Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក គួច ចំរើន ប្រាប់មន្រ្តីទាំងអស់ត្រូវការពារអ្នកវិនិយោគ ក្នុងខេត្តព្រះសីហនុ ឲ្យមានទំនុកចិត្ត និងមកបណ្តាក់ទុនកាន់តែច្រើន

  • បោះពុម្ព

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវការពារអ្នកវិនិយោគក្នុងខេត្តព្រះសីហនុ ឲ្យមានទំនុកចិត្ត និងទៅបណ្តាក់ទុនកាន់តែច្រើនទៀត នៅក្នុងខេត្តជាប់សមុទ្រមួយនេះ។

លោកថ្លែងបែបនេះ ក្នុងឱកាសលោកបានដឹកនាំបើកកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត ដោយផ្តោតសំខាន់លើការងារសន្តិសុខ សុវត្ថិភាពសាធារណៈ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាព អភិបាល អភិបាលរងក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធផងដែរ។

បន្ទាប់ពីស្ដាប់របាយការណ៍របស់មន្ទីរ អង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធរួចមក លោក គួច ចំរើន អភិបាល បានធ្វើការណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការងារត្រូវពិនិត្យរដ្ឋបាលចំហរ នៅតាមកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេស ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យជាតិអាល់កុល ចំពោះអ្នកបើកបរគ្រប់ប្រភេទ ចាប់ពីទោចចក្រយានយន្ត និងយានយន្តគ្រប់ប្រភេទនៅតាមចំណុចគោលដៅ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ។

អភិបាលខេត្តព្រះសីហនុ ថ្លែងបន្តថា សមត្ថកិច្ចត្រូវការពារអ្នកវិនិយោគគិន ក្នុងខេត្តព្រះសីហនុ ឲ្យមានជំនឿ និងទំនុកចិត្តមករកស៉ីបណ្តាក់ទុន នៅខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត។ លោកក៏បានណែនាំឱ្យមន្ត្រីចរាចរណ៍ផ្លូវគោក ត្រូវពិនិត្យលើយានយន្តដែលគ្មានស្លាកលេខគ្រប់ភេទ ត្រូវធ្វើការឃាត់ទុក ហើយបញ្ជូនទៅឱ្យជំនាញ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ យកទៅរក្សាទុក។

លោក គួច ចំរើន ថ្លែងថា នៅពេលម្ចាស់យកស្លាកលេខបំពាក់រួចរាល់ ទើបឱ្យធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ ដើម្បីឱ្យសមត្តកិច្ចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងយានយន្ត ដែលធ្វើចរាចរណ៍ក្នុងក្រុង ខេត្តព្រះសីហនុ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តព្រះសីហនុ ព្រោះគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមមួយខ្លាំង សម្រាប់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ដោយសារតែកំណើន នៃការដឹកជញ្ជូនពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើងយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានសកម្មភាពអភិវឌ្ឍន៍យ៉ាងលឿន នូវអគារពាណិជ្ជកម្ម សណ្ឋាគារ និងផ្ទះសំណាក់ ជាច្រើនសន្ធឹកសន្ធាប់៕

ដកស្រង់ពី៖ Fresh News