Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីរព័ត៌មាន ខេត្តរតនគិរី កោះប្រជុំ ក្រុមអ្នកយកព័ត៌មាន ចំនួន២៦អង្គភាព

  • បោះពុម្ព

រតនគិរី៖ នាសាលប្រជុំ មន្ទីរព័ត៌មានខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ នេះ បានបើកកិច្ចប្រជុំ រវាងក្រុមអ្នកយកព័ត៌មាន ទូរទស្សន៍ និងកាសែត ចំនួន ២៦ អង្គភាព ក្រោមវត្តមានលោក ឆាយ បូរិន ប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី។

លោក ឆាយ បូរិន ប្រធានមន្ទីរព័ត៌មានខេត្ត បានថ្លែងក្នុងអង្គប្រជុំនោះ ដោយបានលើកឡើង សូមឲ្យ អ្នកយកព័ត៌មាន ត្រូវមានប័ណ្ណពត៌មាន លិខិតឧទ្ទេសនាម ប្រកាន់ខ្ជាប់ ដោយក្រមសីលធម៌ មានវជ្ជាជីវៈ មានទំនាក់ទំនងល្អ ជាមួយមជ្ឈដ្ឋានខាងក្រៅ។ លោកប្រធានមន្ទីរបន្តទៀតថា សូមឲ្យក្រុមអ្នកយក ព័ត៌មានមុននឹងសរសេរចេញផ្សាយ ត្រូវប្រមូលព័ត៌មាន ឲ្យបានគ្រប់ជ្រុងជ្រោយ (ថ្លឹងថ្លែងតុល្យភាព) ជៀសវាងមានការបកស្រាយ ខុសពីការពិត ដូចជា ព័ត៌មានសន្តិសុខសង្គម ត្រូវមានការបកស្រាយ ពីសមត្ថកិច្ចជំនាញ។

លោកឆាយ បូរិន ប្រធានមន្ទីរព័ត៌មានខេត្ត បានបញ្ជាក់ទៀតថា សូមឲ្យក្រុមអ្នកយកព័ត៌មាន ជួយផ្សព្វផ្សាយ ស្តីពីការអភិវឌ្ឍន៍ក្នុងខេត្ត។ ជាមួយគ្នានេះដែរ តំណាងអ្នកយកព័ត៌មាន មកពីអង្គភាពផ្សេងៗ បានសំណូមពរទៅ លោកប្រធានមន្ទីរព័ត៌មានខេត្ត ពីបញ្ហាប្រឈមមួយចំនួន ដូចជា សមត្ថកិច្ចចុះបង្ក្រាប បទល្មើសផ្សេងៗក្នុងខេត្ត សូមឲ្យអ្នកព័ត៌មាន ទទួលបាន ព័ត៌មានទូលំទូលាយ ដើម្បីយកទៅផ្សាយ។ កិច្ចប្រជុំនេះ បានបញ្ចប់នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ប្រកបដោយ បរិយាកាស សប្បាយរីករាយ និងមានភាពស្និទ្ធស្នាល។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី១ហើយ សម្រាប់ខេត្តរតនគិរី ដែលបានបើកកិច្ចប្រជុំ រវាងក្រុមអ្នកយកព័ត៌មាន និងថ្នាក់ដឹកនាំ មន្ទីរព័ត៌មានខេត្ត៕