Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូនលោកស្រី ខាំ ភៀន ភរិយាព្រឹទ្ធាចារ្យ ប៊ូ ថង និងក្រុមគ្រួសារ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្រ្តីរាជការទាំងអស់ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនលោកស្រី ខាំ ភៀន ភរិយារបស់ព្រឹទ្ធាចារ្យ ប៊ូ ថង និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ព្រឹទ្ធាចារ្យ ប៊ូ ថង ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។

ក្នុងលិខិតសម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកមរណភាពរបស់នាយឧត្តមសេនីយ៍ ប៊ូ ថង គឺជាការបាត់បង់ស្វាមី បិតា ជីតា ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ជាពិសេសគឺបាត់បង់ ឥស្សរៈជនស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលបានលះបង់បូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ហ៊ានបូជាជីវិត និងពលីកម្មគ្រប់បែបយ៉ាង ជាពិសេសក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ ប្រជាជនពី របបប្រល័យពូជសាសន៍ ហើយបានរួមចំណែកយ៉ាងសកម្ម ក្នុងវិស័យការពារជាតិ ក៏ដូចជា ក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។

ទន្ទឹមនេះលោកព្រឹទ្ធាចារ្យបានខិតខំលើកកម្ពស់ សិទ្ធិសេរីភាព គ្រប់បែបយ៉ាង របស់បងប្អូនជនជាតិភាគតិត ហើយបានចូលរួមប្រែក្លាយតំបន់ភូមិភាគឥឦសាន ឱ្យក្លាយជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើនដ៏ឆាប់រហ័ស។

សារលិខិតរបស់សម្តេចពិជ័យសេនា បានបន្ថែមថា «យើងខ្ញុំ សូមចងចាំនូវគំរូវីរភាពដ៏ល្អប្រពៃរបស់លោកព្រឹទ្ធាចារ្យ ហើយរូបកាយ របស់លោកព្រឹទ្ធាចារ្យ បានបង់ក៏ពិតមែន តែកិត្តិយស គុណបំណាច់ កេរ្តិ៍ឈ្មោះ ស្នាដៃ និងឧត្តមគតិរបស់លោកព្រឹទ្ធាចារ្យ បានដក់ជាប់នៅក្នុងក្រអៅបេះដូង យើងខ្ញុំទាំងអស់គ្នាជានិច្ច។

យើងខ្ញុំសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះ អាល័យបំផុត ជាមួយក្រុមគ្រួសារនៃសព និងសូមលំឱនកាយឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់លោកព្រឹទ្ធាចារ្យ ប៊ូ ថង ឆាប់បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕

ដកស្រង់ពី៖ Fresh News