Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ដំណើរប្រព្រឹត្តទៅ និងភាពជាដៃគូនៃសេវាកម្មធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅថ្ងៃស្អែក

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលមួយ ក្រោមប្រធានបទ «ដំណើរប្រព្រឹត្តទៅ និងភាពជាដៃគូនៃសេវាកម្មធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»។

កិច្ចពិភាក្សានេះ នឹងធ្វើឡើងនៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចពិភាក្សាតុមូល របស់រាជបណ្ឌិត្យសភាកម្ពុជា នឹងមានការអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសរួមមាន៖ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាល, លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, តំណាងធនាគារជាតិនៃកម្ពុជា និងតំណាងសមាគមមីគ្រូហិរញ្ញវត្ថុកម្ពុជា។

មូលហេតុ នៃការរៀបចំកិច្ចពិភាក្សាតុមូលនេះ បន្ទាប់ពីពេលថ្មីៗនេះ មានទស្សនៈទាំងវិជ្ជមាន និងអវិជ្ជមានពាក់ព័ន្ធនឹងតួនាទី និងភាពជាដៃគូ នៃស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសមានការលើកឡើងពីករណី រំលោភបំពានសិទ្ធិមនុស្ស ដូចជាការបង្ខំឱ្យលក់ដី ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការធ្វើចំណាកស្រុក ភ្ជាប់ទៅនឹងប្រតិបត្តិការ របស់ស្ថានប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕

ដកស្រង់ពី៖   Fresh News