Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងពិធីសម្ពោធ ស្ពានអាកាសស្ទឹងមានជ័យ

  • បោះពុម្ព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង សូមការភ័យទោស និង យោគយល់ ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារដំណើរការ សាងសង់ស្ពានអាកាស រយៈពេល ២ឆ្នាំ កន្លងមកនេះ។ សម្តេចបញ្ជាក់ថា ឲ្យតែមានការកសាងសង់ តែងតែមានការលំបាក ដូចជា ការបិទចរាចរណ៍ រថ យន្តដឹកដីហ៊ុយ ចូលផ្ទះប្រជាពលរដ្ឋ ការសាងសង់ ធ្វើទាំងយប់ទាំងថ្ងៃ រំខានដំណេក របស់ប្រជាពលរដ្ឋ ។

សម្តេចក៏  សូមថ្លែងអំណរគុណ ចំពោះការយោគយល់ របស់ប្រជាពលរដ្ឋ ជាពិសេសអ្នក នៅជុំវិញបរិវេណ ការដ្ឋានសាងសង់ ស្ពានអាកាស។ សម្តេចតេជោ ក៏អរគុណផងដែរ ចំពោះក្រុមហ៊ុនវិនិយោគ សាងសង់ស្ពានអាកាស OCIC ដែលខិតខំសាងសង់ បានឆាប់រហ័ស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ ចំពោះស្នាដៃស្ថាប័ត្យករខ្មែរ ដែលបានសម្រេច សមិទ្ធផលល្អៗ ជាច្រើន ដូចជាស្ពានអាកាស ក៏ដូចជាវិមានសន្តិភាព។ សម្តេចបានបញ្ជាក់ថា រាល់ពេលមានកិច្ចប្រជុំ ឬជាមួយភ្ញៀវបរទេស សម្តេចតែងបញ្ជាក់ទៅ សមាសភាគីជំនួបបរទេសនោះថា វិមានសន្តិភាព ត្រូវបានសាងសង់ឡើង ដោយស្នាដៃកូនខ្មែរ។ សម្តេចបន្តថា វិមានសន្តិភាព គ្មានបាតដៃ របស់បរទេសនោះទេ។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានពីប្រវត្តិជូរចត់ នៃអតីតកាលផងដែរថា រាជធានីភ្នំពេញ ក្រោយថ្ងៃរំដោះចេញពីរបប ប៉ុល ពត ស្ងាត់ជ្រងុំ ដូចជាទីក្រុងខ្មោច។ សម្តេច បានរំលឹករាល់ពេល ជួបជាមួយមិត្តភក្តិបរទេសថា «ទីក្រុងភ្នំពេញ ជាទីក្រុងខ្មោច ក្លាចជាងនៅក្នុងព្រៃ ទៅទៀត»។

សម្តេចតេជោ បានរំលឹកពីការនិរាសព្រាត់ប្រាស់ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងអំឡុងពេលសង្រ្គាម ជាក់ស្តែងរូបសម្តេច ត្រូវបង្ខំ ចិត្តបែកពីភរិយា និងកូន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីចេញតស៊ូ រំដោះប្រទេសជាតិ។ សម្តេច បានវិលជួបភរិយា និងកូន ដែលមិនស្គាល់ ឪពុកពិការនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩។

សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកថា រាជធានីភ្នំពេញ កាលដើមឡើយ មួយល្ងាចគ្មានរថយន្ត បើកកាត់មួយនោះទេ មានតែកង់ធាក់ឡឹកៗ ហើយកាលនោះ បើមានរថយន្តវ៉ុលកា ជិះ ស្មើរថយន្តរូលរ៉យ នាពេលបច្ចុប្បន្ន មានរថយន្ត ម៉ាកាជិះស្មើម៉ាកសឺដេស អាម៉ាកូវិច ជិះស្មើអាបេអឹម។ តែសម្តេចអត់ដឹង អត់ស្គាល់ រថយន្តម៉ាកអីនោះទេ ដឹងតែគេ ជូនដល់កន្លែងធ្វើការ ហើយមកវិញ ជាការស្រេច។ សម្តេចបន្តថា រាជធានីភ្នំពេញ បច្ចុប្បន្នមានរថយន្ត ៣០ម៉ឺនគ្រឿង ម៉ូតូ ១លានគ្រឿង ប្រជាពលរដ្ឋរស់នៅ ១លាន ៣សែន ៨ម៉ឺននាក់ អ្នកឆ្លងកាត់ប្រមាណជា ២លាននាក់។ ផ្ទៃរាជធានីពីមុន មានត្រឹម ៣០០គីឡូម៉ែត្រការ៉េ តែបច្ចុប្បន្នមាន ៧០០គីឡូម៉ែត្រការ៉េ និងមានបុរី ចំនួន ៧៤។

សម្តេចបានបន្តថា ដោយការកំណើនរថយន្ត និងការធ្វើចរាចរណ៍ បណ្តាលឲ្យមាន គ្រោះថ្នាក់កាន់តែច្រើន អ្នកបំ ពានច្បាប់ចរាចរណ៍ កាន់តែច្រើន ហើយការបើកបរបំពាន ក្រោមឥទ្ធិពលជាតិស្រវឹង ទោះបីមាន ការអំពាវនាវយ៉ាង ណាក៏ដោយ ក៏ប្រសិទ្ធភាព នៅមានកម្រិតទាប នៅឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ភាគ ច្រើនឡើងនៅពេលយប់ ដោយសារជាតិស្រវឹង សម្តេចអំពាវនាវឲ្យ អ្នកធ្វើដំណើរគោរព ជីវិតខ្លួនឯង និងអ្នកដទៃ។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ សែន ដោយមើលឃើញពី សេវារថយន្តក្រុង មិនសូវដំណើរការល្អ សម្តេច បានដាក់ចេញ ផែនការម៉ឺងម៉ាត់ និងស្នើអភិបាល រាជធានីភ្នំពេញ ប៉ា សុជាតិវង្ស មុនចូលនិវត្តន៍ ត្រូវតែធ្វើរឿងនេះ ឲ្យបានជោគជ័យ។ សម្តេចសង្កត់ធ្ងន់ថា «ធ្វើរឿងហ្នឹងឲ្យ បានសម្រេច រឿងហ្នឹងមិនធ្វើឲ្យ រលាយប្រទេសកម្ពុជា នោះទេ»។ ជាង ៤០គ្រឿង បើក្រុមហ៊ុនណាមួយ មកហើយទៅវិញ មកហើយទៅវិញ មិនជោគជ័យ ចឹងត្រូវបង្កើតរដ្ឋាករ ដឹកជញ្ជូនរបស់ រដ្ឋ រាល់ការបង់ពន្ធ អាករជាបន្ទុករបស់រដ្ឋ។ តែសម្តេច ក៏បានព្រមានទុក ជាមុនផងដែរថា បន្ទុកពន្ធអាកររបស់រដ្ឋ មានតែរថយន្ត បម្រើសេវាដឹកអ្នកដំណើរទេ តិចទៅច្រឡំរថយន្ត ម៉ាកសឺដេស...។

សម្តេចតេជោ បន្តថា ត្រូវតែធ្វើរឿង សេវាដឹកជញ្ជូននេះ ឲ្យបានសម្រេច ហើយការដឹកជញ្ជូនព្រះសង្ឃ ជនពិការ និងសិស្សសាលាតូចៗ នៅតាមគោលដៅរថយន្តក្រុង មិនត្រូវយកលុយនោះទេ។ សម្តេចបានបញ្ជាក់ថា ការមិនយក លុយនេះ នឹងជួយកាត់បន្ថយ ការធ្វើដំណើរតាមម៉ូតូ របស់អាណាព្យាបាល ដែលដឹកជញ្ជូនកូនៗ ទៅសាលាផងដែរ។

សម្តេចតេជោ បានបន្តថា ស្ពានឆ្លងកាត់ទន្លេ នៅក្នុងតាខ្មៅ នឹងសាងសង់ហើយ ក្នុងពេលឆាប់ៗខាងមុខ ដែលនឹង ជួយកាត់បន្ថយ ការធ្វើដំណើរឆ្លងកាត់ របស់រថយន្តធំៗ នៅក្នុងក្រុង កាត់បន្ថយ ការកកស្ទះចរាចរណ៍។ សម្តេចតេជោ ក៏បានឯកភាព សំណើរបស់ អភិបាលរាជធានីភ្នំពេញ ក្នុងការបង្កើតបង់ និងកន្លែងកម្សាន នៅក្រោមស្ពានអាកាស ស្ទឹងមានជ័យ ដើម្បីឲ្យប្រជាពលរដ្ឋ បានទៅអង្គុយកម្សាន្ត។

សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា ក្រោយបើកសម្ពោធ ដាក់ឲ្យដំណើរការស្ពានអាកាស ស្ទឹងមានជ័យ ស្ពានអាកាស នៅស្តុបសាលាតិចណូ ដែលជាស្ពានអាកាសទី៤ នឹងចាប់ផ្តើម ដំណើរការសាងសង់ ក្រោមទំហំទឹក ប្រាក់ ១៤លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន OCIC ដដែល។ ស្ពានអាកាស សាលាតិចណូនេះ ក៏មាន ផ្លូវក្រោមដីផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងដែរថា នៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន អគារ ដែលមានកម្ពស់ចាប់ពី ៥ជាន់ឡើងទៅ មានចំនួន ៣៨៦អគារ។ សម្តេចតេជោ ក៏បានបង្ហើប្រយោគ លេងសើច ជាមួយប្រជាពលរដ្ឋ ដែលចូលរួមថា កុំឲ្យមានការបន្ទោស សម្តេចថា ដោយសារការធ្វើផ្លូវល្អ ទើបមានគ្រោះថ្នាក់ ចរាចរច្រើន។ សម្តេច បានលើកជាឧទាហរណ៍ថា មានប្រជាពលរដ្ឋ នៅក្រាំងយ៉ូវ បានរត់សុំសម្តេច ចេញថ្លៃជ្រូក ដែលរថយន្តដឹក ស្រូវបុកងាប់ ហើយក៏មានការលើកឡើង របស់ប្រជាពលរដ្ឋថា ដោយសារសម្តេចធ្វើផ្លូវល្អ ទើបមានគ្រោះថ្នាក់ចរាចរ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ ដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយ ដងទន្លេមេគង្គ និងទន្លេសាបឲ្យ ប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលកំពុងចាប់ផ្តើមកើត មាននារដូវវស្សានេះ។ សម្តេច បានមានប្រសាសន៍ឲ្យដឹងថា ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣១ ខែកក្កដា នេះ មានកម្ពស់ ១០ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្ន ១០,៧០ម៉ែត្រ នៅថ្ងៃស្អែកកម្ពស់ ទឹកកើនដល់ ១០,៦៥ម៉ែត្រ ហើយថ្ងៃទី២ ខែសីហា កម្ពស់ទឹកកើនដល់ ១០,៨៥ម៉ែត្រ។ ដោយឡេកខេត្តក្រចេះ កម្ពស់ទឹក ប្រកាសអាសន្ន ២២ម៉ែត្រ ហើយនៅថ្ងៃទី២ ខែសីហា ទឹកកើនដល់កម្ពស់ ២១,៩៥ ម៉ែត្រ គឺជិតដល់ កម្រិតប្រកាសអាសន្ន។ សម្តេចតេជោ បានបន្តថា កម្ពស់ទឹកជំនន់ កើនឡើងដល់កម្រិត ប្រកាសអាសន្នទាំងអស់ ដូច្នេះអាជ្ញាធរ សមត្ថកិច្ចទាំងអស់ ត្រូវចុះជួយអន្តរាគមន៍ និងជម្លៀស ប្រជាពលរដ្ឋរកទី ទួលសុវត្ថិភាព។

សម្តេចតេជោ ក៏បានអំពាវនាវឲ្យ មានការតាមដាន ឲ្យបានជាប់ទៅលើ ការព្យាករណ៍អាកាសធាតុ របស់ឧតុនិយម ហើយត្រូវផ្សព្វផ្សាយ ឲ្យបានទូលាយតាម ប្រព័ន្ធផ្សព្វផ្សាយនានា បូករួមទាំងតាមបណ្តាញ សង្គមហ្វេសប៊ុក និងទ្វីតធ័រផងដែរ។ សម្តេចតេជោ ក៏មានប្រសាសន៍ ឲ្យដឹងដែរថា ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរម នាថ នរោត្តម សីហមុនី និង ព្រះមហាក្សត្រិយ៍ តែងបានយកចិត្តទុកដាក់ខ្ពស់ ទៅលើគ្រោះទឹកជំនន់ ហើយកាលពី ថ្ងៃម្សិលមិញ ព្រះករុណាទាំងពីរព្រះអង្គ បានយាងទៅចែក ព្រះរាជអំណោយ ដល់ប្រជាពលរដ្ឋ នៅខេត្តព្រៃវែង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថា របស់សម្តេចនៅវេលាម៉ោង ៩ និង ១០នាទី។ បន្ទាប់ពីបញ្ចប់សុន្ទរកថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អមដោយមន្រ្តី ជាន់ខ្ពស់រាជរដ្ឋាភិបាល បានអញ្ជើញកាត់ខ្សែបូរ និង ត្រួតពិនិត្យមើលលើស្ពានអាកាស៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល