Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំគណៈប្រតិភូ សួរសុខទុក្ខលោកតា ប៊ូ ថង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត

  • បោះពុម្ព

(ភ្នំពេញ)៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូ អញ្ជើញសួរសុខទុក្ខលោកតា ប៊ូ ថង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការនឹករលឹកចំពោះលោកព្រឹទ្ធាចារ្យ ប៊ូ ថង ជាឥស្សរជនមួយរូបដែលមួយជីវិតរបស់លោកបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា ដោយពុំខ្លាចនឿយហត់។

នាយឧត្តមសេនីយ៍ ក៏បានជូនពរលោកតា ប៊ូ ថង សូមឱ្យមានសុខភាពល្អ ឆាប់ជាពីជំងឺរោគាព្យាធិទាំងឡាយទាំងពួង និងមានជន្មាយុយឺនយូរ ព្រមទាំងជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។

លោកតា ប៊ូ ថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមកសួរសុខទុក្ខរូបលោក ដល់មន្ទីរពេទ្យ ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្ត គោរពស្រឡាញ់គ្នា ទៅវិញទៅមក៕

ដកស្រង់ពី៖ Fresh News