បណ្តាញសង្គម

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព៏ត៌មាន សម្ពោធក្រុមហ៊ុន បម្រើសេវាអ៊ីនធឺណែត និង ទូរទស្សន៍ខ្សែកាប របស់ក្រុមហ៊ុនចិន

ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Fiber Optic Communication Network និង ក្រុមហ៊ុន Supreme Telecommunication Media Group Supernet ដែលជាក្រុមហ៊ុនបម្រើ សេវាអ៊ីនធឺណែត និង ទូរទស្សន៍ខ្សែកាបរបស់ចិន នៅរាជធានីភ្នំពេញ បានបើក សម្ពោធឲ្យដំណើរ ការជាផ្លូវក្រោម អធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ។

លោក Zhou Feng ប្រធានសភា វិទ្យាសាស្រ្តវិទ្យុ និង ទូរទស្សន៍ នៃអគ្គ នាយកដ្ឋាន ព័ត៌មានបោះពុម្ព វិទ្យុភាពយន្ត និងទូរទស្សន៍ នៃសាធារណរដ្ឋ ប្រជាមានិតចិន លោក Huang Xinglong ប្រធានក្រុមហ៊ុន ITHL និងលោក Wang Gang អភិបាលនៃក្រុមហ៊ុន Super Net បានជម្រាបជូនពី កិច្ចដំណើរការងារ រៀបចំបង្កើតក្រុមហ៊ុន ទូរគមនាគមន៍នេះ នៅកម្ពុជា ដែលជាបច្ចេកវិទ្យាថ្មីទំនើប និងជាសេវាឌីជីថល ដែលជាតម្រូវការរបស់កម្ពុជា។

ថ្នាក់ដឹកនាំក្រុមហ៊ុនខាងលើ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ក៏ដូចជាសហការី ដែលបាន គាំទ្រដល់ដំណើរការងារ របស់ក្រុមហ៊ុនប្រព្រឹត្តទៅ បានដោយរលូន ដើម្បីធ្វើឲ្យប្រជាជន កម្ពុជាទទួល បានសេវាល្អលើវិស័យទូរ ទស្សន៍ DTV នេះ ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន Super Net ក្នុងកិច្ចការ កសាងហេដ្ឋារចនាសម្ព័ន្ ធការងាររបស់ខ្លួន រយៈពេល១៨ខែកន្លងមក ដោយសម្រេច បាន ជារូបរាង យ៉ាង ល្អប្រកបដោយផ្លែ ផ្កា ហើយលទ្ធផលទាំងនេះ គឺកើតឡើងតាមរយៈ ទំនាក់ទំនងមិត្តភាព និង កិច្ច សហ ប្រតិបត្តិការ ល្អរវាងក្រសួងព័ត៌មាន និង ក្រុមហ៊ុន Super Net ជាច្រើនឆ្នាំ មកហើយ។ តាមរយៈដំណើរការការងារ របស់ក្រុមហ៊ុន Super Net នៅកម្ពុជានា ពេលនេះ គឺជាការផ្តល់ដល់ អតិថិជន នូវប្រព័ន្ធអ៊ីនធឺណែត ដែលមានល្បឿន លឿន និង អាចទស្សនាទូរទស្សន៍ បានដោយសេរី ហើយមានតែ មួយគត់នៅ កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យាថ្មីទំនើបនេះ គឺជាផ្នែក មួយយ៉ាងសំខាន់ ក្នុងការបម្រើ ដល់វិស័យព័ត៌មាន ពិសេសការធ្វើទំនាក់ទំនង រវាងប្រជាជនក្នុងតំបន់ និង ទូទាំងពិភពលោកបាន យ៉ាងឆាប់រហ័ស។

ក្រុមហ៊ុន Super Net គឺជាក្រុមហ៊ុន ដែលបង្កើតឡើង ក្រោមកិច្ចសហការ រវាងមូលនិធិអាស៊ាន កម្ពុជា-ចិន ដោយបាន ដាក់ទុនវិនិយោគប្រមាណជា ១០០ លានដុល្លារអាម៉េរិក៕

ដកស្រង់ពី៖ គេហទំព័រ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៃក្រសួងព័ត៌មាន