Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ខៀវ កាញារីទ្ធតបទៅលោក សម រង្ស៊ី ករណីឲ្យពលរដ្ឋកម្ពុជា ងើបបះបោរទំលាក់ រាជរដ្ឋាភិបាលដូចនៅ ហ្វីលីពីន កាលពីអំឡុងឆ្នាំ១៩៨០

  • បោះពុម្ព

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅព្រឹកព្រលឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឆ្លើយតបទៅលោក សម រង្ស៊ី ក្នុងករណីអតីតមេបក្សប្រឆាំងរូបនេះ ឲ្យពលរដ្ឋ

ខ្មែរងើបបះបោរ ទំលាក់រាជរដ្ឋាភិបាល ដូចនៅប្រទេសហ្វីលីពីន កាលពីអតីតកាល។

កាលពីថ្ងៃ១ កញ្ញា លោក សម រង្ស៊ីបានលើកឡើងថា “នៅពេលលោក សម រង្ស៊ី ត្រឡប់មកប្រទេសកម្ពុជាវិញ ថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១៩ សូមប្រជារាស្ត្រខ្មែរ យកគម្រូ តាមប្រជារាស្ត្រ ហ្វីលីពីន ដែលបានបណ្តេញ ជនផ្តាច់ការពីតំណែង ដោយសន្តិវិធី ក្នុងឆ្នាំ១៩៨៦ តាមរយៈចលនាមួយ ជាប្រវត្តិសាស្ត្រ ហៅថា “អំណាចប្រជាពលរដ្ឋ”។

របបផ្តាច់ការមួយ ដ៏សាហាវ ត្រូវបានបញ្ចប់ ដោយគ្មានការបង្ហូរឈាមឡើយ។ លោក ខៀវ កាញារីទ្ធ បានលើកឡើងក្នុងហ្វេសប៊ុកថា និយាយរឿងនយោបាយទាំងព្រលឹមបន្តិច ។

លោកថា ឃើញអ្នកនយោបាយខ្មែរមួយនិយាយពីការបះបោរទំលាក់ លោកម៉ាកូសដោយប្រជាជនហ្វីលីពីនហើយគាត់ចង់ឲ្យប្រជាជនកម្ពុជាធ្វើដូចនេះ ។ តែគាត់មិននិយាយរឿងលំអិត នៅហ្វីលីពីនទេ ។

លោករដ្ឋមន្រ្តីបង្ហាញ ពីប្រវត្តិនៅហ្វីលីពីនថា នៅហ្វីលីពីន ប្រជាជន ងើបបះបោរពេលដែលលោក Ninoy Aquino ត្រលប់មកចូលស្រុកវិញក្រោយ ពីរត់ទៅនៅក្រៅប្រទេស អស់រយៈពេល៣ឆ្នាំ (នៅពេលនោះ ប្រទេសហ្វីលីពីន ស្ថិតក្រោមច្បាប់អាជ្ញាសឹក ក្រោមលេសគ្រោះគំរាមកំហែង របស់ ពួកកុម្មុយនីស្ត) ។

ពេលមកដល់វាលយន្តហោះ ទីក្រុងម៉ានីល លោកអាគីណូ ត្រូវចាប់ខ្លួននៅមាត់ទ្វារ យន្តហោះ ហើយបណ្តើរចុះក្រោម រួចក៏មានការច្របូកច្របល់មួយ បានកើតឡើង ហើយលោកអាគីណូ ក៏ត្រូវគ្រាប់ស្លាប់ ( ២១ សីហា ១៩៨៣ ) ។

គេបានចោទថាគឺលោកម៉ាកូស ជាអ្នកបញ្ជាឲ្យសំលាប់ ដែលបង្កជាការក្តៅក្រហាយ ក្នុងប្រជាជនឈាននាំ ដល់ការធ្លាក់អំណាចរ បស់លោកម៉ាកូសទៅ ។

មេរៀនក្នុងរឿងនេះ ? គឺគេត្រូវការបូជាមនុស្សម្នាក់ ឬច្រើននាក់ដើម្បីបំផុសកំហឹង ! តើអ្នកនយោបាយខ្មែរនោះ ហ៊ានយកខ្លួនបូជាទេ ? ចាំតែគាត់ភ្លើតើ ! ហេតុនេះគាត់អំពាវនាវ អោយប្រជាជនអមគាត់ ហើយអ្នកត្រូវគ្រាប់ ដោយបាតដៃទី ៣ គឺប្រជាជន ។ គាត់ចាំដុតតាមក្រោយ ។ តែចុះក្រុមបាតដៃទី ៣ ជាក្រុមដែលគាំទ្រអ្នកផ្សេងឲ្យកាន់តំនែងជំនួសគាត់វិញ ? តើគ្រាប់អាចរត់រកគាត់បានទេ ? ៕