Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចពិជ័យសេនា ទៀ បាញ់៖ ឱសថអន់គុណភាព ធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវិត និងខាតបង់ថវិកា (2)

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា ជាឱសថក្លែងក្លាយ និង អន់គុណភាព គឺជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើយើងប្រើប្រាស់ឱសថអន់គុណភាពព្យាបាលជំងឺ អាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់អាយុជីវិត និង ធ្វើឱ្យខាតបង់ថវិកាផ្ទាល់ខ្លួន ក៏ដូចជាខាតបង់ថវិការដ្ឋផងដែរ។

ការថ្លែងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើង បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើជាអធិបតីភាព ក្នុងកិច្ចប្រជុំរដ្ឋ មន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ។

សម្តេចពិជ័យសេនា បានគូសបញ្ជាក់ថា បញ្ជាឱសថក្លែងក្លាយ និង អន់គុណភាព គឺជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដែលប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាដោះស្រាយជាបន្ទាន់, ទាំងនៅក្នុងប្រទេស តំបន់ និង សកលលោក។ សម្តេចបញ្ជាក់បន្ថែមថា៖ «ប្រសិនបើយើងប្រើប្រាស់ឱសថអន់គុណភាពព្យាបាលជំងឺ អាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់អាយុជីវិត និង ធ្វើឱ្យខាតបង់ថវិកាផ្ទាល់ខ្លួន ក៏ដូចជាខាតបង់ថវិការដ្ឋផងដែរ»។

សម្តេចពិជ័យសេនា បានបន្តថា បញ្ហាឱសថក្លែងក្លាយ និង អន់គុណភាព កំពុងរីករាលដាលគួរឱ្យព្រួយបារម្ភទាំងនៅក្នុងតំបន់ និងពិភពលោក ជាពិសេស ការផ្សព្វផ្សាយលក់ឱសថ តាមប្រព័ន្ធអនឡាញ គ្មានប្រភពច្បាស់លាស់ និងមិនមានការចុះបញ្ជីកាត្រឹមត្រូវ។

ទន្ទឹមនេះ, យន្តការនៃការគ្រប់គ្រងគុណភាពឱសថ ក្នុងពេលផលិតនិងចរាចរឱសថនៅលើទីផ្សារមិនមានប្រសិទ្ធភាព ហើយការផ្សព្វផ្សាយដល់ប្រជាជនឱ្យបានយល់ដឹងពីឱសថក្លែងក្លាយនៅមានកម្រិត។

សម្តេចពិជ័យសេនា បញ្ជាក់ថា កត្តាទាំងអស់នេះ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់សុខុមាលភាព និង អាយុជីវិតប្រជាជន៕

ដកស្រង់ពី៖ Fresh News