Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្ដីក្រសួងការងារ៖ ១ឆ្នាំៗទីផ្សារការងារកម្ពុជា ត្រូវការអ្នកជំនាញបច្ចេកទេសជាង២ម៉ឺននាក់

  • បោះពុម្ព

(ភ្នំពេញ)៖ កម្ពុជាត្រូវតែផលិតធនធានមនុស្ស ជាពិសេសផ្នែកជំនាញបច្ចេកទេស និងវិជ្ជាជីវៈឲ្យបានច្រើនពី១ឆ្នាំៗ ដើម្បីគាំទ្រដល់វិស័យឧស្សាហកម្ម ដោយក្នុង១ឆ្នាំកម្ពុជា ត្រូវការអ្នកជំនាញ ផ្នែកបច្ចេកទេសប្រមាណជាង២ម៉ឺននាក់។

នេះបើតាមការបញ្ជាក់ពីលោក ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ថង សាម៉ុន បានអះអាងថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានការសាងសងអគារ, ផ្សារទំនើប, គេហដ្ឋាន ឬសំណង់ផ្សេងៗជាច្រើនទៀត លើសពីនេះក៏ការវិនិយោគពីខាងក្រៅ មកបង្កើតរោងចក្រផលិត ឬគ្រឿងបង្គុំផ្សេងៗ។ ទន្ទឹមនឹងនោះការបង្កើតរោងចក្រថ្មីៗ សហគ្រាស ឬក្រុមហ៊ុនឯកជន ដែលមានស្រាប់ក៏មានការពង្រីកអាជីវកម្មថែម កត្តាទាំងនេះដែលតម្រូវឲ្យកម្ពុជា ត្រូវតែមានអ្នកបច្ចេកទេសច្រើន។

ការបញ្ជាក់របស់លោក សាម៉ុន ធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News ដោយក្នុងនោះលោកបានបញ្ជាក់បន្ថែមថា ឯកទេសដែលមានតម្រូវការខ្ពស់ លើផ្នែកបច្ចេកទេសនេះគឺ លើវិស័យកម្មន្ដសាល, វិស័យអគ្គិសនី, វិស័យសំណង់, វិស័យអេឡិចត្រូនិក, វិស័យមេកានិក និងវិស័យរថយន្ដ ដែលវិស័យទាំងនេះដែលត្រូវការអ្នកបច្ចេកទេសច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបញ្ជាក់ថា «ទំហំការងារដែលផលិត ត្រូវការកំលាំងការងារអត់ក្រោម២ម៉ឺននាក់ក្នុង១ឆ្នាំៗ និងត្រូវការជារៀងរាល់ឆ្នាំ។ ដោយឡែកសម្រាប់វិស័យផ្សេងៗដូចជា៖ ទេសចរណ៍ ឬកសិកម្មក៏ត្រូវការកម្លាំងពលកម្ម រាប់សិនម៉ឺននាក់ផងដែរ បើគិតថាត្រឹមរង្វង់គាំទ្រប្រទេសមួយ តាមរយៈគោលនយោបាយរាជរដ្ឋាភិបាល បានដាក់ចេញគឺ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០២៥ ត្រូវធ្វើម៉េចឲ្យឧស្សាហកម្មកម្ពុជាប្រែក្លាយជាប្រទេសមួយ ដែលធ្លាប់ពឹងផ្ទែកលើកសិកម្ម ឲ្យប្រែក្លាយជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម»។

លោកបញ្ជាក់ថា វិស័យឧស្សាហកម្មបានជួយ ឲ្យបណ្ដាប្រទេសផ្សេងៗរីកចម្រើនជាខ្លាំងក្លាយមែនទែន ដែលទាំងនេះបញ្ជាក់ថា កម្ពុជាត្រូវការអ្នកបច្ចេកទេសច្រើន កម្ពុជាត្រូវការកម្លាំងពលកម្មជំនាញច្រើន ដើម្បីគាំទ្រវិស័យឧស្សាហកម្មមានស្រាប់ និងវិស័យឧស្សាហកម្មដែលនឹងកើតឡើងខាងមុខ ដើម្បីឲ្យចក្ខុវិស័យឆ្នាំ២០៣០-២០៥០។

លោកបានបន្ថែមថា សិស្សដែលសិក្សាតាមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជារួមមានមានទាំងរយៈពេលវែង និងរយៈពេលខ្លីមានរង្វង់ប្រមាណ៥ម៉ឺននាក់។

ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានការគាំទ្រពីដៃគូដូចជា ផ្នែកឯកជនផ្សេងៗបានខិតខំពង្រីក និងបង្កើនការចុះឈ្មោះចូលរៀន ក្នុងផ្នែកនេះឲ្យបានច្រើនព្រោះ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល មិនចង់ឲ្យសិស្សានុសិស្សដែលរៀនចប់ បម្រើការងារដែលខ្លួនមិនពេញចិត្ត ឬប្រាក់ខែមិនពេញចិត្ត ដូច្នេះយើងចង់តម្រង់ទិស ឲ្យគាត់រៀនជំនាញអ្វីមួយ ដែលចេញទៅសប្បាយចិត្ត និងទទួលយកបានដោយក្ដីរីករាយ៕

ដកស្រង់ពី៖ Fresh News