ទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ពីម៉ោង ០៩៖០០នាទីព្រឹក ដល់ម៉ោង ០៩៖០០នាទីយប់។

លោក លោកស្រី អាចជ្រើសរើសទិញទំនិញថៃជាច្រើនប្រភេទ ក្នុងតម្លៃពិសេសជាងតម្លៃលក់ក្នុងទីផ្សារ ដែលសុទ្ធសឹងជាម៉ាកល្បីៗ ថ្មីៗមកដាក់បង្ហាញ និងរកតំណាងចែកចាយនៅកម្ពុជា។

ក្នុងអំឡុងពេលរៀបចំពិព័រណ៍នេះ នឹងមានរៀបចំការប្រគុំតន្ត្រីដ៏ធំដែលមានតារាចម្រៀង និងតារាកំប្លែងល្បីៗ សម្ដែងជូនទស្សនាជារៀងរាល់យប់ ហើយអ្នកដែលមកទិញទំនិញក្នុងពិព័រណ៍នេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ទិញកាន់តែច្រើន ឈ្នះកាន់តែច្រើន!

សូមអញ្ជើញមកទស្សនា ពិព័រណ៍ពាណិជ្ជកម្មថៃ Thailand Products Expo ២០១៩ លើកទី២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ! ទំនាក់ទំនងជាវស្ដង់៖ 015 918 333 / 069 777 603 / 078 777 630៕

ដកស្រង់ពី៖ Fresh News