Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកនេះនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញចាកចេញពីកម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ៣ថ្ងៃ

  • បោះពុម្ព

(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖២០នាទីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញចាកចេញពីកម្ពុជាហើយ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ប្រកបដោយជោគជ័យ។

តាមព័ត៌មានពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា លោក មហាធា មហាម៉ាត់ ចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសរុស្ស៉ី ដើម្បីបំពេញទស្សនកិច្ចនៅទីនោះតបតាមការអញ្ជើញរបស់ប្រធានាធិបតី ពូទីន។

ភរិយារបស់លោក មហាធា មិនបានអមដំណើរទៅកាន់រុស្ស៉ីជាមួយស្វាមីនោះទេ គឺលោកស្រីអញ្ជើញត្រឡប់ទៅកាន់ប្រទេសម៉ាឡេស៊ី តាមជើងហោះហើរមួយទៀត។

លោក មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ដកស្រង់ពី៖ Fresh News