Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខ័ណ្ឌ CLMTV នៅខេត្តសៀមរាប

  • បោះពុម្ព

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» ដែលកម្មវិធីនេះត្រូវបានរៀបចំនៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប។

បើតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន បានប្តេជ្ញារួមគ្នាក្នុងការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ តាមរយៈការចេញសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ឆ្នាំ២០០៧ និងបានចេញឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាឆ្នាំ២០១៧។

ទោះបីជាមានលិខិតូបករណ៍អាស៊ាន និងបទដ្ឋានអន្តរជាតិក៏ដោយ រដ្ឋជាសមាជិកបានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានគតិយុត្ត នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីធានាថាសិទ្ធិ ផលប្រយោជន៍ កិត្តិយស និងសេចក្តីថ្លែថ្នូរ របស់ពលករទេសន្ដរប្រវេសន៍ត្រូវបានធានា ក្នុងនោះប្រទេសជាសមាជិកបានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាច្រើន។

ជាក់ស្តែងកិច្ចសហប្រតិបត្តិការលើវិស័យការងារ ក្នុងក្របខណ្ឌ CLMTV ត្រូវបានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១៥ នៅប្រទេសថៃ ស្របតាមស្ថានភាពជាក់ស្ដែង នៃតម្រូវការប្រទេសទាំង៥នេះ។ តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ក្រុមប្រទេស CLMTV បានរួមគ្នាផ្តួចផ្តើមគិតគូរជាពិសេសលើ ចល័តភាព នៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ នៃបណ្តាប្រទេសទាំង៥។

ជាពិសេសផ្អែកតាមសេចក្តីថ្លែងការណ៍ នៃសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី២ កាលពីឆ្នាំ២០១៧ និងលទ្ធផលនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៤ កាលពីឆ្នាំ២០១៨ នៅប្រទេសវៀតណាម CLMTV បានឯកភាពគ្នាជំរុញឱ្យមានយន្តការ ក្នុងការផ្ទេរអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ពីប្រទេសទទួលមកប្រទេសបញ្ជូនពលករ ដោយបានផ្ដួចផ្ដើមគំនិតមួយចំនួនជាអាទិ៍៖

* ទី១៖ សិក្សារៀបចំច្បាប់ និងគោលនយោបាយជាតិមានសង្គតិភាពគ្នាជាមួយនឹងបទដ្ឋាន ឬលិខិតតូបករណ៍គតិយុត្តអន្តរជាតិ ពាក់ព័ន្ធនឹងចល័តភាពនៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍

* ទី២៖ ផ្តល់ និងផ្លាស់ប្តូរទិន្នន័យជាក់លាក់អំពីពលករទេសន្តរប្រវេសន៍ ដែលគ្របដណ្តប់ដោយរបបសន្តិសុខសង្គមនៅក្នុងប្រទេស CLMTV

* ទី៣៖ បង្កើនការចូលរួមរបស់កម្មករនិយោជិត និយោជក និងរដ្ឋាភិបាលនៅកម្រិតជាតិ ដើម្បីអភិវឌ្ឍ និងអនុវត្តគំនិតផ្តួចផ្តើមអំពីចល័តភាពនៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV

* ទី៤៖ ធ្វើការងារឆ្ពោះទៅកាន់ការរៀបចំក្របខណ្ឌរួមសម្រាប់ប្រទេស CLMTV ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍

*ទី៥៖ ជំរុញការចុះកិច្ចព្រមព្រៀងទ្វេភាគីស្តីពី ចល័តភាពនៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV ចំពោះផ្នែកសេដ្ឋកិច្ចដែលពាក់ព័ន្

ធ * ទី៦៖ ពង្រឹងយន្តការនៅក្នុងប្រទេស CLMTV អំពីរបៀបទទួលបាននូវអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម

* ទី៧៖ លើកកម្ពស់ការសម្របសម្រួលរវាងស្ថាប័នទទួលបន្ទុករបបសន្តិសុខសង្គម នៅក្នុងប្រទេស CLMTV។

ជាការពិតណាស់ ទោះបីជាប្រទេសនីមួយៗមានក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងស្ថានភាពសង្គមសេដ្ឋកិច្ច មិនដូចគ្នាទាំងស្រុងក៏ដោយ ប៉ុន្តែក្នុងក្របខណ្ឌអន្តរជាតិ និងក្របខណ្ឌតំបន់ យើងពិតជាអាចស្វែងរកនូវចំណុចរួមមួយ ដើម្បីសម្រេចគោលដៅ និងផលប្រយោជន៍រួម ពោលគឺពលករទេសន្តរប្រវេសន៍គ្រប់រូបអាចទទួលបាននូវរបបសន្តិសុខសង្គម ទោះបីគេផ្លាស់ទីកន្លែងធ្វើការពីកន្លែងមួយទៅកន្លែងមួយ ឬពីប្រទេសមួយទៅប្រទេសមួយក៏ដោយ៕

ដកស្រង់ពី៖ Fresh News