Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងមហាផ្ទៃ បង្ហាញការព្រួយបារម្ភចំពោះបទល្មើសផ្លូវភេទលើកុមារ ព្រោះតែបច្ចេកវិទ្យាជឿនលឿន ខណៈគេហទំព័រអាកាសអាភាសកាន់តែរីកសាយ

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ហាញនូវការព្រួយបារម្ភចំពោះបទល្មើសផ្លូវភេទ ដែលកើតឡើងនៅលើកុមារកម្ពុជា ក្នុងរូបភាពកាន់តែសាហាវ និងព្រៃផ្សៃជាទីបំផុត បន្ទាប់បច្ចេកវិទ្យាកាន់តែជឿនលឿន ហើយគេហទំព័រអាកាសអាភាសកាន់តែរីកសាយភាយ។

ទន្ទឹមនឹងការព្រួយបារម្ភនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សហការជាមួយអង្គការសកម្មភាពដើម្បីកុមារ «APLE» នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលាមួយស្ដីពី «កិច្ចការបង្ការ និងការឆ្លើយតបនឹងបទល្មើសផ្លូវភេទលើកុមារ ក្នុងវិស័យទេសចរណ៍» ដែលពិធីនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ក្នុងវិស័យទេសចរណ៍ និងស្វែករកធាតុចូល ដើម្បីកំណត់យុទ្ធសាស្ដ្រ និងសកម្មភាពគន្លឹះក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ជូ ប៊ុនអេង បានគូសបញ្ជាក់ថា កន្លងទៅដើម្បីទប់ស្កាត់ និងបង្ការបញ្ហានេះ ក្រសួងមហាផ្ទៃ ក៏បានបង្កើតនូវនាយកដ្ឋានមួយ គឺនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប៉ុន្ដែទន្ទឹមនឹងការបង្កើនយន្ដការច្បាប់បែបនេះ ក្រសួងក៏អំពាវនាវដល់អ្នកពាក់ព័ន្ធ ពិសេសអាណាព្យាបាល ត្រូវតែបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត។

លោកស្រីបានថ្លែងយ៉ាងដូច្នេះថា «យើងចង់ឲ្យការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះឲ្យមានផលប្រយោជន៍ ជៀសជាងបានយកប្រព័ន្ធបច្ចេកវិទ្យានេះ ទៅធ្វើជាឧបករណ៍ សម្រាប់ការកេងប្រវ័ញ្ច ឬមួយក៏ធ្វើអំពើមិនគប្បីចំពោះកុមារ ដោយយើងដឹងស្រាប់ហើយថា កុមារ ឬក្មេងតូចៗ គ្នាអត់ដឹងអីទេ ហើយឥលូវនេះ អ្វីដែលជាការរំលោភបំពានហាក់ដូចកាន់តែស្រួចស្រាលទៅ ដែលក្មេងរងគ្រោះកាន់តែធ្ងន់ធ្ងរដែរ ដោយសារតែភាពប្រព្រឹត្តទៅលើកុមារ កាន់តែសាហាវ»។

ឆ្លើយតបនឹងបញ្ហានេះ លោកស្រី ជូ ប៊ុនអេង អះអាងថា សម្រាប់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មិនអាចធ្វើការងារនេះ ម្នាក់ឯងពេញលេញនោះទេ ពោលគ្រប់ស្ថានពាក់ព័ន្ធ ត្រូវតែរួមគ្នាគិតជាមួយដៃគូរអភិវឌ្ឍន៍ផ្សេង ដើម្បីបំពេញនូវអ្វីដែលខ្វះខាត ដើម្បីឈានដល់ការលុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ទៀតថា បច្ចុប្បន្នក្រសួងមហាផ្ទៃ ដែលមានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាសេនាធិការលើការងារនេះ បានដាក់ចេញនូវវិធានការចំពោះមុខ៣ចំណុចសំខាន់ៗ៖

ទី១៖ ការប៉ាន់ប្រមាណទៅលើទំហំ នៃការហូរចូលរបស់ភ្ញៀវទេសចរ (ទាំងទេសចរណ៍ខ្មែរ និងបរទេស) ដែលមាននិន្នាការលើអំពើពេស្យាចារ,

ទី២៖ ត្រូវមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ក៏ដូចជាផ្លាស់ប្ដូរឥរិយាបថរបស់មនុស្សនៅក្នុងសង្គម

និងទី៣៖ ត្រូវបង្កើនការស្រាវជ្រាវ និងដាក់ការសង្ស័យជាមុនដើម្បីត្រៀមបង្ការ ទប់ស្កាត់ជាមុន ដោយមិនត្រូវទុកឲ្យរូបភាពនោះមកដល់នោះទេ។ គួរជម្រាបថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ក្នុងវិស័យទេសចរណ៍ គឺក្លាយជាបញ្ហាសកល និងជាទម្រង់នៃការរំលោភបំពានមួយ ដែលបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់កុមារ។ រ

បាយការណ៍ស្រាវជ្រាវជាច្រើនបានបង្ហាញថា ជនល្មើសចូលចិត្តធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសដែលមានប្រព័ន្ធ ការពារកុមារនៅទន់ខ្សោយ និងប្រទេសដែលមានសហគមន៍ងាយរងគ្រោះ ដែលគ្រួសារគិតពីផលប្រយោជន៍ និងលុយកាក់ធំជាងការរក្សាសុវត្ថិភាពកុមារ។

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ខេត្តចំនួន៥ ដែលជាខេត្តមុខព្រួញ ត្រូវតែបង្កើនប្រព័ន្ធការពារលើកុមារ ដែលមានងាយរងគ្រោះ រួមមាន ខេត្តកំពត, សៀមរាប, ព្រះសីហនុ និងរាជធានីភ្នំពេញ៕

ដកស្រង់ពី៖ Fresh News