Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហ៊ុន ម៉ាណែត៖ ការជ្រើសរើសថ្នាក់ដឹកនាំត្រឹមត្រូវ ធ្វើឲ្យប្រទេសរីកចម្រើន តែការជ្រើសរើសថ្នាក់ដឹកនាំខុស ធ្វើឲ្យប្រទេសជាតិបែកបាក់

  • បោះពុម្ព

(តាកែវ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការជ្រើសរើសថ្នាក់ដឹកនាំត្រឹមត្រូវ មិនញុះញង់បំបែកបំបាក់ ធ្វើឲ្យប្រទេសរីកចម្រើន ផ្ដល់សេចក្តីសុខផ្លូវចិត្តផ្លូវកាយដល់ប្រជាពលរដ្ឋ ប៉ុន្តែការជ្រើសរើសថ្នាក់ដឹកនាំខុស គឺធ្វើឲ្យប្រទេសជាតិបែកបាក់។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា នៅក្នុងវត្តធម្មចារ (ហៅវត្តជើងគួន) ស្ថិតក្នុងភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ នាចុងសប្តាហ៍នេះ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ប្រជាពលរដ្ឋបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំ គឺបោះឆ្នោតឲ្យខ្លួនឯង ដើម្បីផ្ដល់សេចក្តីសុខ រក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេសឲ្យរីកចម្រើន ដើម្បីអនាគតកូនចៅ ជំនាន់ក្រោយ។

សូមថ្លែងអំណរគុណ ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តរូបលោក ដឹកនាំប្រទេសបន្តទៅទៀត។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា សមិទ្ធផលច្រើនណាស់ នៅខេត្តតាកែវ ត្រូវបានកសាងសម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តតាកែវ ដែលសមិទ្ធផលទាំងអស់នេះ បានកើតឡើងដោយការកសាងរួមគ្នា ពីសំណាក់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទសប្បុរសជន។

លោកថា បើយើងគ្មានសង្គ្រាម យើងប្រហែលកសាង បានច្រើនជាងនេះ ប៉ុន្តែដោយអកុសលយើង មានសង្គ្រាមបំផ្លិចបំផ្លាញ លើគ្រប់វិស័យ។ ជាមោទនភាពណាស់ ដែលយើងបានបញ្ចប់សង្គ្រាម ហើយមោទនភាពខ្លាំងបំផុត គឺទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ បើទោះបីលំបាកយ៉ាងណា ក៏ដោយក៏ខិតខំចូលរួមកសាងសមិទ្ធផលនានា។

លោក ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណ និងសូមឲ្យសប្បុរសជន ព្រះសង្ឃ គណៈកម្មការអាចារ្យវត្តពុទ្ធបរិស័ទប្រជាពលរដ្ឋ ចូលរួមបន្តការកសាងសមិទ្ធផល ក្រោមបរិយាកាសប្រទេសជាតិ មានសុខសន្តិភាព។ កសាងសមិទ្ធផលសម្រាប់ទាំងអស់គ្នា និងជួយគ្នាថែរក្សាស្ថិរភាព សេចក្តីសុខ និងគោរពស្រឡាញ់គ្នា។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សូមថែរក្សាស្មារតីនេះ ឲ្យបានគង់វង្ស ដើម្បីឲ្យមានសេចក្តីសុខ និងភាពសប្បាយរីករាយយូអង្វែង តាមរយៈមិនចូលតាមការអូសទាញណាមួយ ដើម្បីចូលរួមធ្វើសកម្មភាពទាំងឡាយ ដែលបំផ្លាញសុខសន្តិភាព៕

ដកស្រង់ពី៖ Fresh News