បណ្តាញសង្គម

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសឡាវ រយៈពេល២ថ្ងៃ

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក សាលើមសៃ កុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ (ស.ប.ប.ឡាវ) លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ ស.ប.ប.ឡាវ ចាប់ពីថ្ងៃទី០៥-០៦ ខែកញ្ញា ឆ្នាំ២០១៩។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ទស្សនកិច្ចនេះ មានគោលបំណងពង្រឹង និងពង្រីកវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងបញ្ហាព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិនានា ដែលមានផលប្រយោជន៍រួមគ្នាផងដែរ៕

ដកស្រង់ពី៖ Fresh News