Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកស្រី ម៉ែន សំអន ស្នើគណៈកម្មាធិការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត ពន្លឿនការបញ្ចប់ទំនាស់ដីធ្លីពលរដ្ឋ ជាមួយក្រុមហ៊ុនពីរនៅស្រុករមាសហែក

  • បោះពុម្ព

(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានស្នើដល់គណៈកម្មាធិការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត រួមសហការជាមួយអគ្គនាយកអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវពន្លឿនការបញ្ចប់ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនពីរ គឺក្រុមហ៊ុនអានម៉ារ៉ាឌី និងក្រុមហ៊ុនអិនខេវីឆ័រដាំអំពៅ នៅស្រុករមាសហែក ដែលចេះតែអូសបន្លាយពេលវេលាយូរណាស់មកហើយ។

ការថ្លែងរបស់លោកស្រី ម៉ែន សំអន បែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ដែលការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្ត ព្រមទាំងសមាជិក-សមាជិកាអង្គប្រជុំជាច្រើននាក់។

លោកស្រីបានបញ្ជាក់ថា ការចុះមូលដ្ឋាននេះមានសារៈសំខាន់ណាស់ គឺលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវកង្វល់សំណើសំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។

លោកស្រីបានបន្តទៀតថា យើងត្រូវទទួលស្គាល់ការពិតថា ខេត្តស្វាយរៀងយើងពិតជាកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញច្រើនមួយចំនួនពិបាកនឹងដោះស្រាយ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល និងរដ្ឋអំណាចថ្នាក់ក្រោមជាតិ និងមូលដ្ឋាន។

លោកស្រីបានផ្តាំផ្ញើរដល់ក្រុមការងារត្រូវបន្តអនុវត្តឲ្យជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ធ្វើកំណែទម្រង់ស៊ីជម្រៅ កាត់បន្ថយភាពអសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រី ដោយបន្តការអនុវត្តតាមទិសស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

ត្រូវជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ក្តាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ ឫសគល់នៃបញ្ហាការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយជួយសម្រួល និងដោះស្រាយឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿជាក់លើរាជរដ្ឋាភិបាល។ ត្រូវពង្រឹងការងារដោយសាមគ្គីភាពភាពឲ្យបានស្អិតល្មួតក្នុងក្រុមការងារ ដោយធ្វើការ និងពិភាក្សាគ្នាជាសមូហភាព ឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងសំណួរដែលប្រជាពលរដ្ឋលើកឡើងផ្អែកលើច្បាប់ និងការពិត។ ក្នុងករណីមិនអាចដោះស្រាយបាន ត្រូវរាយការណ៍មកថ្នាក់លើ៕

ដកស្រង់ពី៖ Fresh News