Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្រ្តីឡាវ ចូលជួបសម្តែងការគួរសមចំពោះ ប្រមុខរដ្ឋស្តីទី មុនបញ្ចប់ទស្សនកិច្ច

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ថងលូន ស៊ីស៊ូលីត (THONGLOUN SISOULITH ) នាយករដ្ឋមន្រ្តីឡាវ បានចូលជួបសម្តែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅវិមានព្រឹទ្ធសភា មុនពេលបញ្ចប់ទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅកម្ពុជា។

កបណ្ឌិត ថងលូន ស៊ីស៊ូលីត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

អំឡុងពេលបំពេញទស្សនកិច្ចនៅថ្ងៃទី១នេះ លោកបានជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន, អញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ ចូលគោរពបំពាក់កម្រងផ្កាជូនបុព្វបុរសខ្មែរនៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រមទាំងចូលជួបសម្តែងការគួរសម ចំពោះសម្តេច ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត នៅកម្ពុជានេះ នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងឡាវ។

ភាគីទាំងពីរ ក៏បានចេញសេចក្តីថ្លែងការណ៍រួមចំនួន១២ចំណុច បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីឡាវ មកកាន់កម្ពុជាផងដែរ៕

ដកស្រង់ពី៖Fresh News