Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យម្ចាស់ជលយានយន្តគ្រប់ប្រភេទ និងម្ចាស់កំពង់ផែបើកបរក្នុងល្បឿន ២០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងហាមបើកបរក្បែរច្រាំងទន្លេ ខណៈទឹកកំពុងជន់ឡើងខ្លាំង

  • បោះពុម្ព

(ភ្នំពេញ)៖ ដើម្បីធានាសុខុមាលភាពសេចក្តីថ្លៃថ្នូរ សុវត្ថិភាពចរាចរណ៍ផ្លូវទឹក ការពារការខូចខាតផលដំណាំ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងការបាក់ច្រាំងទន្លេនារដូវទឹកទន្លេឡើងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យម្ចាស់ជលយានយន្តគ្រប់ប្រភេទ និងម្ចាស់កំពង់ផែទាំងអស់ ត្រូវបើកបន្ថយល្បឿនឲ្យនៅត្រឹម ២០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងហាមបើកបរក្បែរ ច្រាំងទន្លេជាដាច់ខាត។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្នុងសេចក្តីជូនដំណឹងនេះមានន័យដើមទាំងស្រុងថា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់ជលយានជលយានយន្តដឹកអ្នកដំណើរភ្ញៀវទេសចរណ៍ ដឹកទំនិញ និងម្ចាស់កំពង់ដទទឹងទាំងអស់ ដែលកំពុងធ្វើអាជីវកម្មតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងដែនទឹករាជធានីភ្នំពេញ ឱ្យបានជ្រាបថាដើម្បីធានានូវសុខុមាលភាពសេចក្តីថ្លៃថ្នូរ សុវត្ថិភាពចរាចរណ៍ផ្លូវទឹក ការពារការខូចខាតផលដំណាំ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងការបាក់ច្រាំងទន្លេនារដូវទឹកទន្លេឡើងនេះ ស្នើម្ចាស់ជលយានជលយានយន្តគ្រប់ប្រភេទ និងម្ចាស់កំពង់ផែទទឹងទាំងអស់អនុវត្តនូវវិធានការដូចខាងក្រោម៖

*ទី១៖ ត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ ត្រូវមានពោងក្បួនពោងកងអាវពោង ប្រដាប់ពន្លត់អគ្គិភ័យនៅលើ គ្រប់មធ្យោបាយ

*ទី២៖ ពេលធ្វើចរាចរចេញឬចូលក្នុងដែនទឹករាជធានីភ្នំពេញ ត្រូវបើកបន្ថយល្បឿននៅត្រឹម ២០ គ.មក្នុងមួយម៉ោង និងហាមបើកបរក្បែរច្រាំងទន្លេដែលជាហេតុបណ្តាលឱ្យបាក់ដីមាត់ច្រាំង ទន្លេប៉ះពាល់ដល់ផលដំណាំ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋ

*ទី៣៖ មិនត្រូវផ្ទុកអ្នកដំណើរភ្ញៀវទេសចរណ៍ ឬទំនិញលើសចំណុះផ្ទុក

*ទី៤៖ ការបើកបរនាពេលយប់ ត្រូវមានភ្លើងបំភ្លឺឱ្យបានត្រឹមត្រូវ *ទី៥៖ ត្រូវរៀបចំផ្លូវឡើងចុះកំពង់ដ៏ចម្លងឱ្យបានល្អស្អាត មិនរអិល ឬផុងស្រុត។

រដ្ឋបាលរាជធានីភ្នំពេញ មានជំនឿយ៉ាងមុតមាំថា រាល់ម្ចាស់ផលយានជលយានយន្តគ្រប់ប្រភេទ និងកន្លែងទទួលរម្ចាស់កំពង់ដទទឹង នឹងអនុវត្តនូវសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

ដកស្រង់ពី៖ Fresh  News