Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ភារការិយាល័យប្រមាណ ៥ម៉ឺនដុល្លារអាមេរិក ត្រូវបានស្ថានទូតចិនប្រចាំកម្ពុជាផ្ដល់ជូនសាលាខេត្តព្រះសីហនុ

  • បោះពុម្ព

(ភ្នំពេញ)៖ យ៉ាងហោចណាស់សម្ភារការិយាល័យចំនួន៥ប្រភេទ ដែលគិតជាទឹកប្រាក់បប្រមាណ៥ម៉ឺនដុល្លារអាមេរិក ត្រូវបានស្ថានទូតចិនប្រចាំនៅកម្ពុជា ផ្ដល់ជូនដល់សាលាខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល់កិច្ចការងារការិយាល័យកាន់តែឆាប់រហ័ស។ ពិធីប្រគល់សម្ភារការិយាល័យនេះធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅស្ថានទូតចិនប្រចាំកម្ពុជា ក្រោមអធិបតេយ្យលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

សម្ភារការិយាល័យទាំងនោះរួមមាន៖ ម៉ាស៊ីនថតចម្លងខ្នាតធំ ចំនួន៥គ្រឿង, កុំព្យូទ័រលើតុ ចំនួន៣០គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន៣០គ្រឿង, ម៉ាស៊ីនព្រីនធឺកូល័រ ចំនួន១០គ្រឿង និងម៉ាស៊ីនព្រីនធឺ ចំនួន៣០គ្រឿង។ នៅក្នុងឱកាសនេះផងដែរ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានផ្ដាំផ្ញើសួរសុខទុក្ខ ក៏ដូចជាចូលរួមសោកស្ដាយចំពោះគ្រោះទឹកជំនន់ដែលបានកើតមានឡើងនៅក្នុងខេត្តព្រះសីហនុ ដែលបានធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងប្រជាពលរដ្ឋ៕

ដកស្រង់ពី៖ Fresh News